ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រ​នុយក្លេអ៊ែរ​ Fukushima​ ចាប់ផ្តើម​បង្ហូរទឹក​ដែល​មាន​ធាតុ​វិទ្យុ​សកម្ម​ចូល​ក្នុង​សមុទ្រ​


អ្នក​តវ៉ា​ម្នាក់​លើក​បដា​ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ចាប់​ផ្តើម​បង្ហូរ​ទឹក​​វិទ្យុសកម្ម​​ពី​​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima Daiichi ​នៅ​មុខ​ទីស្នាក់ការ​នៃ​កនក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣។
អ្នក​តវ៉ា​ម្នាក់​លើក​បដា​ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​ចាប់​ផ្តើម​បង្ហូរ​ទឹក​​វិទ្យុសកម្ម​​ពី​​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima Daiichi ​នៅ​មុខ​ទីស្នាក់ការ​នៃ​កនក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣។

អ្នកចាត់ចែង​រោងចក្រ​នុយក្លេអ៊ែរ​ Fukushima Daiichi ​ដែល​បាន​ខូចខាត​ដោយ​រលក​យក្ស​ស៊ូណាមិ ​និយាយ​ថា​ខ្លួន​បាន​ចាប់ផ្តើម​បង្ហូរ​ទឹក​វិទ្យុសកម្ម​ដំបូង​មួយ​ចំនួន​ចូល​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

នៅក្នុង​ការផ្សាយ​វីដេអូ​បន្ត​ផ្ទាល់​មួយ​ពី​បន្ទប់​គ្រប់គ្រង​នៅ​រោងចក្រ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ​បាន​បង្ហាញ​បុគ្គលិក​ម្នាក់​បើក​ម៉ាស៊ីន​បូម​ទឹក​សមុទ្រ ​ដែល​កត់សម្គាល់​ការចាប់ផ្តើម​គម្រោង​ដែល​មាន​រឿង​ចម្រូង​ចម្រាស ​ដែល​គេ​រំពឹង​ថា​នឹង​មាន​រយៈពេល​រាប់សិប​ឆ្នាំ។

ក្រុម​អ្នក​នេសាទ​ជប៉ុន​បាន​ប្រឆាំង​ជំទាស់​នឹង​ផែនការ​នេះ ​ពីព្រោះ​ពួកគេ​បារម្ភ​ខ្លាច​ខូច
កេរ្តិ៍ឈ្មោះ​គ្រឿង​សមុទ្រ​របស់​ពួកគេ។ ក្រុម​អ្នក​នេសាទ​នៅ​ប្រទេស​ចិន ​និង​ កូរ៉េ​ខាងត្បូង ​ក៏​បាន​លើកឡើង​អំពី​ការព្រួយ​បារម្ភ​របស់​ពួកគេ​ដែរ​ ដែល​នាំ​ឱ្យ​រឿង​នេះ​ក្លាយ​ទៅ​ជា​រឿង​នយោបាយ​និង​ការទូត។

ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន ​និង ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ ​និយាយ​ថា ​ទឹកនោះ​ចាំបាច់​ត្រូវតែ​បង្ហូរ​ចេញ ​ដើម្បី​បិទ​រោងចក្រ​នេះ ​និង​ដើម្បី​ជៀសវាង​កុំ​ឱ្យ​មាន​ការ​លេចធ្លាយ​ដោយ​អចេតនា​នៅ​ថ្ងៃ​ក្រោយ។ ពួកគេ​និយាយ​ថា​ការ​បន្សាប​ធាតុ​វិទ្យុ​សកម្ម ​នឹង​ធ្វើ​ឱ្យ​ទឹក​ដែល​លែង​ប្រើការ​នោះ ​មាន​សុវត្តិភាព​ខ្ពស់​ជាង​ស្តង់ដារ​អន្តរជាតិ​ ហើយ​ថា​ផលប៉ះ​ពាល់​លើ​បរិស្ថាន​មាន​តិចតួច​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ខ្លះ ​និយាយ​ថា​ផលប៉ពាល់​រយៈពេល​យូរ​នៃ​វិទ្យុ​សកម្ម​ដែល​មាន​កម្រិត​ទាប ​ដែល​មាន​នៅ​ក្នុង​ទឹក​ត្រូវ​មាន​ការ​ដោះស្រាយ។

ទឹក​ដែល​បង្ហូរ​ចេញ​នេះ ​បាន​ចាប់ផ្តើម​ជាង​១២ឆ្នាំ​ក្រោយ​ការខូចខាត​រោងចក្រ​នុយក្លេអ៊ែរ ​ដែល​កើតឡើង​ដោយសារ​ការ​រញ្ជួយដី​និង​រលក​យក្ស​ស៊ូណាមិ​យ៉ាង​ធំ​មួយ។ ការ​បង្ហូរ​ទឹក​នេះ​ជា​ព្រឹត្តិការណ៍​យ៉ាង​សំខាន់​មួយ​សម្រាប់​ការប្រឹងប្រែង​របស់​រោងចក្រ ​ក្នុង​ការ​ស្តុកទុក​ទឹក​ដែល​មាន​ធាតុ​វិទ្យុសកម្ម​កាន់តែ​ច្រើន​ឡើង ​ដែល​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ ​និង​រដ្ឋាភិបាល​និយាយ​ថា ​បាន​រារាំង​ដល់​កិច្ចការ​ដ៏​លំបាក ​ក្នុង​ការ​សម្អាត​សម្រាមមាន​ធាតុ​ពុល​ដែល​រលាយ​ពី​ម៉ាស៊ីន​ reactors។

XS
SM
MD
LG