ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​​ផ្តល់​ជំនួយ៖ ​ទេសន្តប្រវេសន៍​៤០​នាក់​ប្រហែល​បាន​លង់​ទឹក​ស្លាប់​​ក្នុង​សមុទ្រ​មេឌីទែរ៉ានេ


ក្រុម​ទេសន្តប្រវេសន៍​ដើរ​ចេញ​ពី​នាវា​ជើង​ទឹក​ Vega ​របស់​ប្រទេស​អ៊ីតាលី​ នៅ​ឯកំពង់​ផែ​ Sicilian ក្នុង​ក្រុង ​Augusta ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីតាលី​ កាលពីថ្ងៃទី៤ ខែ​ឧសភា ឆ្នាំ២០១៥។

អង្គការផ្តល់​ជំនួយសង្គ្រោះ​កុមារ​ Save the Children រាយការណ៍​ថា​ ពួក​ជន​ទេសន្តប្រវេសន៍​ប្រមាណ​៤០នាក់ប្រហែល​បាន​លង់ទឹក​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សមុទ្រមេឌីទែរ៉ានេ ​(Mediterranee) នៅ​ពេល​កាណូត​កៅស៊ូ​មាន​ម៉ាស៊ីន​ដែល​ពួក​គេជិះ​បាន​ធូរ​ខ្យល់​ឬ​បាន​ផ្ទុះ​នៅ​ពេល​ពួក​គេ​ខិតខំ​ព្យាយាម​ឆ្លង​ឱ្យ​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អ៊ីតាលី។

ក្រុម​មនុស្សធម៌​នេះ​បាន​និយាយ​ថា ​ពួក​អ្នក​នៅ​រស់​ពី​គ្រោះ​ថ្នាក់​នេះ​បាន​រាយការណ៍ថា​ មាន​«មនុស្ស​ច្រើន​នាក់​ណាស់»​បាន​ស្លាប់​នៅ​ពេល​ពួកគេធ្លាក់​ក្នុង​សមុទ្រ​ហើយ​មិន​អាច​ហែល​ទឹក។ ​ជន​ដែល​ស្លាប់​ទាំងនេះ​ជា​ក្រុម​មនុស្ស​ស្លាប់​ថ្មីៗ​បំផុត​ក្នុង​បណ្តា​ពួក​ជន​ជាង​១៧៥០នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ចំណោម​ក្រុមជន​ទេសន្តប្រវេសន៍​ជា​ច្រើន​នាក់​ដែល​បាន​ខិតខំ​ព្យាយាម​រត់គេច​ខ្លួន​ពី​ជម្លោះ​និង​ភាព​ទីទាល់​ក្រ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​ភូមិភាគ​មជ្ឈឹមបូព៌ា។

ពួក​អ្នកនៅ​រស់​មក​ពីប្រទេស​ហ្គាណា )Ghana) ហ្គំប៊ី ​(Gambia) សេណេហ្កាល់ (Senegal)​ និង​ប្រទេស​កូឌីវ័រ​ (Cote d'Ivoire)​ បាន​រាយការណ៍​អំពី​ការ​ស្លាប់​នៃ​ពួកជន​ទាំង​នេះ​នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​កំពង់​ផែ​ Catania នៃ​ប្រទេស​អ៊ីតាលី។

កងនាវា​នៃកងទ័ព​ជើង​ទឹក​និង​ក្រុម​ឆ្មាំ​ឆ្នេរ​សមុទ្រ​អ៊ីតាលី​បាន​ជួយ​សង្គ្រោះ​ជន​ទេសន្តប្រវេសន៍​ជិត​៦ពាន់៨រយ​នាក់​កាល​ពី​ដំណាច់​សប្តាហ៍​មុន​ហើយ​ជន​ប្តូរ​លំនៅដ្ឋាន​៦៥២នាក់​ទៀត​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី​កាល​ពី​ថ្ងៃ​អង្គារ​នៅ​លើ​នាវា​ឈ្មោះ ​Bettica នៃកងទ័ព​ជើង​ទឹក​អ៊ីតាលី៕

XS
SM
MD
LG