ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្អូន​ប្រុស​លោក Floyd ទទូចឲ្យ​អ្នក​តាក់តែង​ច្បាប់​អាមេរិក​បញ្ឈប់​អំពើ​ឃោរឃៅ​របស់​ស្ថាប័ន​ប៉ូលិស


ប្អូនប្រុស​របស់​លោក George Floyd គឺលោក Philonise Floyd ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​ការបើក​សវនាការ​របស់​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា ស្តីពី​ការអនុវត្ត​របស់​ប៉ូលិស​និង​ការទទួលខុសត្រូវ​ចំពោះ​ការអនុវត្ត​ច្បាប់ នៅឯ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០។
ប្អូនប្រុស​របស់​លោក George Floyd គឺលោក Philonise Floyd ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​ការបើក​សវនាការ​របស់​គណៈកម្មាធិការ​តុលាការ​នៃ​រដ្ឋសភា ស្តីពី​ការអនុវត្ត​របស់​ប៉ូលិស​និង​ការទទួលខុសត្រូវ​ចំពោះ​ការអនុវត្ត​ច្បាប់ នៅឯ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០។

លោក Philonise Floyd ​បាន​ធ្វើ​ការ​អំពាវនាវ​នេះ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​តុលាការ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក តាង​នាម​ឲ្យ​បង​ប្រុស​របស់​លោក ដែល​បាន​ស្លាប់​ក្រោយពី​មន្ត្រី​ប៉ូលិស​លោក Derek Chauvin បាន​យក​ជង្គង់​លោក​សង្កត់​លើ​ក​លោក​អស់​ជិត​៩​នាទី និង​ធ្វើ​ឲ្យ​លោក​ Floyd ស្រែក​ដង្ហោយ​រក​ម្តាយ។

ប្អូន​ប្រុស​របស់​លោក George Floyd បុរស​ស្បែក​ខ្មៅ​ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​នៃ​ប៉ូលិស​ស្បែក​ស​មួយ​រូប បានអំពាវនាវ​ក្នុង​អំឡុងការ​ផ្តល់​សក្ខីកម្ម​មួយ​កាល​ពី​ថ្ងៃ​ពុធ ឲ្យ​អ្នក​តាក់តែង​ច្បាប់​អាមេរិក​ រឹតត្បិត​ការ​ប្រើ​អំណាច​របស់​មន្ត្រី​ប៉ូលិសទៅ​លើ​ពលរដ្ឋ​អាមេរិក។

លោក Philonise Floyd ​បាន​ធ្វើ​ការ​អំពាវនាវ​នេះ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​តុលាការ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក តាង​នាម​ឲ្យ​បង​ប្រុស​របស់​លោក ដែល​បាន​ស្លាប់​ក្រោយពី​មន្ត្រី​ប៉ូលិស​លោក Derek Chauvin បាន​យក​ជង្គង់​លោក​សង្កត់​លើ​ក​លោក​អស់​ជិត​៩​នាទី និង​ធ្វើ​ឲ្យ​លោក​ Floyd ស្រែក​ដង្ហោយ​រក​ម្តាយ។ ព្រឹត្តិការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​បាតុកម្ម​ទូទាំង​ប្រទេស​ឲ្យ​មាន​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស។

លោក Philonise Floyd ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​រៀបរាប់​ពី​ការ​ឈឺចាប់​បាន​ទេ​នៅ​ពេល​ដែល​ខ្ញុំ​មើល​រូបភាព​របស់​បងប្រុស​ដែល​ខ្ញុំ​បានយក​ជា​គំរូ​អស់​មួយ​ជីវិត​នោះ​ត្រូវ​ស្លាប់។ ស្លាប់​ដោយ​ស្រែក​រក​ម្តាយ។ ខ្ញុំ​ធុញទ្រាន់​នឹង​ការ​ឈឺចាប់​រាល់​ពេល​ដែល​មាន​ពលរដ្ឋ​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ត្រូវ​គេ​សម្លាប់​ដោយ​គ្មាន​មូលហេតុ។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​សុំ​ឲ្យ​អ្នក​បញ្ឈប់ការ​ឈឺ​ចាប់​នេះ»។

សមាជិក​សភា​អាមេរិក​កំពុង​ពិនិត្យ​មើល​សំណើ​នានា​ទាក់ទង​នឹង​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស ខណៈ​ដែល​អាជ្ញាធរ​តាម​រដ្ឋ​នានា​បាន​ប្រកាស​អំពីវិធានការ​កាន់​តែ​ច្រើន​ដើម្បី​ផ្លាស់ប្តូរ​ថវិកា​និង​សិទ្ធិ​ប្រើ​អំណាច​របស់​ស្ថាប័ន​ប៉ូលិស​អាមេរិក៕

XS
SM
MD
LG