ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋ​អាជ្ញា​សហព័ន្ធ​ជំរុញ​ឲ្យ​លោក​រដ្ឋ​មន្ត្រី​យុត្តិធម៌ Sessions ​បញ្ចប់​ការ​បំបែក​កូន​ក្មេង​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ


លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្លែង​នៅ​ក្នុង​សន្និបាត​របស់​សមាគម​តម្រួត​ថ្នាក់​ជាតិ (National Sheriffs' Association) នៅ​ក្នុង​ក្រុង New Orleans កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្លែង​នៅ​ក្នុង​សន្និបាត​របស់​សមាគម​តម្រួត​ថ្នាក់​ជាតិ (National Sheriffs' Association) នៅ​ក្នុង​ក្រុង New Orleans កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ក្រុម​អតីត​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិករបស់​គណបក្ស​ទាំង​២​ដែល​មាន​ចំនួន​ទាំង​អស់ជាង​៧០​នាក់កំពុង​ជំរុញ​ឲ្យ​លោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បញ្ចប់​គោល​នយោបាយ​បំបែក​កូនរបស់​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចេញ​ពីឪពុក​ម្តាយ​របស់​ខ្លួន​នៅឯ​ព្រំដែនបាននិយាយថា ​គោល​នយោបាយ​មិនអត់ឱន​ឲ្យ​ទាល់​តែ​សោះ​ដែលលោក​បាន​ប្រកាស​កាលពីពេល​ថ្មីៗ​នេះ «បាន​បណ្តាល​ឲ្យ​មាន​ដំណើរ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កូនក្មេង​ស្លូតត្រង់»។

អតីត​ក្រុមរដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​នោះ​បាន​សរសេរនៅ​ក្នុង​លិខិត​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា «ដូចជា​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ដែរ ​យើង​មាន​ការ​រន្ធត់​ចិត្ត​ពី​រូបភាព​និង​រឿងរ៉ាវ​របស់​កូនក្មេង​ទាំហ​នោះ​ដែល​បាន​ព្រាត់​ប្រាស់​ពីក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​និរតី​ប្រទេស​របស់​យើង»។

ពួកអស់​លោក​បាន​សរសេរ​ទៀត​ថា «ក៏ប៉ុន្តែ ​ក្នុង​នាម​ជា​អតីត​មេធាវី​សហរដ្ឋ​អា​មេ​រិក ​យើង​ក៏​ចង់​បញ្ជាក់​ដែរថា ​គោល​នយោបាយ​មិន​អត់​ឱន​ទាល់​តែ​សោះ​ជា​ការ​ចេញ​ដំណើរ​មួយ​ងាក​ឆ្ងាយ​យ៉ាងខ្លាំង​ពី​គោលនយោបាយ​របស់​ក្រសួង​យុត្តិធម៌​មុនៗ ​ហើយ​នេះ​ជាការ​គ្រោះ​ថ្នាក់​មួយ​ហើយ​មិន​ស្រប​ទៅ​នឹង​តម្លៃ​ស្ថាប័ន​ដែល​យើង​បាន​បម្រើ​ទេ»។

នៅ​ក្រោម​គោលនយោបាយ​មិនអត់ឱន​ទាល់​តែ​សោះ​ដែល​បាន​ប្រកាស​កាល​ពីពេល​ថ្មីៗ​នេះ​ដោយ​លោករដ្ឋ​មន្ត្រី​យុត្តិធម៌ Sessions គឺ​ថា «ជន​អន្តោ​ប្រវេសន៍​១រយ​ភាគរយ​ដែល​បាន​ឆ្លង​ព្រំដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិចស៊ិក​ខុសច្បាប់​នឹង​ត្រូវ​កាត់​ទោស ​ខណៈ​ដែល​កូនក្មេង​និងឪពុកម្តាយ​នឹង​ត្រូវ​បំបែក​ពី​គ្នា»៕

XS
SM
MD
LG