ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ផ្សព្វផ្សាយ​រូបថត​អំពី​ជន​ជាប់​សង្ស័យ​ក្រោយ​ការវាយ​ប្រហារ​នៅ​ប៉ារីស


​ជន​ជាប់​សង្ស័យ​ម្នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មិន​ទាន់​បាន​ ពី​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ឈ្មោះ​ Salah Abdeslam មាន​​អាយុ​២៦​ឆ្នាំ កើត​នៅ​ក្នុង​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​។ ​
​ជន​ជាប់​សង្ស័យ​ម្នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មិន​ទាន់​បាន​ ពី​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ឈ្មោះ​ Salah Abdeslam មាន​​អាយុ​២៦​ឆ្នាំ កើត​នៅ​ក្នុង​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​។ ​

ប៉ូលីស​បារាំង​បាន​ផ្សព្វផ្សាយរូបថត​មួយ​របស់​ជន​ជាប់​សង្ស័យ​ម្នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មិន​ទាន់​បាន​ ពី​ការ​វាយ​ប្រហារ​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១២៩​នាក់​បាត់បង់​ជីវិត។​

​ជន​ជាប់​សង្ស័យ​នេះ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ឈ្មោះ​ថា​ Salah Abdeslam អាយុ​២៦​ឆ្នាំ កើត​នៅ​ក្នុង​ក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​។ ​ការ​ផ្សព្វផ្សាយ​សុំ​ព័ត៌មាន​អំពី​ជន​ជាប់​សង្ស័យ​ទី​៨​នេះ​បាន​ព្រមាន​ថា ​បុរស​នេះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ហើយ​ថា​ជន​ទាំង​ឡាយ​ណា​ដែល​មាន​ព័ត៌មាន​អំពី​បុរស​នេះ​ គួរ​ហៅ​ទូរស័ព្ទ​ទៅ​ប្រាប់​អាជ្ញាធរ។

លោក​រដ្ឋអាជ្ញា​ក្រុង​ប៉ារីស​បាន​និយាយ​ថា​ ជន​ពីរ​នាក់​ថែម​ទៀត​ក្នុង​បណ្តា​ក្រុម​អ្នក​វាយ​ប្រហារ​៧​នាក់​ដែល​បាន​ស្លាប់​ ត្រូវ​បាន​ដឹង​អត្តសញ្ញាណ​ហើយ។​ លោក​បាន​ថ្លែង​ថា ​ពួកគេ​ជា​ពលរដ្ឋ​បារាំង​រស់​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​។​

កាល​ពី​ថ្ងៃ​អាទិត្យ ​ប៉ូលីស​បារាំង​បាន​សាកសួរ​ចម្លើយ​ញាតិ​សន្តានជិតស្និទ្ធ​របស់​ឈ្មោះ​ Omar Ismail Mostefai​ ដែល​ជា​ភេរវជន​ទី​មួយ​ ដែល​ត្រូវ​បាន​ដឹង​អត្តសញ្ញាណ​នៅ​ក្នុង​ការវាយ​ប្រហារ​នោះ។

ឪពុក​ បងប្អូនប្រុស​ និង​បងប្អូន​ថ្លៃ​ស្រី​របស់​ Mostefai ស្ថិត​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ដែល​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​នៅ​ពេល​ដែល​ប្រទេស​បារាំង​កាន់​មរណទុក្ខ​ជាតិ​បី​ថ្ងៃ​នៅ​ក្រោយ​ការសម្លាប់​រង្គាល​ដែល​បាន​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការរន្ធត់​ចិត្ត៕

XS
SM
MD
LG