ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​របស់​លោក George Floyd នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ


ក្មេង​ម្នាក់​​អង្គុយ​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​វិសមភាព​ពូជសាសន៍​នៅ​ក្នុង​ក្រុង Pasadena រដ្ឋTexas កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
ក្មេង​ម្នាក់​​អង្គុយ​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​វិសមភាព​ពូជសាសន៍​នៅ​ក្នុង​ក្រុង Pasadena រដ្ឋTexas កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។

ពួក​អ្នក​កាន់​ទុក្ខ​មាន​គម្រោង​ជួបជុំ​គ្នា​នៅ​ថ្ងៃចន្ទ​នេះ​នៅ​ក្នុង​ទីក្រុង Houston សហរដ្ឋអាមេរិក​ដើម្បី​មើល​ក្តារមឈូស​របស់​លោក George Floyd ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​អំពី​ភាព​ព្រៃផ្សៃ​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​នានា​ទូទាំង​ប្រទេស និង​ផ្នែក​នានា​របស់​ពិភពលោក។

ពិធីបុណ្យ និង​ការ​បញ្ចុះ​សព​លោក Floyd នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

អ្នក​ជំនួយការ​របស់​លោក Joe Biden អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបេតយ្យ​នេះ មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Houston ដើម្បី​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក Floyd និង​ថ្លែង​សារ​តាម​វីដេអូ​នៅ​ឯ​ពិធីបុណ្យ​សព​នេះ​ដែរ។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ជា​ឲ្យ​កងទ័ព​ឆ្មាំ​ការពារ​ជាតិ​ចាប់ផ្តើម​ដក​ចេញ​ពី​រដ្ឋធានី​បន្ទាប់ពី​ពួកគេ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ​ដើម្បី​ជួយ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់។ ការ​ដក​ស្រដៀង​គ្នា​នេះ​ដែរ កំពុង​កើត​មាន​ឡើង​នៅ​បណ្តា​រដ្ឋ​ផ្សេង​ទៀត​ដែល​មាន​ការ​តវ៉ាប្រឆាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​កើត​មាន​ឡើង​ដោយ​មាន​ការ​ប៉ះទង្គិច​តិចតួច​រវាង​ពួក​បាតុករ និង​ពួក​អាជ្ញាធរ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ជានិច្ច​ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា «ច្បាប់ និង​សណ្តាប់ធ្នាប់» ហើយ​និង​សារ​តាម Twitter របស់​លោក​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​លោក​ប្រធានាធិបតី​បាន​រិះគន់​អ្នក​ដែល​ចង់​ឃើញ​ការ​កាត់​បន្ថយ​ថវិកា​ដល់​ក្រសួង​ប៉ូលិស ឬ​លុបចោល​ទាំង​អស់។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា «ខ្ញុំ​ចង់​ឲ្យ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​ទទួល​បាន​ប្រាក់​ខែ​ច្រើន។ ខ្ញុំ​ចង់​ឲ្យ​មាន​ច្បាប់ និង​សណ្តាប់ធ្នាប់»។

លោក Mitt Romney សមាជិក​ព្រឹទ្ធសភា និង​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ បាន​ចូលរួម​ជាមួយ​ពួក​បាតុករ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​អំឡុង​នៃ​ការ​ដង្ហែ​ក្បួន​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ ​នេះ​ជា​គោលជំហរ​ដែល​ត្រូវ​បាន​គេ​ដឹង​ជា​លើក​ដំបូង​របស់​លោក​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ ​ដែល​បាន​ចូលរួម​បាតុកម្ម​ក្នុង​រយៈពេល​២សប្តាហ៍​កន្លង​មក​នេះ។

លោក​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ NBC News ថា «យើង​ ត្រូវ​សំឡេង​ដើម្បី​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍។ យើង​ត្រូវ​ការ​សំឡេង​ច្រើន​ដើម្បី​ប្រឆាំង​ការ​ប្រកាន់​ពូជសាសន៍ និង​ប្រឆាំង​ភាព​ព្រៃផ្សៃ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG