ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតីបារាំង Emmanuel Macron ថា​អវត្តមាន​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ខួរក្បាល​អង្គការ​ណាតូ​បាត់បង់​ជីវិត​​​


លោកប្រធានាធិបតី​បារាំង​​​​ Emmanuel Macron ចូល​រួម​សន្និសីទ​សារព័ត៌មាន​​ជាមួយ​នឹងប្រធានាធិបតី​ចិន Xi Jinping នៅ​សាលប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​ កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០០១៩។

លោកប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​អះអាង​ថា​ការ​ខ្វះខាត​ភាពជា​មេដឹក​នាំរបស់​ស.រ.អា.​បណ្តាល​ឱ្យ​ខួរក្បាល​អង្គការ​ណាតូ​បាត់​បង់​ជីវិត​ នៃ​សម្ព័ន្ធភាព​យោធា​ណាតូ ដោយលោក​បាននិយាយទទូច​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ត្រូវបោះពុម្ព​ផ្សាយកាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​សហភាពអឺរ៉ុប​ត្រូវ​បង្កើន​សកម្មភាព​ហើយ​ចាប់ផ្តើម​បំពេញ​មុខនាទីជា​មហាអំណាច​ពិភព​លោក​មួយ​ខាង​យុទ្ធសាស្ត្រ។

លោក​ Macron បាន​មាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្តី The Economist ​ថា​ «អ្វី​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះគឺ​ការអស់​សុពលភាព​នៃអង្គការ​ណាតូ»។លោក​បានមានប្រសាសន៍​ថា​ស.រ.អា.នៅ​ក្រោមការដឹកនាំរបស់​លោក​ប្រធានា​ធិបតី Donald Trump ហាក់​ដូចជា«បែរ​ខ្នង​ដាក់យើង»​ដោយ​បានដកពួក​ទាហាន​ចេញ​ពី​ប៉ែក​ឦសាន​នៃប្រទេសស៊ីរី​ដោយ​មិន​បានប្រាប់ឱ្យ​ដឹង​ជាមុនទេ។

លោក​ Trump បាន​ធ្វើឱ្យ​ពួក​ដៃ​គូណាតូរបស់​លោក​ភ្ញាក់ផ្អើល​ជាមួយ​ការ​ដក​ទាហាន​អាមេរិកាំងកាលពី​ខែមុន​ចេញ​ពី​ប្រទេសស៊ីរី។​ អង្គការ​ណាតូ​មិនបាន​បំពេញ​មុខ​នាទី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ​ ក្រៅពី​បានជួយ​ក្រុមចម្រុះក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួករដ្ឋ​ឥស្លាម​ជ្រុលនិយម។ ក៏​ប៉ុន្តែ​ចំណាត់​ការ​នេះរបស់លោក Trump បាន​ធ្វើឱ្យប្រទេសតួកគី​ដែល​ជា​សម្ព័ន្ធមិត្តណាតូ​មួយទៀត យល់​ថា​ជាការ​បើកដៃ​ឱ្យ​ខ្លួនចូល​លុកលុយ​តំបន់នោះ៕

XS
SM
MD
LG