ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​បញ្ចេញ​សាច់ដុំ​កាន់តែ​ខ្លាំង​ដាក់​គ្នា​រវាង​អាមេរិក​និង​ចិន​នាំ​ឱ្យ​មាន​ការ​​ប៊ិះ​ប៉ះទង្គិច​គ្នា​កាន់តែ​ខ្លាំង​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កូរ៉េ​ខាងត្បូង​ប្រញាប់ប្រញាល់​បញ្ចេញ​យន្តហោះ​ចម្បាំង​ ក្រោយ​ពី​​យន្តហោះ​យោធា​ចិន​និង​រុស្ស៊ី​បាន​ចូល​ក្នុង​ដែនអាកាស​ការពារ​របស់​ខ្លួន​នៅ​ភាគខាងត្បូង​និង​ខាងជើង​ឧបទ្វីប​កូរ៉េ។ ការឈ្លានពាន​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​ប្រឈម​គ្នា​រវាង​កងកម្លាំង​អាមេរិក​និង​ចិន​នៅ​ច្រកសមុទ្រ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង ដែល​រដ្ឋបាល​លោក Biden លើក​ឡើង​ថា​ជា​ឧទាហរណ៍​នៃ​ការ​កើន​ឡើង​នៃ​ភាពគឃ្លើន​របស់​យោធា​​​ក្រុង​ប៉េកាំង។ អ្នកស្រី Patsy Widakuswara ប្រធាន​ការិយាល័យ​ព័ត៌មាន​របស់ VOA ប្រចាំ​សេតវិមាន​បាន​ពិនិត្យ​មើល​ទៅ​លើ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ហើយ​រាយការណ៍​អំពី​រឿង​នេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG