ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​២.០០០​សុំ​ឲ្យ​រដ្ឋមន្ត្រី Barr ចុះ​ចេញ​ពី​តំណែង​​ចំពោះ​អន្តរាគមន៍​លើ​​រឿងលោក Michael Flynn ​


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr ថ្លែងអំពីវីរុសកូរ៉ូណានៅសេតវិមាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

អតីត​មន្ត្រីក្រសួងយុត្តិធម៌​សហរដ្ឋ​អាមេរិក​ចំនួន​២.០០០​នាក់​ដែល​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​លិខិតមួយ​ដែលទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr ចុះ​ចេញ​ពី​តំណែង​ ដោយ​សារលោក​បាន​ធ្វើអន្តរាគមន៍​ក្នុង​រឿង​ក្តី​របស់​លោក Michael Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី​ Donald Trump។

កាល​ពី​សប្តាហ៍​មុន ក្រសួង​យុត្តិធម៌​អាមេរិក​បានទម្លាក់​បទ​ចោទ​ទាំង​អស់​ចំពោះ​លោក Flynn ដែល​បាន​សារភាព​ថា​ លោក​បាននិយាយ​កុហក​ចំពោះ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI អំពី​កិច្ចសន្ទនារ​រវាង​លោក និង​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក។

នៅ​ក្នុង​លិខិត​របស់​ពួក​គេ​អតីត​មន្ត្រី​ក្រសួង​យុត្តិធម៌​ទាំង​នោះ​និយាយ ការ​សម្រេច​ទម្លាក់​បទ​ចោទ​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឯកសារ​ចុះ​ហត្ថលេខាដោយ​មន្ត្រី​តែងតាំង​តាម​នយោបាយ​តែ​ម្នាក់​គត់​ គឺ​លោក Barr ហើយ​មិន​មាន​ចុះ​ហត្ថលេខា​ពីមន្ត្រី​រដ្ឋអាជ្ញា​អាជីព​ទេ។

​លិខិតនោះ​ក៏​អះអាង​ថា ចំណាត់ការ​ជា​បន្តបន្ទាប់របស់​លោក​ Barr ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​និង​ផលប្រយោជន៍​នយោបាយ​របស់​លោក​ប្រធានាធិបតី​ត្រាំ បាន​ធ្វើតុលាការ​មាន​ការ​លំបាក​ក្នុង​ការ​គោរព​សេចក្តី​សម្រេច​របស់​ក្រសួង​យុត្តធម៌​ចំពោះ​រឿង​ទម្លាក់​សំណុំរឿង​ណា​មួយ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CBS កាល​ពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​យុត្តិធម៌​លោក William Barr ​បាន​បដិសេធ​ថា​ លោក​មិន​បានទម្លាក់​បទ​ចោទ​ចំពោះ​លោក ​Flynn ​ដើម្បី​បម្រើ​ប្រយោជន៍​លោក​ប្រធានាធិបតី​ត្រាំ​ទេ ហើយ​ថា​ លោក​បាន​ធ្វើ​មាន​ការ​ណែនាំ​របស់​មេធាវី​ដែល​បាន​ពិនិត្យ​សំណុំរឿង​នេះ៕​

XS
SM
MD
LG