ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីល្បីៗ​៣​រូប​និយាយ​ថា ឈ្មោះ​របស់​ប្រធានាធិបតី​ត្រាំ​នៅ​លើ​មូលប្បទានប័ត្រ​ជំនួយ​សេដ្ឋកិច្ច​ អាច​ជា​ការ​ខុស​ច្បាប់


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​ពេល​លោក​ចាក​ចេញ​ពី Camp David។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន នៅ​ពេល​លោក​ចាក​ចេញ​ពី Camp David។

មេធាវី​ល្បីៗ​៣​រូប​នៅសហរដ្ឋ​អាមេរិក​ ស្នើ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ធ្វើការ​ស៊ើប​អង្កេត​ ថា​តើ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​រំលោភ​ច្បាប់​ដែរ​ឬ​ទេ​ នៅ​ពេល​ដែល​ក្រសួង​រតនាគារ​ បាន​ដាក់​ឈ្មោះ​របស់​លោក​លើ​មូលប្បទានប័ត្រ​ជំនួយ​សេដ្ឋកិច្ច​ដោយ​សារ​មេរោគកូរ៉ូណា​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​នោះ។

លោកមេធាវី ​Bruce Fein, Louis Fisher និង Ralph Nader បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​លោក​ William Barr​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌។ មេធាវីទាំង​នោះ ​ចោទ​ប្រកាន់​ថា​ លោក​ប្រធានាធិបតី ត្រាំ អាច​មាន​ទោស​ពី​ការ​រំលោភ​ច្បាប់​ Hatch​ ដែល​ហាម​ឃាត់​បុគ្គលិក​រដ្ឋាភិបាល​និង​ពួក​មន្រ្តី​សាធារណៈ​មិន​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ខាង​នយោបាយ ខណៈ​ពេល​ដែល​បំពេញ​ការងារ​ឲ្យ​រដ្ឋាភិបាល។

លិខិត​របស់​មេធាវី​ល្បីៗ​ទាំង​៣​រូប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «លោក​ប្រធានាធិបតី ត្រាំ កំពុង​ស្វះ​ស្វែង​រក​ការ​ជាប់​ឆ្នោត​ម្តង​ទៀត។ហត្ថលេខា​របស់​លោក​ប្រធានាធិបតីលើ​មូលប្បទានប័ត្រ​របស់​ក្រសួង​រតនាគារ​ មាន​លើស​ពី​តម្លៃ​ឬ​ភាព​ពិតប្រាកដ​របស់​មូលប្បទានប័ត្រ​ទាំង​នោះ។ ហត្ថលេខា​នេះ​ មិន​បម្រើ​ឲ្យ​គោល​បំណង​របស់រដ្ឋាភិបាល​ទេ។ ហត្ថលេខា​នោះ​ បម្រើ​ឲ្យ​យុទ្ធនាការ​សម្រាប់​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ម្តង​ទៀត​របស់​ប្រធានាធិបតី ត្រាំ ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០២០ ដោយ​បាន​បង្ហាញ​ថា លោក​ប្រធានាធិតី ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​ប្រាក់​ដល់​ពួក​អ្នក​បោះឆ្នោត​រាប់​លាន​នាក់»។

អស់​លោក​មេធាវីទាំង​នោះ ជជែក​ឲ្យ​ហេតុផល​ថា រដ្ឋអាជ្ញា​ពិសេស​ម្នាក់​ ត្រូវ​តែ​ពិនិត្យ​មើល​អំពី​បញ្ហា​នេះ។ មេធាវី​ល្បីៗ​ទាំង​នោះ​ បាន​ហៅ​ការ​ប្រើ​បុគ្គលិក​និង​ឧបករណ៍​របស់​រដ្ឋាភិបាល​ជា​ការ​ខុស​ច្បាប់​ដើម្បី​ផ្សព្វផ្សាយ​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​ប្រធានាធិបតី​ ត្រាំ។

ទាំង​ក្រសួង​យុត្តិធម៌​និង​សេតវិមាន ​មិន​បាន​ឆ្លើយ​តប​នឹង​លិខិត​នោះ​ទេ។

លោក Steven Mnuchin ​រដ្ឋមន្រ្តី​ក្រសួង​រតនាគារអាមេរិក​ និយាយ​ថា មូលប្បទានប័ត្រ​ដែល​មាន​ហត្ថលេខា​ប្រធានាធិបតី​ ត្រាំ ជា​គំនិត​របស់​លោក៕

XS
SM
MD
LG