ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អាល្លឺម៉ង់​និង​ហូឡង់ ចាប់​ខ្លួន​មនុស្ស​៩​នាក់​សង្ស័យ​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម


ផែន​ទីអាល្លឺម៉ង់ អ៊ីតាលី ហូឡង់​​ និងបែលហ្ស៊ិក
ផែន​ទីអាល្លឺម៉ង់ អ៊ីតាលី ហូឡង់​​ និងបែលហ្ស៊ិក

អាជ្ញាធរ​ក្នុង​ប្រទេស​អាល្លឺម៉ង់ និងហូឡង់​ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពី​ការ​ចាប់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​មក​ពីតំបន់​អាស៊ី​កណ្តាល ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ផែនការ​វាយប្រហារ​ទីតាំង​សំខាន់ៗ។

រដ្ឋអាជ្ញា​អាល្លឺម៉ង់ និយាយ​ថា​មនុស្ស​ចំនួន៧​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ North Rhine-Westphalia ប៉ែក​ខាង​លិច​អាល្លឺម៉ង់ ជាប់​ព្រំដែន​ជាមួយ​ហូឡង់។ ពួកគេ​មក​ពី​ប្រទេស​តួកម៉េនីស្ថាន តាហ្ស៊ីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថាន។

ក្រុម​នេះ​ចូល​ទៅអាល្លឺម៉ង់ តាម​ប្រទេស​អ៊ុយក្រែន មិន​យូរ​ប៉ុន្មាន​ក្រោយពី​រុស្ស៊ី បាន​បើក​ការ​ឈ្លាន​ពាន។ ក្រុម​រដ្ឋអាជ្ញា​និយាយ​ថា ពេល​ក្រុម​នេះមិន​ទាន់​មាន​ផែន​ការ​ច្បាស់លាស់​សម្រាប់​វាយប្រហារ​ទេ​ដោយពួកគេ​បាន​ពិនិត្យ​គោលដៅដែល​មាន​សក្តានុពល​ហើយ​ព្យាយាម​រក​អាវុធ។

ជនសង្ស័យ​ទាំងអស់​លើកលែង​តែ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅអាល្លឺម៉ង់ ក៏​បាន​ប្រមូល​លុយ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាមនិង​វេរ​ប្រាក់​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​នៅ​បរទេស​ផងដែរ។ នេះបើ​យោង​តាម​រដ្ឋអាជ្ញា។

អាជ្ញាធរ​ហូឡង់ និយាយ​ថា​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅហូឡង់ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​នៅអាល្លឺម៉ង់នេះ​ដែរ​ ហើយ​ថា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ត្រូវបាន​សង្ស័យ​ថា​ជា​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​និង​ទទួល​បញ្ជា​ឲ្យ​រៀបចំ​ផែនការ​វាយប្រហារ៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ មាន​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Reuters។

XS
SM
MD
LG