ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្រាប់​លោក Trump ឬ លោក Biden កូរ៉េខាងជើង​នៅតែ​ជា​បញ្ហា​ជានិច្ច


រូបផ្គុំគ្នារវាងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងប្រធានាធិបតីអាមេរិកលោក Donald Trump។
រូបផ្គុំគ្នារវាងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងប្រធានាធិបតីអាមេរិកលោក Donald Trump។

លោក​ប្រធានាធិបតី Donald Trump ប្រហែល​ជា​បាន​កំណត់​ឡើង​វិញ​អំពី​អ្វី​ដែល​អាច​ទៅ​រួច​ចំពោះ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េខាងជើង មិន​ថា​វា​ជា​ការ​គំរាម​កំហែង​កម្ទេច​ប្រទេស​ទាំងមូល​ចោល ឬ​ក៏​ការ​ក្លាយខ្លួន​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​មួយ ដែល​បាន​ជួប ហើយ​ក្រោយ​មក​ថា​បាន «ចូលចិត្ត» មេដឹកនាំ​កូរ៉េខាងជើង។ ប៉ុន្តែ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងជើង​អាច​វិល​ទៅ​រក​សភាព​ដូច​ដើម​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក Joe Biden ដែល​គូ​ប្រជែង​របស់​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ បាន​សន្យា​ថា​ នឹង​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ប្រទេស​កូរ៉េខាងជើង​តាម​វិធីសាស្ត្រ​ពី​មុន​យូរ​មក​ហើយ។ លោក​ក៏​បាន​ឲ្យ​សញ្ញា​អំពី​ការ​វិល​ត្រឡប់​ទៅ​រក​ទំនាក់ទំនង​មួយ​ដែល​ប្រឆាំង​គ្នា​វិញ​ផង​ដែរ។ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Biden បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀតថា លោក Kim Jong Un ជា «ជន​ផ្ដាច់ការ» និង​ជា «ជន​ឧក្រិដ្ឋ»។ ប្រទេស​កូរ៉េខាងជើង​បាន​តប​មក​វិញ​ដោយ​ហៅ​លោក Biden ថា​ជា​បុគ្គល «ល្ងីល្ងើ» និង«មាន IQ ទាប»។

ទោះបីជា​លោក Biden មិន​បាន​ថ្លែង​ដោយ​ផ្ទាល់​សំដៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​សុន្ទរកថា​ទទួល​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​កាល​ពី​សប្ដាហ៍​មុន​ក៏ដោយ ក៏​លោក​បាន​បង្ហើប​ថា​ បើសិនជា​លោក​ជាប់​ឆ្នោត លោក​នឹង​ធានា​ថា «ថ្ងៃ​ដែល​ព្យាយាម​ធ្វើ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ជន​ផ្ដាច់ការ» នឹង​គ្មាន​ទៀតទេ។

លោក Biden និយាយ​ថា លោក​នឹង​ពង្រឹង​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង និង​ធ្វើការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត រួម​ទាំង​ប្រទេស​ចិន​ផងដែរ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឲ្យ​ធ្វើ​សម្បទាន​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន៕

XS
SM
MD
LG