ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​និង​អារ៉ាប់ប៊ី​សាអូឌីត​ជួប​គ្នា​នៅ​ពេល​ដែល​ទំនាក់ទំនង​មាន​ភាពធូរស្រាល


រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amir-Abdollahian ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប៊ី​សាអូឌីត​ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amir-Abdollahian ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប៊ី​សាអូឌីត​ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។

ចិន​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​និង​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់ប៊ីសាអូឌីត​នៅពេល​ដែល​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​ធ្វើការ​ដើម្បី​ស្តារ​ចំណង​ទាក់ទង​ឡើង​វិញ​បន្ទាប់ពីមាន​ភាពតានតឹង​អស់​រយៈពេល​៧ឆ្នាំ​មក។

ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Hossein Amirabdollahian​និង​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់ប៊ី​សាអូឌីត​ព្រះអង្គ​ម្ចាស់ Faisal bin Farhan Al Saud បាន​ពិភាក្សា​វិធានការ​នានា​ឆ្ពោះទៅកាន់​ការបើក​ស្ថានទូត​និង​ស្ថានកុងស៊ុលឡើង​វិញ និង​បន្ត​ទំនាក់​ទំនង​ទ្វេភាគី​ផ្លូវការ​ឡើង​វិញ​ បន្ទាប់ពី​បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​ចិន​កាលពី​ខែ​មុន។

ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​បាន​កាត់ផ្តាច់​ចំណង​ទាក់ទង​ការទូត​នៅ​ឆ្នាំ២០១៦​ បន្ទាប់ពី​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​វាយប្រហារ​ស្ថានទូត​អារ៉ាប់ប៊ីសាអូឌីតនៅ​ក្នុង​រដ្ឋធានី Tehran ​ដើម្បី​ជាការឆ្លើយតប​ដល់​ការប្រហារ​ជីវិត​បុព្វជិត​ឥស្លាម​និកាយ​ស៊ីអ៊ីដ​ដោយអារ៉ាប់ប៊ីសាអូឌីត។

អ៊ីរ៉ង់​និង​អារ៉ាប់ប៊ីសាអូឌីត​ក៏​បាន​គាំទ្រ​ភាគី​ប្រឆាំង​នានា​នៅ​ក្នុង​ជម្លោះ​នៃ​ប្រទេស​យ៉េមែន​ជា​ទីកន្លែង​ដែល​អ៊ីរ៉ង់​បាន​គាំទ្រ​ក្រុម​ឧទ្ទាម Houthi ​ហើយ​អារ៉ាប់ប៊ីសាអូឌីត​បាន​ដឹកនាំ​យោធា​ក្រុម​ចម្រុះនៅ​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG