ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្បៀង​អាហារ​ត្រូវ​បាន​រៀប​ចំទុក​សម្រាប់​មនុស្ស​១,២៥​លាន​នាក់​នៅ​ក្រុង​ Mosul


​មនុស្ស​ដែល​បាត់​បង់​ទី​ជម្រក​កំពុង​គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ Hammam al-Alil នៅ ភាគ​ខាង​ត្បូង​ក្រុង Mosul ដើម្បី​ទៅ​រកទី​មាន​សុវត្ថិភាព​ កាល​ពីថ្ងៃទី​៧​ ខែ​វិច្ឆិកា។
​មនុស្ស​ដែល​បាត់​បង់​ទី​ជម្រក​កំពុង​គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ Hammam al-Alil នៅ ភាគ​ខាង​ត្បូង​ក្រុង Mosul ដើម្បី​ទៅ​រកទី​មាន​សុវត្ថិភាព​ កាល​ពីថ្ងៃទី​៧​ ខែ​វិច្ឆិកា។

រហូត​មក​ដល់​ពេល​នេះ​ មាន​មនុស្ស​ប្រមាណ​ ៣៣.០០០​នាក់​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​នៅ​ខាង​ក្នុង​និង​នៅ​ជុំវិញ​ក្រុង​ Mosul ចាប់​តាំង​ពី​មាន​កិច្ច​ប្រតិបត្តិការ​យោធា​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​បី​សប្តាហ៍​មុន​នេះ​ ដើម្បី​ណ្តេញ​ពួក​រដ្ឋ​ឥស្លាម​ ចេញ​ពីក្រុង​ធំទី​ពីរ​នៃ​ប្រទេស​អ៊ីរ៉ាក់​នេះ។​

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​ស.រ.អា.​ ​បាន​ឲ្យ​ដឹង​ថា​ ទោះ​ណា​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​ក្នុង​ក្រុង​នេះ​ក៏ដោយ​ ក៏​ចំនួន​ពួក​ជន​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​នេះ​មាន​តិច​ជាង​ចំនួន​ដែល​គេ​រំពឹង​ទុក​ពីដំបូង​ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​ខាង​មនុស្សធម៌​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ជួយ​អ្នក​ភៀស​ខ្លួន​រហូត​ដល់ ៧សែន​នាក់​ ដែល​នេះ​បង្ហាញ​ពី​ការ​វិវត្ត​ទៅ​រក​ទិសដៅ​អាក្រក់​បំផុត​ ដែល​គេ​បាន​រំពឹង​ថា​នឹង​កើត​មាន​ នៅ​ពេល​មាន​ស្ថានការណ៍​មួយ​ដែល​វិវត្ត​យ៉ាង​លឿន»។

បើ​តាម​មន្ត្រី​រូប​នេះ​ ពាក់​កណ្តាល​នៃ​ពួក​ជន​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពីក្រុង Mosul ​បាន​ទៅ​កាន់​ទីជម្រក​ ហើយ​តួលេខ​នេះ​ជា​តួលេខ​ខ្ពស់​មិន​ធម្មតា។

មាន​កញ្ចប់​ម្ហូប​អាហារ​ដែល​គេ​ហៅ​កាត់​ថា​ MREs​ ដែល​មាន​ន័យ​ថា​ អាហារ​ដែលគេ​បាន​ត្រៀម​ជា​ស្រេច​ហើយ​ ​សម្រាប់​មនុស្ស​១.២៥០.០០០​នាក់។​ ជំរំ​ជា​ផ្លូវការ​ដើម្បី​ទទួល​មនុស្ស​៨០.០០០​នាក់​ឱ្យ​ស្នាក់​អាស្រ័យ​នឹង​រៀប​ចំ​ស្រេច​បាច់​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ។​ មាន​ការរៀប​ចំ​រួចស្រេច​ហើយ​នូវ​ធុង​ទឹក​ធំៗ​៩០០​ ប្រព័ន្ធ​ទឹក​សម្រាប់​គ្រួសារ ៥០.​០០០​ និង​ឡាន​ពេទ្យ​ចំនួន​១០០៕

XS
SM
MD
LG