ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាស​ធាតុ​ត្រជាក់​ខ្លាំង​នឹង​គ្រប​ដណ្ដប់​តំបន់​ភាគ​ច្រើន​នៃ​សហរដ្ឋ​អាមេរិក


លោក Joe Scharpf ជិះ​ស្គី​បន្ទាប់​ពី​មាន​ធ្លាក់​ព្រិល​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ នៅ​តំបន់​ភ្នំ Moreland Hills ក្នុង​រដ្ឋ​ Ohio។
លោក Joe Scharpf ជិះ​ស្គី​បន្ទាប់​ពី​មាន​ធ្លាក់​ព្រិល​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ នៅ​តំបន់​ភ្នំ Moreland Hills ក្នុង​រដ្ឋ​ Ohio។

មាន​ធាតុ​អាកាស​ត្រជាក់​ខ្លាំង​នៅ​ក្នុង​ផ្នែក​កណ្តាល​និង​ប៉ែក​ខាង​កើត​ស.រ.អា.​ហើយ​អាកាសធាតុ​បែប​នេះ​នឹង​មាន​ច្រើន​ថ្ងៃ​តទៅ​ទៀត​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខនេះ។

ពួក​អ្នកព្យាករណ៍​អាកាស​បាន​ព្រមាន​ប្រជា​រាស្ត្រ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ចុះ​ថយ​កម្តៅ​ក្នុង​រាង​កាយ​និង​អំពី​របួស​ដោយសារ​ត្រជាក់​ខ្លាំង​ពេក​ពីព្រោះ​សីតុណ្ហ​ភាព​ធ្លាក់​ចុះ​ដល់​ក្រោម​សូន្យ​អង្សាសេ។​ សេវាកម្ម​ជាតិ​ខាង​អាកាសធាតុ​National Weather Service រាយការណ៍​ថា​ នៅ​ International Falls​ ក្នុង​រដ្ឋ​ Minnesota ​ធាតុអាកាស​បាន​ចុះ​ដល់​៣៧អង្សា​ក្រោម​សូន្យ​ ដោយ​ត្រជាក់​ជាង​កាល​ពី​ឆ្នាំ​១៩២៤​ដែល​មានត្រឹម​តែ​៣២​អង្សា​ក្រោម​សូន្យ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពលរដ្ឋក្នុង​ក្រុង ​Erie រដ្ឋ ​Pennsylvania បាន​បន្ត​កកាយ​ទឹក​កក​ផុស​កម្រាស់​១​ម៉ែត្រ​កន្លះ​ដែល​បាន​ធ្លាក់​នៅ​ទី​នោះ​កាល​ពី​ដើម​សប្តាហ៍​នេះ។​ពួក​អ្នកព្យាករណ៍​អាកាស​បានទស្សន៍​ទាយ​ថា ​នឹង​មាន​ទឹកកក​ផុស​២៥​ស.ម.​ នឹង​ធ្លាក់​មក​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។​

ពួក​អ្នក​សង្កេត​ការ​ខាង​ធាតុ​អាកាស​នៅ​ឯ​ Mount Washington ​Observatory ក្នុង​រដ្ឋ​ New Hampshire​ បាន​និយាយ​ថា​សីតុណ្ហភាព​នៅ​ទី​នោះ​បាន​ចុះ​ថយ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ គឺ​៣៧​អង្សា​ក្រោម​សូន្យ។ ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​វីដេអូ​មួយ​តាម Facebook ដែល​បង្ហាញ​ឱ្យ​ឃើញ​អ្នក​សង្កត​ធាតុ​អាកាស​ម្នាក់​បាន​ចាក់​ទឹក​ពុះ​មួយ​ធុង​ទៅក្នុង​អាកាស​ដែល​នៅ​ទី​នោះ​ទឹក​នេះ​បាន​ក្លាយ​ជា​ទឹកកក​ផុសភ្លាមៗ​នៅ​ពេល​មាន​ខ្យល់​ត្រជាក់​បោក​បក់ខ្លាំង។

ពួក​សកម្មជន​នៅ​ទូទាំង​តំបន់​នោះ​បាន​ប្រញ៉ាប់​ប្រញ៉ាល់​ប្រមូល​ពួក​ជន​អនាថា​គ្មាន​ផ្ទះ​សំបែង​ចេញ​ពី​ផ្លូវ​និង​ជួយ​សង្គ្រោះ​ពួក​អ្នក​ដំណើរ​ដែល​ជាប់​គាំង​តាមផ្លូវ៕

XS
SM
MD
LG