ប្រធានាធិបតីបារាំងលោកហ្រ្វង់ស៊័រ ហូឡង់ (Francois Hollande)នៅថ្ងៃចន្ទនេះបានសម្រេចរំលាយរដ្ឋាភិបាលរបស់លោកចោល បន្ទាប់ពីយល់ព្រមទទួលយកលិខិតសុំលាលែងចេញពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Manuel Valls សមាជិកមេដឹកនាំមកពីគណបក្សសង្គមនិយម។
យ៉ាងណាមិញបន្ទាប់ពីទទួលសំណើនេះ លោកហ្រ្វង់ស៊័រ ហូឡង់ ក៏បានបញ្ជាឲ្យលោកនាយករដ្ឋមន្ត្រីត្រូវធ្វើការបង្កើតរដ្ឋាភិបាលមកវិញនៅថ្ងៃអង្គារស្អែកនេះ។ ការសម្រេចរំលាយរដ្ឋាភិបាលដ៏ភ្ញាក់ផ្អើលបែបនេះធ្វើឡើងបន្ទាប់ពីលោក Arnaud Montebourg រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានបើកការរិះគន់លើគោលនយោបាយសេដ្ឋកិច្ចរបស់បារាំង នឹងចោទសួរពីសកម្មភាពថវិកាសម្ព័ន្ធមិត្តនៃប្រទេសអាល្លឺម៉ង់របស់គាត់។
ប្រទេសបារាំងកំពុងស្ថិតនៅក្រោមគំនាបពីសហភាពអឺរ៉ុបដើម្បីធ្វើឲ្យហិរញ្ញវត្ថុរបស់ខ្លួនមានរបៀបរៀបរយ ក៏ប៉ុន្តែ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Montebourgឆ្លើយតបវិញថាតើវិធានការតឹងរ៉ឹងរបស់សហភាពអឺរ៉ុប ប្រាកដនឹងផ្ដល់ប្រយោជន៍ដល់ប្រទេសបារាំងដែរឬទេ៕