ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចំនួន​៤​រូប​លើក​កម្ពស់​យុទ្ធនាការ​ចាក់វ៉ាក់​សាំង​កូវីដ១៩


រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ៤ រូបមើលពីឆ្វេងទៅស្តាំ រួមមានលោក Jimmy Carter លោក Bill Clinton លោក Barack Obama និងលោក George W. Bush ចូលរួមពិធីសម្ពោធសារមន្ទីរមួយ នៅទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៣។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ៤ រូបមើលពីឆ្វេងទៅស្តាំ រួមមានលោក Jimmy Carter លោក Bill Clinton លោក Barack Obama និងលោក George W. Bush ចូលរួមពិធីសម្ពោធសារមន្ទីរមួយ នៅទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​នៅ​រស់​ចំនួន​បួន​នាក់​ បាន​បង្ហាញ​ខ្លួន​នៅក្នុង​យុទ្ធនាការ​ផ្សាយ​អប់រំ​ថ្មី​មួយ​ ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​ប្រជាជន​ចាក់​វ៉ាក់សាំងកូវីដ១៩។

នៅ​ក្នុង​វីដេអូ​ ដែល​ផលិត​ដោយ​ក្រុម​ប្រឹក្សាផ្សាយ​ពាណិជ្ជកម្ម​លោក​អតីត​ប្រធានាធិបតី​ ប៊ីល គ្លីនតុន (Bill Clinton) ​មាន​ប្រសាសន៍​ថា៖ «យើង​បាន​បាត់​បង់​មនុស្ស​ច្រើន​ណាស់ ហើយ​យើង​បាន​រង​ការខូចខាត​គ្រប់គ្រាន់​ហើយ»។​

អតីត​ប្រធានាធិបតី​លោក ​George W. Bush ​មាន​ប្រសាសន៍​ថា៖ «ដើម្បី​កម្ចាត់​ជំងឺ​រាតត្បាត​នេះ​ វាសំខាន់​ណាស់​ដែល​ពលរដ្ឋ​របស់​យើង​ ត្រូវ​ចាក់​វ៉ាក់សាំង»។​

ដូច​ប្តី​ប្រពន្ធ​លោកគ្លីនតុន​ដែរ ​វីដេអូ​នេះ​ថត​លោក​ Bush ​និង​ភរិយា​ឈ្មោះ​ Laura​ ចាក់​វ៉ាក់សាំង​ ហើយនិង​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ (Barack Obama) និង​ភរិយា​លោកស្រី​ Michelle​ និង​អតីត​ប្រធានាធិបតី​ Jimmy Carter​ និង​ភរិយា ​គឺ​លោក​ស្រី​ Rosalynn។

លោក​ បារ៉ាក់ អូបាម៉ា​ បាន​ថ្លែង​ថា​ លោក​ចង់​«ទៅ​ជួប​ម្តាយ​លោកស្រី​ Michelle​ ដើម្បី​អោប​និង​ជួបជុំ​គ្នា​ នៅ​ថ្ងៃ​ខួប​កំណើត​របស់​គាត់»។

លោក ​Carter​ បញ្ចប់​ដោយ​ប្រាប់​អ្នកទស្សនា​ថា៖ «អ្វីៗ​អាស្រ័យ​លើ​អ្នកទាំងអស់គ្នា»។

លោក​ ដូណាល់ ត្រាំ​ (Donald Trump) អតីត​ប្រធានាធិបតី​ដែល​បាន​ចូល​សម្រាក​ពេទ្យ​ កាលពី​ឆ្នាំ​មុន​ ដោយសារ​ជំងឺ​កូវីដ១៩ ​មិនមានវត្តមាន​នៅ​ក្នុង​ការផ្សាយ​អប់រំ​នោះ​ទេ៕

XS
SM
MD
LG