ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ពិធី​បុណ្យសព​សកម្មជន​មីយ៉ាន់ម៉ា​​ដែល​ត្រូវ​គេ​សម្លាប់​គ្រោង​ធ្វើ ខណៈ​អំពើ​ហិង្សា​រីក​កាន់តែ​ធំឡើង


រូបឯកសារ៖ ក្រុម​បាតុករ​មីយ៉ាន់ម៉ា​នាំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​របស់​នាង Mya Thwate Thwate Khaing ដែល​ជា​បាតុករ​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ចំ​ក្បាល​ស្លាប់​នៅ​ទីក្រុង​ណៃពិដោ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​គ្រួសារ​របស់​សកម្មជន​រាប់​សិប​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ានិង​បាតុករ​ប្រឆាំង​រដ្ឋប្រហារ បាន​ប្រុងប្រៀប​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សព​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​និង​ទីកន្លែង​ផ្សេង​ទៀត ​បន្ទាប់​ពី​ការ​ដុត​ទៀន​អស់​ពេល​មួយយប់ ​ដោយ​មិន​ស្តាប់​បម្រាម​គោចរ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ដក​ស្រង់​សេចក្តី​ថ្លែងការណ៍​របស់​សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ឬ AAPP មក​ចុះផ្សាយ​ថា កងកម្លាំង​សន្តិសុខ បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​២០នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​សម្លាប់​៧៤​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ រួម​មាន​មនុស្ស​ជាច្រើន​នៅ​ជាយ​ក្រុង​រ៉ង់ហ្គូន​ ជា​ទី​ដែល​រោងចក្រ​របស់​ជនជាតិ​ចិន​បាន​ត្រូវ​ដុត​កម្ទេច​ចោល។

​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោកAntonio Guterres បាន​សម្តែងការ​រន្ធត់​ពី​អំពើ​ហិង្សា ដ៏​ខ្លាំង​ក្លា​នេះធ្វើ​ឡើង​ដោយ​ក្រុម​យោធា​ ហើយ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​បញ្ចប់​ការបង្ក្រាប​នេះ។ នេះ​បើតាម​អ្នក​នាំពាក្យ​របស់​លោក។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា បាតុករ​យ៉ាង​តិច​ ​១៣៨​នាក់​ដែរ​ បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែ​កុម្ភៈមក។ តួលេខ​នេះ រួម​ទាំង​មនុស្ស​ ៣៨​នាក់​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អាទិត្យ ភាគ​ច្រើន​នៅ​តំបន់ Hlaing Thayer នៃ​ទីក្រុង​រ៉ង់ហ្គូន។

ការ​ប៉ាន់​ស្មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត​ផ្សេង​ទៀត​បាន​ដាក់​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​នេះ។ សមាគម​ AAPP បាន​បញ្ជាក់​ថា មនុស្សរហូត​ដល់​ ១៨៣​នាក់ ​បាន​ត្រូវ​សម្លាប់​ចាប់​តាំង​ពី​រដ្ឋប្រហារទម្លាក់​រដ្ឋាភិបាល​របស់​អ្នកស្រី Aung San Suu Kyiមក៕

XS
SM
MD
LG