ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​បុគ្គលិក​ក្រសួង​ការ​បរទេស​បាន​សារភាព​កំហុស​ពីបទ​លាក់បាំង​ការទាក់ទង​នឹង​ចិន


រូបឯកសារ៖ លោក​ John Demers ​ឧបការី​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្លែងអំឡុងពេល​សន្និសីទសារព័ត៌មាន​មួយ​នៅក្រសួងយុត្តិធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ 
រូបឯកសារ៖ លោក​ John Demers ​ឧបការី​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្លែងអំឡុងពេល​សន្និសីទសារព័ត៌មាន​មួយ​នៅក្រសួងយុត្តិធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ 

អ្នកស្រី ​Claiborne ​នឹង​ត្រូវ​កាត់​ទោស​នៅ​ថ្ងៃទី​៩​ ខែកក្កដា​ឆ្នាំ​២០១៩។ ​អ្នក​ស្រី​អាច​ប្រឈម​​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ។

ក្រសួង​យុត្តិធម៌បាន​ប្រកាស​កាល​ពីថ្ងៃពុធ​ថា ​អតីត​បុគ្គលិក​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​លាក់បាំង​ការទាក់​ទង​ជា​ច្រើន​ជាមួយ​ប្រទេស​ចិន​បាន​សារភាព​កំហុស​តាមការ​ចោទ​ប្រកាន់ពី​បទ​សមគំនិត​ដើម្បី​លួច​ព័ត៌មានរដ្ឋាភិបាល​អាមេរិក។ ​

អ្នកស្រី​ Claiborne ​បាន​ទទួល​កំហុស​នៅតុលាការ​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

លោក​ John Demers ​ឧបការី​រដ្ឋមន្ត្រី​យុត្តិធម៌​បាន​និយាយ​ថា ​អ្នកស្រី​ Candace Marie Claiborne ​វ័យ​៦៣ឆ្នាំបាន​លក់​ព័ត៌មាន​សម្ងាត់​និង​ព័ត៌មាន​អសាធារណៈ​របស់​រដ្ឋាភិបាល​យក​លុយ​សុទ្ធ​និង​អំណោយ​ពីភ្នាក់ងារ​បរទេស​ ដែល​អ្នកស្រីដឹង​ថា ធ្វើ​ការ​ឲ្យ​សេវា​ស៊ើប​ការណ៍​សម្ងាត់​ឲ្យ​ប្រទេសចិន។​

អ្នកស្រី Claiborne ​បាន​ចាប់ផ្តើម​ធ្វើការ​នៅក្រសួង​ការ​បរទេស​ក្នុង​ឆ្នាំ​១៩៩៩​ ហើយ​បាន​ធ្វើ​ការ​នៅក្រុង​ប៉េកាំង​និង​ក្រុង​សៀងហៃ។​ អ្នកស្រីបាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​កំពូល​ ហើយ​ត្រូវ​បាន​តម្រូវ​ឱ្យ​រាយ​ការណ៍​អំពី​បណ្តាញ​ទាក់​ទង​បរទេស។​

រដ្ឋ​អាជ្ញាបាន​និយាយ​ថា ​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​ចិន​បាន​ឱ្យ​លុយ​អ្នកស្រី​រាប់ពាន់​ដុល្លារ​ជា​អំណោយ​រយៈពេល​ជាង​៥ឆ្នាំ​ជា​ថ្នូរនឹង​ការ​«ចម្លង​ឯកសារ​ផ្ទៃក្នុង​របស់​ក្រសួង​ការ​បរទេស​ស្តីពី​ប្រធាន​បទចាប់​ពីយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​សហ​រដ្ឋ​អាមេរិក​រហូត​ដល់​ទស្សន​កិច្ច​របស់​ឥស្សរ​ជន​ប្រទេស​ទាំង​ពីរ» ។​

អ្នកស្រី ​Claiborne ​នឹង​ត្រូវ​កាត់​ទោស​នៅ​ថ្ងៃទី​៩​ ខែកក្កដា​ឆ្នាំ​២០១៩។ ​អ្នក​ស្រី​អាច​ប្រឈមនឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ៕

XS
SM
MD
LG