ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បារាំង​ព្យួរ​ការងារ​បុគ្គលិក​ពេទ្យ​ចំនួន​៣​ពាន់​នាក់


លោក Thierry Paysant ដែល​ជា​សន្តិសុខ​និង​លោក Christophe បុគ្គល​សុខាភិបាល​នៅ​មន្ទីរពេទ្យ​Pasteur កាន់​បដា​សរសេរ​ថា «កូដកម្ម​ស្រែកឃ្លាន» ដើម្បី​តវ៉ា​ប្រឆាំង​ការ​ដាក់​កំហិត​របស់​បារាំង​ដែល​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Nice ប្រទេស​បារាំង​ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Eric Gaillard)
លោក Thierry Paysant ដែល​ជា​សន្តិសុខ​និង​លោក Christophe បុគ្គល​សុខាភិបាល​នៅ​មន្ទីរពេទ្យ​Pasteur កាន់​បដា​សរសេរ​ថា «កូដកម្ម​ស្រែកឃ្លាន» ដើម្បី​តវ៉ា​ប្រឆាំង​ការ​ដាក់​កំហិត​របស់​បារាំង​ដែល​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Nice ប្រទេស​បារាំង​ កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Eric Gaillard)

ប្រទេស​បារាំង​បាន​ព្យួរ​ការងារ​បុគ្គលិក​ពេទ្យ​ចំនួនប្រមាណ​៣ពាន់​នាក់​ដែល​មិន​បាន​ចាក់​វាក់សាំង​ជំងឺ​កូវីដ១៩​តាម​ការ​កំណត់​ដោយ​រដ្ឋាភិបាល​ត្រឹម​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា។​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​អ្នក​ស្រី ​Olivier Veran ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​បុគ្គលិក​រាប់​សិប​នាក់​នៃ​បុគ្គលិក​សុខាភិបាល​ទាំងអស់​ចំនួន​២​លាន​៧​សែន​នាក់​បាន​ជ្រើសរើស​ចាក​ចេញ​ពី​ការងារ​ជាជាង​ចាក់​វ៉ាក់សាំង​វីរុស​កូរ៉ូណា។​

បុគ្គលិក​សុខាភិបាល​រាប់​ម៉ឺន​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង​នៅ​ខែ​កក្កដា ​នៅពេល​លោក​ប្រធានាធិបតី ​Emmanuael Macron ​បាន​ប្រកាស​ពេល​កំណត់​ថ្ងៃ​ទី១៥ ​ខែ​កញ្ញា​ឲ្យ​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ណាស់​១​ដូស។​

អ្នកស្រី ​Veran ​បាន​និយាយ​ថា​ បុគ្គលិក​ភាគច្រើន​ ដែល​ត្រូវ​ព្យួរ​ពី​ការងារ បាន​ធ្វើ​ការ​នៅ​ក្នុង​សេវាកម្ម​គាំទ្រ​ ហើយ​មាន​វេជ្ជបណ្ឌិត​ និង​គិលានុបដ្ឋាក​បន្តិច​បន្តួច​ប៉ុណ្ណោះ​ក្នុង​ចំណោម​នោះ។​

សាកល​វិទ្យាល័យ​ Johns Hopkins ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា ​ ប្រទេស​បារាំង​បាន​រាយ​ការណ៍​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​ជាង​៧​លាន​ករណី ​និង​មាន​មនុស្ស​ស្លាប់​ជាង​១១៦.០០០​នាក់។​

នៅ​រដ្ឋ ​Idaho ​សហរដ្ឋ​អាមេរិក ​ មន្ទីរពេទ្យ​ចាប់ផ្តើម​កម្រិត​ការ​ថែទាំ​អ្នក​ជំងឺ​ «ព្រោះ​កំណើន​អ្នក​ជំងឺ​កូវីដ១៩​យ៉ាង​ខ្លាំង​ដែល​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់​ទាំង​អស់​ទូទាំង​រដ្ឋ​នេះ ​បាន​ធ្វើ​ឲ្យ​អស់​ធនធាន។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មន្ទីរ​សុខាភិបាល​ និង​សុខុមាល​ភាពរដ្ឋ​ Idaho ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ​

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ ​ធនាគារ​ពិភពលោក ​ អង្គការ​សុខភាព​ពិភពលោក ​និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​សំខាន់ៗ​ដើម្បី​រិះរក​យុទ្ធសាស្ត្រ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម។

គោល​ដៅ​របស់​សម្ព័ន្ធ​នេះ​គឺ​ដើម្បី​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៤០%​ នៃ​ប្រជាជន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ត្រឹម​ចុង​ឆ្នាំ​នេះ ​និង​យ៉ាង​ហោច​ណាស់​៦០%​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២៕​

XS
SM
MD
LG