ទីភ្នាក់ងារព័ត៌មាន អេភី (AP) រាយការណ៍ពីក្រុងឡាអេមកថា អតីតអនុប្រធានាធិបតីប្រទេសកុងហ្គោ (Congo) ពុំទទួលកំហុសទាក់ទងនឹងបទចោទថាបានជ្រៀតជ្រែកប្រព័ន្ធតុលាការ ដោយការផ្តល់លុយដល់មេធាវីការពារសាក្សីឲ្យ ផ្តល់ចម្លើយក្លែងក្លាយក្នុងសវនាការសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។
Jean-Pierre Bemba គឺជាជនជាប់ចោទម្នាក់ក្នុងចំណោម ៥នាក់ដែលត្រូវ តុលាការជំនុំជម្រះទោសនៅថ្ងៃអង្គារនេះក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពីបទចោទថា បានលួចបង្កើតរឿងភូតកុហកក្រុមចៅក្រមដែលកាត់ទោសលោក ពាក់ព័ន្ធនឹងការផ្តួចផ្តើមអំពើឃោរឃៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
ជនជាប់ចោទទាំង៥នាក់មិនបានទទួលកំហុសទេ នៅពេលដែលសវនាការបន្តធ្វើ។ ពួកគេអាចប្រឈមមុខនឹងការដាក់ទោសឲ្យជាប់គុក៥ឆ្នាំ ហើយមានការផាកពិន័យ បើត្រូវរកឃើញថាមានទោសពីការប្រព្រឹត្តអំពើភូតកុហុកបន្ថែមលើទោសផ្សេងទៀតនោះ។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា សំណុំរឿងនេះជាសំណុំរឿងសំខាន់ក្នុងការការពារ សុចរិតភាពរបស់តុលាការ៕