ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Google រឹតត្បិត​ក្រុមហ៊ុន Huawei មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​​ប្រតិបត្តិការ Android


បុរស​ម្នាក់​ចុច​លើ​ស្លាកសញ្ញា Google Play នៅ​លើ​ទូរស័ព្ទ Huawei របស់​លោក កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ក្រុមហ៊ុន​យក្ស​សម្រាប់​ការ​ស្រាវជ្រាវ​នៅ​លើ​អ៊ីនធឺណិត​របស់​សហរដ្ឋ​អាមេរិក ​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន ​នឹង​រឹតត្បិត​ក្រុមហ៊ុន​ Huawei ​របស់​ចិន​មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ​របស់​ខ្លួន​នៅ​ក្នុងការ​ធ្វើតាម​រដ្ឋបាល​របស់​ប្រធានាធិបតី​ត្រាំ​ដែល​បាន​ដាក់​ក្រុមហ៊ុ​នផលិត​ទូរស័ព្ទ Smartphone ​ធំទី​២​របស់​ពិភពលោក​ថា ជា​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ។

ក្រុមហ៊ុន Google បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​កំពុង​ពិនិត្យ​មើល​នូវ​បទបញ្ជា​កាល​ពី​សប្តាហ៍​មុន​ដែល​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​នាំ​ចេញ​សម្រាប់​ការ​លក់​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន Huawei ។

ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក ​និង​ចិន ​បាន​និយាយ​ថា ទូរស័ព្ទ​រាប់​លាន​គ្រឿង​របស់ក្រុមហ៊ុន Huaweiដែល​ប្រើ​នៅ​ទូទាំង​ពិភពលោក ​នឹង​បន្ត​ប្រើ​សេវាកម្ម Google ដ៏​មាន​ប្រជាប្រិយភាព​ដូចជា Gmail និង​ YouTube ​និង​ផែទី​របស់ Google។

ប៉ុន្តែ ​បញ្ជា​កាល​ពី​សប្តាហ៍​មុន​របស់​សហរដ្ឋ​អាមេរិក ​នឹង​ទប់​ស្កាត់​ការ​ផ្ទេរ Hardware និង Software ​និង​សេវាកម្មផ្សេងៗ​ទៀតនៅ​ថ្ងៃ​អនាគត​ទៅឲ្យទូរស័ព្ទ Huawei ដែល​អាច​កម្រិត​ការ​ពង្រីក​របស់​ក្រុមហ៊ុន​ចិន​ទូទាំង​សាកល​លោក ហើយនិង​ការ​ខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន​នោះ​ដើម្បី​យក​ឈ្នះ​ក្រុមហ៊ុនSamsung របស់​កូរ៉េខាង​ត្បូង​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​ដ៏ធំ​បង្អស់​របស់​ពិភពលោក។

ក្រុមហ៊ុន Google បាន​ត្រូវ​ហាម​ឃាត់​រួច​ទៅ​ហើយនៅ​ក្នុង​ប្រទេស​ចិន។ ក្រុម​អ្នក​វិភាគ​និយាយថា ​ផល​ប៉ះពាល់​នៃ​ការ​ទប់​ស្កាត់លើការ​លក់បច្ចេក​វិទ្យា ​ភាគ​ច្រើនអាច​ប៉ះ​ពាល់​លើ​ការ​លក់​របស់​ក្រុមហ៊ុន Huawei នៅ​អន្តរជាតិ ​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ​មិន​មាន​ការ​ទាក់​ទាញ​ច្រើន​ដល់​អតិថិជន ​ប្រសិនបើ ​ពួកគេ​មិន​មាន​សេវាកម្ម Google នេះ។ ​កាល​ពី​ឆ្នាំ​ទៅ ​ក្រុមហ៊ុន Huawei បាន​លក់​ទូរស័ព្ទដៃ Smartphone ជិត​ពាក់​កណ្តាល​នៃ​ទូស័ព្ទ​ទាំងអស់​ចំនួន​២០៨​លាន​គ្រឿង​ទៅ​បរទេស​និង​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន៕

XS
SM
MD
LG