ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​ការ​បរទេស​ជប៉ុន​ថា​នឹង​មាន​កិច្ច​ប្រជុំ​សន្តិសុខ​ជាមួយ​ចិន​នៅ​ពេល​ក្រោយ


ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​ ដែល​ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​ជប៉ុន​ថា Senkaku និង​ជា​ភាសា​ចិន​ថា Diaoyu ស្ថិត​នៅ​សមុទ្រ​ចិន​ខាង​កើត។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ចិន​កុងងឺ​បាន​រាយការណ៍​ថា​កាល​ពី​ថ្ងៃទី៥​ ខែមីនា​ ក្រសួង​ការបរទេស​ជប៉ុន​បាន​និយាយ​ថារដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុងតូក្យូ​នឹង​ធ្វើ​ការ​ចរចា​ខាង​សន្តិសុខលើក​ទី​មួយ​របស់​ពួកគេ​ក្នុង​រយៈពេល​បួន​ឆ្នាំ​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ជប៉ុន​នៅ​ពេល​ក្រោយ​ទៀត​នៅ​ក្នុង​ខែ​នេះ​ ដែល​នេះ​ជាសញ្ញា​ថ្មី​បំផុត​នៃ​លទ្ធភាព​នៃ​ការ​រឹត​បណ្តឹង​ចំណង​មិត្តភាព​ដែល​បាន​តានតឹង​ដោយសារ​ជម្លោះ​ទឹកដី​មួយ។ ​ទំនាក់ទំនង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​ពីរ​និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទី​បី​ក្នុង​ពិភពលោក​មាន​ភាព​តាន​តឹង​ដោយសារ​ជម្លោះ​ដណ្តើម​កោះ​តូចៗ​មួយ​ចំនួន​ក្នុង​សមុទ្រ​ចិន​ខាង​កើត​និង​កេរ្តិ៍​ដំណែល​នៃ​ការ​កាន់កាប់​ប្រទេស​ចិន​ដោយ​កងទ័ព​ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។ កង​នាវា​ចម្បាំង​និងកង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បើកបរ​និង​ហោះហើរ​ឃ្លាំ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ជិត​ប្រជុំ​កោះ​គ្មាន​មនុស្ស​រស់នៅ​ទាំង​នោះ​ដែល​ត្រួតត្រា​ដោយ​ប្រទេស​ជប៉ុន​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​បុកគ្នា​ដោយ​ចៃដន្យ​អាច​បង្កើត​ឱ្យ​មាន​សង្គ្រាម៕

XS
SM
MD
LG