ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បដិសេធ​ការ​អំពាវ​នាវ​​របស់​​អារ៉ាប៊ីសាអូឌីត​សុំ​ចូលរួម​ការពិភាក្សា​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែរ


រូបឯកសារ៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ថ្លែង​សុន្ទរកថា​មួយ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei ថ្លែង​សុន្ទរកថា​មួយ​ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​អ៊ីរ៉ង់​នៅថ្ងៃ​ចន្ទ​នេះ​ បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​សេចក្តី​អំពាវនាវ​មួយ​របស់​ប្រទេស អារ៉ាប៊ី​សាអូឌីត ដែល​សុំ​ឲ្យ​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រពែក្ស​ទាំងអស់​ចូលរួម​ក្នុង​ការពិគ្រោះយោបល់​គ្នា​ចំពោះ​ការចរចាណាមួយ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ក្នុងបញ្ហាកម្មវិធី​អាវុធ​នុយ​ក្លេអ៊ែរ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ព្រះអង្គម្ចាស់ Faisal bin Farhan ​កាលពី​ថ្ងៃសៅរ៍​បាន​គូស​បញ្ជាក់​ថា​ប្រទេស​របស់​ទ្រង់​ «គួរ​ត្រូវ​បាន​គេ​ពិគ្រោះ​យោបល់​ជាមួយដោយ​ពេញ​លេញ»​ អំពី​អ្វី​ដែល​កើត​មាន​ឡើង​ជុំវិញ​ការចរចា​ជាមួយ​ប្រទេស​អ៊ីរ៉ង់ស្តី​ពី​បញ្ហា​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​នេះ។​

សេចក្តី​ស្នើ​សុំ​របស់​ទ្រង់​ត្រូវ​បាន​ទាត់​ចោល​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោកSaeed Khatibzadeh។

អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មានថា៖​ «គ្រប់​គ្នា​មាន​សិទ្ធិ​និយាយ​ស្តី​ ប៉ុន្តែ​វា​ប្រសើរជាង​ដែល​គេ​មិន​និយាយ​លើស​ពី​កម្រិត​របស់​គេ​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ការ​ខ្មាសអៀន​នោះ»។

ការ​លើក​ឡើង​ពីទីកន្លែងនៃ​ប្រទេស​ធុន​កណ្តាល​មួយ​ក្នុង​តំបន់​វា​នឹង​មិន​ជួយ​អ្វី​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ក្នុ​ង​ការ​ឆ្លើយ​តប​ទៅ​នឹងសំណួរ​ជាច្រើន​ ជុំវិញ​តួនាទី​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នោះ។​

អ្នកនាំពាក្យ​រូប​នេះ​ ក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ផង​ដែរ​ ថា​បាន​ផ្តល់​ថវិកា​ផ្គត់ផ្គង់​ឲ្យ​មាន​ផ្នត់​គំនិត​ជ្រុល​និយម​ ហើយ​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​ជា​ច្រើន​ នៅ​ក្នុង​ពិភព​ឥស្លាម​និង​អារ៉ាប់​នោះ​ ដោយ​លោកគូស​បញ្ជាក់​ថា​ ពលរដ្ឋ​អារ៉ាប៊ីសាអូឌីត​ គួរ​ទទួល​បាន​នូវ​«ភាពល្អ​ប្រសើរ​ជាង​នេះ»។​

លោក​ Joe Biden ដែល​គេ​ព្យាករណ៍​ថា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ថ្មីនោះ​ បាន​បង្ហាញ​សញ្ញា​ថា​លោក​ចង់​ឲ្យ​អាមេរិក​វិល​ទៅ​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ឆ្នាំ​២០១៥​ឡើង​វិញ។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៨​ និង​បាន​ចាប់​ផ្តើម​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ឡើង​វិញ​នៅ​ក្នុង​យុទ្ធនាការ​ដាក់​សម្ពាធ​ដ៏​ខ្លាំង​មួយ​ប្រឆាំងនឹងសាធារណរដ្ឋ​ឥស្លាម​មួយ​នេះ៕​

XS
SM
MD
LG