ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​ស.រ.អា.​សម្តែង​កង្វល់​ពី​ការ​ចាប់​ខ្លួន​និស្សិត​ភូមា

Phyo Phyo Aung អ្នក​តំណាង​នៃ​អ្នក​តវ៉ា​និស្សិត​និយាយ​កំឡុង​កិច្ច​ប្រជុំ​ជាមួយ​អ្នក​តំណាង​របស់​រដា្ឋភិបាល​ភូមា​និង​បណ្តាញ​កំណែ​ទម្រង់​ការ​អប់រំ​ជាតិ​នៅ​ក្រុង​រ៉ុងហ្គូន កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​បាន​រាយការណ៍​ថា​លោក​អតីត​ប្រធានាធិបតី ស.រ.អា.​ George W. Bush ​និង​ភរិយា​លោក​បាន​សម្តែង​កង្វល់​អំពី​ការ​ចាប់​ខ្លួន​ក្រុម​និស្សិត​ភូមា។​ សេចក្តី​ថ្លែងការណ៍​របស់​លោក​អតីត​ប្រធានាធិបតី​ Bush និង ភរិយា​លោក​ចែង​ថា​ នៅ​ក្នុង​ចំណោម​ក្រុម​ជន​បាន​ត្រូវ​ចាប់​ខ្លួន​មាន Phyo Phyo Aung ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហភាព​និស្សិត​ក្នុង​ទូទាំង​ប្រទេស​ភូមា​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ All-Burma Federation of Student Unions និង​ជា​អ្នក​ចូល​រួមម្នាក់​ក្នុង​វេទិកា​សេរីភាព​និង​ភាព​ជា​មេដឹកនាំ​របស់​វិទ្យាស្ថាន Bush ផងដែរ។ ​សេចក្តី​ថ្លែង​ការណ៍នេះ​ក៏​បាន​និយាយ​ដូច​ Phyo Phyo Aung ​ដែរ​ថា​បាតុករ​ជា​ច្រើន​នាក់​ជា​ក្រុម​និស្សិត​ដែល​ធ្វើការ​ដើម្បី​គាំទ្រ​អន្តរកាល​នៃប្រទេស​ភូមា​ដោយ​ទ្រទ្រង់​ប្រព័ន្ធ​សិក្សា​អប់រំ​មួយ​មាន​តម្លាភាព​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

XS
SM
MD
LG