ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Gorsuch ប្រឈម​មុខ​នឹង​ការ​សាកសួរ​បន្ទាប់​ពី​មានការបែងចែក​បក្សពួក​ក្នុង​សវនាការ​ជ្រើសតាំង


បេក្ខជន​ចៅក្រម​ជ្រើសតាំងលោក Neil Gorsuch ថ្លែង​នៅ​ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃទិ​២១ មីនា ២០១៧ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។
បេក្ខជន​ចៅក្រម​ជ្រើសតាំងលោក Neil Gorsuch ថ្លែង​នៅ​ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃទិ​២១ មីនា ២០១៧ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។

លោក Neil Gorsuch ចៅក្រម​សហព័ន្ធ​ដែល​លោក​ប្រធានាធិបតី​ Donald Trump បានស្នើឈ្មោះ​តែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​ស.រ.អា.​ប្រឈម​នឹង​ការ​សាកសួរ​នៅ​ថ្ងៃ​អង្គារ​នេះ​ពី​គណៈកម្មាធិការ​ព្រឹទ្ធសភា​ពីរ​ដែល​មានការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​សវនាការ​ជ្រើសតាំង​។

ទំរង់ការ​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទដោយ​មានសេចក្តី​ថ្លែង​ការណ៍បើក​សវនាការ​ដោយ​មានរួម​បញ្ចូល​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​លោក Gorsuch ដែល​បាន​និយាយ​បង្ហាញ​ច្បាស់​លាស់អំពី​និន្នាការ​អភិរក្សនិយម​របស់​លោកដោយ​លោក​បាន​និយាយ​ប្រឆាំង​នឹង​ភាព​សកម្មជន​និយម​ក្នុងវិស័យ​តុលាការ។

លោក Gorsuch បាន​និយាយ​ថា «គឺ​សម្រាប់​អង្គការ​នេះ គឺ​អ្នកតំណាង​របស់​ប្រជារាស្ត្រ​នៅ​ក្នុង​សភា​ដែល​តាក់តែង​ច្បាប់ថ្មីៗ។​ ប្រសិន​បើពួក​ចៅក្រម​ជា​ពួក​សមាជិក​សភា​សម្ងាត់ ដោយ​មិន​បានប្រកាស​អ្វី​ជា​ច្បាប់ ក៏​ប៉ុន្តែ​ប្រកាស​អំពី​អ្វី ដែល​ពួក​គេ​ចង់​ឱ្យ​ទៅ​ជា ​ច្បាប់ គំនិត​សំខាន់​បំផុត​នៃ​រដ្ឋាភិបាល​មួយ​ដោយ​ប្រជារាស្ត្រ​និង​ដើម្បី​ប្រជារាស្ត្រ​នឹង​អាច​ជួប​ប្រទះគ្រោះ​ថ្នាក់បាន»។

ក្រុម​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​ស.រ.អា.បាន​សរសើរ​ទស្សនវិទ្យា​របស់​តុលាការ​បែប​អភិរក្សនិយម​របស់​លោក Gorsuch ចំណែក​ឯ​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​វិញ​បាន​បង្ហាញ​កង្វល់ថា​លោកនឹង​ពង្រឹង​អ្វីដែល​ពួកគេ​យល់ថា​ជា​និន្នាការ​លម្អៀង​ទៅ​ខាង​មហាក្រុម​ហ៊ុនរបស់តុលាការ​កំពូល។

លោក​ស្រី​ Dianne Feinstein សមាជិកា​ព្រឹទ្ធ​សភា​ស.រ.អា.ប្រចាំ​រដ្ឋ California និងជា​សមាជិកាជាន់ខ្ពស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុងគណៈកម្មាធិការ​នេះ​បាន​មាន​ប្រសាសន៍​ថា «ការងារ​របស់​យើង​គឺ​ស្ទង់ប៉ាន់​មើល​ថា​តើ​សេចក្តី​សម្រេច​របស់​ចៅក្រម​នេះ​ដែល​បាន​ត្រូវ​ស្នើ​ឈ្មោះ​សម្រាប់​ការតែង​តាំងនេះ​នឹង​មាន​ផល​ប៉ះពាល់​បែប​ណា​ដល់​ប្រជារាស្ត្រ​អាមេរិកាំង​និង​ថា​តើលោក​នឹង​ការពារ​ដល់​សិទ្ធិ​ផ្លូវ​ច្បាប់និង​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រជារាស្ត្រ​អាមេរិកាំង​គ្រប់គ្នា​ ហើយ​មិនមែន​ការពារ​សិទ្ធិតែ​របស់​ពួក​អ្នកមាន​ធនធាន​ច្រើន​និង​ពួក​អ្នកមានអំណាច»៕

XS
SM
MD
LG