ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Gallup៖ ពលរដ្ឋ​អាមេរិក​មិន​គាំទ្រ​អូបាម៉ា​ចំពោះ​ចំណាត់ការ​របស់​លោក​ជាមួយ​អ៊ីរ៉ង់


ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​នៅ​សាកលវិទ្យាល័យ​ដែល​មាន​ឈ្មោះ​ថា American University នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។
ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​នៅ​សាកលវិទ្យាល័យ​ដែល​មាន​ឈ្មោះ​ថា American University នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។

យោង​តាម​ការ​ស្ទង់​មតិ​ថ្មីរបស់​អង្គការ Gallup មាន​តែ​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ​ដែល​បាន​គាំទ្រ​ចំណាត់​ការ​របស់​ប្រធានាធិបតី បារ៉ាក់ ​អូបាម៉ា ចំពោះ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ដើម្បី​ទប់ស្កាត់កម្មវិធី​នុយក្លែអ៊ែ​របស់​អ៊ីរ៉ង់។

​អ្នក​ស្ទង់​មតិ​បាន​សាក​សួរ​មនុស្សជាង​១០០០នាក់​ក្នុង​រយៈ​ពេល​ ៣​ទៅ៤​ថ្ងៃ​កន្លង​មក​នេះ​ ហើយ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​មានការមិន​យល់​ស្រប​ចំនួន​៥៥ភាគរយ​នៃ​ចំណាត់​ការ​របស់​ប្រធានាធិបតី​អូបាម៉ា​ចំពោះ​គោល​នយោបាយ​អ៊ីរ៉ង់ ​ហើយ​៣៣​ភាគរយ​បាន​គាំទ្រ​គោល​នយោបាយ​នេះ។

ការ​រក​ឃើញ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ស្ទង់​មតិ​របស់​សាកលវិទ្យាល័យ Quinnipiac​ ដែល​បាន​បង្ហាញកាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ពលរដ្ឋ​អាមេរិកាំង​បាន​ជំទាស់​ប្រឆាំង​កិច្ច​ព្រមព្រៀង​អ៊ីរ៉ង់​ដែល​បាន​សម្រុះ​សម្រួល​ដោយ​អន្តរជាតិ​នោះ​ដោយ​មាន​គម្លាត២​ទល់​នឹង​១។ សភា​សហរដ្ឋ​អាមេរិក​ ឥឡូវ​នេះ​កំពុង​ឈប់​សម្រាក​វិសមកាល ​ក៏ប៉ុន្តែ មាន​ផែនការ​បោះឆ្នោត​នៅ​ខែ​ក្រោយ​ថាតើ​ផ្តល់​ការ​យល់​ព្រម ឬ​ច្រាន​ចោល​កិច្ច​ព្រមព្រៀង​ដែល​នឹង​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​ស្ថាបនា​អាវុធ​នុយក្លែអ៊ែ​ ជា​ការ​ដោះដូរ​ដើម្បី​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខាង​សេដ្ឋ​កិច្ច​របស់​អ៊ីរ៉ង់។

​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​បាន​ទទួល​ពិន្ទុ​ខ្ពស់ៗ ចំពោះ​បញ្ហា​ផ្សេង​ទៀត​ដែល​អង្គការ Gallup ​បាន​សាក​សួរ ​រួម​មាន​ទំនាក់​ទំនង​ខាង​ជាតិ​សាសន៍ ​ការ​អប់​រំ ​សេដ្ឋ​កិច្ច ​ភេរវកម្ម ​និង​កិច្ចការ​បរទេស។ ទោះជា​យ៉ាង​ណា​ក៏ដោយ ​លោក​មិន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើ​បញ្ហា​ណា​មួយ​ទេ។

អង្គការ Gallup ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អត្រា​គាំទ្រ​លោក​ប្រធានាធិបតី​ទាំង​អស់​មាន​តែ​៤៧​ភាគរយ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG