ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​​នាំចេញទំនិញ​​​ឯករាជ្យ​ ​ទាញ​ផល​ចំណេញ​ពី​តម្រូវ​ការ​របស់​ប្រជា​ជន​ចិន លើ​ទំនិញ​ផលិត​នៅ​ប្រទេស​អូស្រ្តាលី


ទីភ្នាក់ងារ​ពាណិជ្ជ​កម្ម​ “daigou”​ជនជាតិ​ចិន​ នាង Na Wang ជ្រើសរើស​ផលិតផល​គ្រាប់​ធញ្ញជាតិ​សម្រាប់​អាហារ​ពេល​ព្រឹក​ដ៏ពេញ​និយម​នៅ​ប្រទេសចិន​ ខណៈ​ពេល​កំពុង​ដើរទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ស៊ីដនី​ សម្រាប់​អតិថិ​ជនជន​ជាតិចិន​របស់ខ្លួន​។ ទីក្រុង​ស៊ីដនី​ អូស្ត្រាលី​ ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៦​។
ទីភ្នាក់ងារ​ពាណិជ្ជ​កម្ម​ “daigou”​ជនជាតិ​ចិន​ នាង Na Wang ជ្រើសរើស​ផលិតផល​គ្រាប់​ធញ្ញជាតិ​សម្រាប់​អាហារ​ពេល​ព្រឹក​ដ៏ពេញ​និយម​នៅ​ប្រទេសចិន​ ខណៈ​ពេល​កំពុង​ដើរទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ស៊ីដនី​ សម្រាប់​អតិថិ​ជនជន​ជាតិចិន​របស់ខ្លួន​។ ទីក្រុង​ស៊ីដនី​ អូស្ត្រាលី​ ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០១៦​។

Daigou ((die-go)) គឺជា​ផ្នែកមួយ​នៃពាណិជ្ជកម្ម​កំពុង​រីកលូតលាស់​ និង​ជាទី​ដែលថ្នាំ​វីតាមីន ​អាហារ​របស់​ទារក​ និង​ទំនិញ​ប្រើប្រាស់​ផ្សេងទៀត ​ត្រូវបានទិញ​ពីផ្សារទំនើប​ និង​ឱសថស្ថាន​នានា​ សម្រាប់​អតិថិជន​ដែល​ហ៊ាន​ចំណាយខ្ពស់​សម្រាប់​ទំនិញពី​ប្រទេស​អូស្ត្រាលី។

Daigou ​ជាភ្នាក់ងារ​លក់​រាយ​ឯករាជ្យ​ ដែល​ទិញទំនិញ​តាម​ការ​បញ្ជា​ទិញរបស់​អតិថិជន​។ នៅ​ប្រទេស​អូស្ត្រាលី​ ​ភ្នាក់ងារ​ទាំងអស់​នេះ​ជា​មនុស្សមក​ចិន​ដីគោក​ស្ទើរ​តែ​ទាំង​អស់​។ សហគ្រាស​ខ្នាតតូច​ជា​ច្រើន​បានបង្កើតឡើង​ ដោយ​ក្រុម​សិស្ស​និស្សិត ​ដើម្បី​ជួយទំនុក​បម្រុងថ្លៃ​ជួលផ្ទះ​ និង​ថ្លៃសិក្សា​របស់​ពួកគេ​ តាមរយៈ​ការ​លក់​ទំនិញ​ទាំងនោះ​ដល់ក្រុមគ្រួសារ​និងមិត្តភក្តិ​របស់គេ​នៅ​ប្រទេស​ចិន​។ ប៉ុន្តែ​សហគ្រាស​មួយ​ចំនួន​ទៀត​អាច​ពង្រីកពាណិជ្ជ​កម្ម​របស់​ពួក​គេ​កាន់​តែ​ធំឡើងៗ។

លោក​ Benjamin Sun ​ដែលជា​សហ​ស្ថាបនិក​នៃ Think China ​ជាក្រុមហ៊ុន​ទីផ្សារ​ឌីជីថល​មួយដែល​ស្ថិត​នៅទីក្រុងស៊ីដនី​ បាននិយាយថា​ អតិថិជន​ជនជាតិ​ចិន​ចង់បាន​ទំនិញ ដែល​មាន​សុវត្ថិភាព​និង​សុទ្ធល្អ។

លោក​បាន​និយាយ​ថា៖ «ជំនឿ​ទុកចិត្ត​លើ​ចំណី​អាហារ​ក្នុង​ស្រុក​របស់ពួក​គេ គឺមាន​កម្រិតទាប ដូច្នេះពួកគេ​ជឿថា​ផលិតផល​ដែល​ផលិត​នៅ​ប្រទេសអូស្រ្តាលី ​គឺមាន​លក្ខណៈ​ពិសេស​ និងមានគុណភាព​ល្អ។ នេះ​ គឺ​ជា​មូលហេតុដែល​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទាំងមូលចាប់ផ្តើម។ ជាធម្មតា​ ភ្នាក់ងារ​លក់​ឯករាជ្យ (daigou) ​ចាប់ផ្តើម​ ពី​បណ្តាញ​ជាលក្ខណៈ​បុគ្គល​ផ្ទាល់ខ្លួន​។ នៅក្នុង​បរិបទ ​ប្រទេសអូស្ត្រាលី ​និង​នូវែលសេឡង់​ វាមាន​ចំណីអាហារ​ ទឹកដោះគោ​ ថ្នាំ​បំប៉នជា​ច្រើន​។ ជា​ការ​ពិត​ណាស់ ភ្នាក់ងារ​លក់​ឯករាជ្យ (daigou) គឺ​ជា​ផ្នែក​មួយ​ធំនៃទីផ្សារនេះ។ ភ្នាក់ងារ​ទាំងនោះ​មាន​លក្ខណៈ​តូចៗ​មែន ​ប៉ុន្តែពួក​គេមាន​មនុស្ស​ច្រើន​បម្រើការ​ច្រើន​ណាស់។ ប្រសិន​បើបញ្ចូល​ពួក​គេ​រួម​គ្នា ពួកគេពិត​ជាធំ»។

នៅ​ក្នុង​ប្រទេសអូស្ត្រាលី​ ការ​ប៉ាន់ស្មាន​បានបង្ហាញ​ថា មាន​ភ្នាក់ងារ​លក់​ឯករាជ្យ (daigou) ចំនួន ៤០.០០០​ នាក់ ដែល​ពាក្យ daigou​ មានន័យថា​ «ការទិញ​ជំនួស​មុខ​» ក្នុងភាសា​ចិនកុកងឺ។

កាលពី​ដើមឆ្នាំនេះ ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ បានរឹតបន្តឹង​បទ​ប្បញ្ញត្តិ​លើ​ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ឆ្លងដែន ​ប៉ុន្តែ​មនុស្ស​នៅ​តែអាច​រកប្រាក់បាន​ ជាពិសេស​ចំពោះ​ការ​លក់​ មាសស​ ឬ​ម៉្សៅ​ទឹកដោះគោ​ទារក។ នៅឆ្នាំ​ ២០០៨ ​យ៉ាងហោច​ណាស់ ​កុមារ ៦ នាក់​បានស្លាប់ និងច្រើនជាង ៣០០.០០០​ នាក់បានធ្លាក់​ខ្លួនឈឺ​នៅក្នុង​ប្រទេសចិន ​បន្ទាប់ពី​ការប្រើប្រាស់​ផលិតផល​ទឹកដោះគោ​ដែល​មាន​សារធាតុ​ពុល។

ទំហំនៃ​ពាណិជ្ជកម្ម ​daigou ​នេះបាន​ជំរុញ​ឱ្យអ្នក​លក់​រាយ​ខ្នាត​ធំមួយចំនួន ​នៅក្នុង​ប្រទេសអូស្រ្តាលី និងអ្នក​លក់រាយ​ផ្សេង​ទៀត​ ទៅ​សហការ​ជាមួយ ​អ្នកប្រឹក្សា​ផ្នែក​លក់​ឯករាជ្យ​ទាំងនេះ ​ដើម្បី​បើកទីផ្សារ​ថ្មី​មិន​ធ្លាប់​មាន​នៅ​ក្នុងប្រទេស​ចិន​៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង


XS
SM
MD
LG