គណបក្សស្តាំនិយមជ្រុលរបស់ប្រទេសបារាំងមិន ដែលបានខិតជិតការកាន់អំណាចដូចពេលនេះទេ បន្ទាប់ពីឈ្នះការបោះឆ្នោតជុំទី ១ នៃការបោះឆ្នោតសភាមុនកំណត់កាលពីថ្ងៃអាទិត្យ។ វាជាលទ្ធផលដ៏ភ្ញាក់ផ្អើលដែលអាចឃើញពួកស្តាំនិយមជ្រុលត្រួតត្រារដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីស្តាំនិយមជ្រុលមុនការប្រកួតកីឡាអូឡាំពិក នៅក្រុងប៉ារីស ប្រសិនបើខ្លួនឈ្នះយ៉ាងខ្លាំងនូវការបោះឆ្នោតជុំទី ២ នៅថ្ងៃទី ៧ ខែកក្កដា។
ពួកឆ្វេងនិយមនិងកណ្តាលនិយមឥឡូវនេះកំពុងអំពាវនាវសម្ព័ន្ធមិត្តឱ្យប្រឆាំងនឹងលទ្ធិជ្រុលនិយមនៅក្នុងប្រទេសដ៏សំខាន់មួយនៃប្រទេសដ៏សំខាន់មួយចំនួនរបស់អឺរ៉ុប។
លោកស្រី Marine Le Pen មេដឹកនាំគណបក្ស National Rally ដែលជាបក្សស្តាំនិយមបានអបអរសាទរលទ្ធផលបោះឆ្នោតនៅពេលថ្មីៗនេះ។ លោកស្រីបានចំណាយពេលរាប់សិបឆ្នាំដើម្បីកែប្រែរូបភាពនៃគណបក្សប្រឆាំងជនអន្តោប្រវេសន៍ពីចលនាប្រកាន់ពូជសាសន៍ទៅជាជម្រើសនយោបាយដែលអាចទទួលយកបាន។
ការងាររបស់លោកស្រីទំនងផ្តល់ផលកាលពីថ្ងៃអាទិត្យ ដោយគណបក្ស National Rally ទទួលបានសន្លឹកឆ្នោត ១ភាគ៣ នាំមុខគណបក្សកណ្តាលនិយមនិងសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Emmanuel Macron ដែលបានស្ថិតក្នុងលំដាប់ទី ៣ ដោយទទួលបានសន្លឹកឆ្នោតជាង ២០ ភាគរយ។
សម្ព័ន្ធភាពឆ្វេងនិយមដែលហៅថារណសិរ្សប្រជាជនថ្មីឬ New Popular Front បានស្ថិតនៅលំដាប់ទី ២ ដោយបានទទួលសន្លឹកឆ្នោត២៨ភាគរយ។
អ្នកចេញបោះឆ្នោតមានចំនួនខ្ពស់បំផុតជាងប៉ុន្មានឆ្នាំនេះ ដែលបង្ហាញពីអ្នកបោះឆ្នោតយកចិត្តទុកដាក់នៅក្នុងការបោះឆ្នោតសភាមុនកាលកំណត់។ ការបោះឆ្នោតសភាដែលកំណត់ដោយលោក Macron ធ្វើឡើងរយៈពេល ៣ ឆ្នាំមុន កាលកំណត់ បន្ទាប់ពីមានការគាំទ្រដ៏ខ្លាំងរបស់គណបក្សស្តាំនិយមជ្រុលនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីខែមុន។
ពួកអ្នកវិភាគនិយាយថាលោក Macron កំពុងលេងល្បែងរបស់គណបក្សលោក ហើយផែនការកំណែទម្រង់របស់លោកអាចជោគជ័យ បន្ទាប់ពីជាប់គាំងនៅក្នុងសភារបស់បារាំងឬសភាជាន់ទាប។
ក៏ប៉ុន្តែ គោលនយោបាយរបស់គណបក្សស្តាំនិយមដែលមានភាពតឹងតែងលើឧក្រិដ្ឋជននិងជនអន្តោប្រវេសន៍ខុសច្បាប់ហើយបានផ្តោតលើការព្រួយបារម្ភធម្មតាកំពុងជ្រួតជ្រាបក្នុងស្រទាប់អ្នកបោះឆ្នោត៕
វេទិកាបញ្ចេញមតិ