ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្គែម Flappy Bird ប្រែ​ក្លាយ​សន្ទុះ​ផលិតករ​វៀតណាម


បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​លេង​ហ្គែម Flappy Bird ក្នុង​ទូរស័ព្ទ​ទំនើប​ក្នុង​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤។
បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​លេង​ហ្គែម Flappy Bird ក្នុង​ទូរស័ព្ទ​ទំនើប​ក្នុង​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤។
ហាណូយ៖ គិត​មកដល់​ថ្ងៃ​អាទិត្យ​មុន ល្បែង Game ​តាម​ទូរស័ព្ទដៃ​ទំនើប​ Smartphone ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ពិភពលោក​មាន​ឈ្មោះ​ថា Flappy Bird ​Game នេះ​ មាន​លក្ខណៈ​សាមញ្ញ ក៏ប៉ុន្តែ​ការ​មាន​លំបាកក្នុង​ការ​លេង។ Video Game នោះ ​បាន​ត្រូវ​បង្កើត​ដោយ​ផលិតករនៅ​ក្នុង​ប្រទេស​វៀត​ណាម។ ​ក៏​ប៉ុន្តែ​នៅ​ពេលដែល​ប្រជាប្រិយភា​របស់​វា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​អ្នក​បង្កើត​វា​បាន​ដក Game នោះ​ចេញ​ភ្លាមៗ​ពី​ទី​ផ្សារ។

​ល្បែង Game Flappy Bird តាម​ទូរស័ព្ទ​ដៃ​ដែល​ប្រកប​ដោយ​ការ​លំបាក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ហើយ​នឹង​ការ​ញៀនដ៏​ខ្លាំង​បាន​ក្លាយ​ជា​ការចាប់​អារម្មណ៍​មួយ​របស់​សាកលលោក។ ​កាល​ពី​សប្តាហ៍​មុន ​វា​បាន​ក្លាយ​ជា​កម្មវិធីលក់​ដាច់​ជាង​គេ​ទាំង​អស់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ iPhone ហើយ​នឹង​ទូរស័ព្ទ Smartphone ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធប្រតិបត្តិការ Google Android។​

ហ្គែម​នេះ​ប្រើ​ប្រាស់​ក្រាហ្វិក​ធម្មតា ​ដែល​បាន​រំឭក​អ្នក​លេង​ជា​ច្រើន​អំពី​ល្បែង​ Game ​ឈ្មោះ Super Mario Brothers របស់​ក្រុមហ៊ុន​ Nintendo ​ជា​ល្បែង Video Game ពេញនិយម​ពី​ទសវត្សរ៍​១៩៨០​ ​ហើយពួក​អ្នក​លេងFlappy Bird ​នាំ​ផ្លូវ​សត្វ​ទទះ​ស្លាប​ហើរ​ចន្លោះ​បំពង់​បែក​នោះ​ដោយ​យក​ដៃ​ចុច​កញ្ចក់​ទូរស័ព្ទ​នោះ។

ល្បែង Game តាម​ទូរស័ព្ទ​ទំ​នើប Smartphone ​ជា​ពាណិជ្ជកម្ម​ដ៏​ធំមួយ ​ដោយ​មាន​ក្រុមហ៊ុន​ជា​ច្រើន ​បាន​ជួល​ក្រុម​អ្នក​បង្កើត​កម្ម​វិធី​ឲ្យ​ធ្វើ​កម្មវិធី​ថ្មីៗ​បំផុត។ ​ក៏​ប៉ុន្តែ​លោក​ Nguyen Ha Dong ​អ្នក​បង្កើត​កម្មវិធី​នេះ​ បាន​និយាយ​ថា ​លោក​បាន​ចំណាយ​ពេល​តែ​៣-៤​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​បង្កើត​ Flappy Bird។

លោក Anh Minh Do ​បណ្ណាធិការគេហទំព័រ​បច្ចេកវិទ្យានៅ​អាស៊ី​ (Tech in Asia) ​និយាយ​ថា​ គេ​មិន​បាន​រំពឹង​ទុក​ថា ​នឹង​មាន​ភាព​ជោគជ័យ​នៃ​ល្បែង​ Game ​នេះ ​ហើយ​វា​ជា​ការ​មិន​អាច​ពន្យល់​បាន​ ​គឺ​ដូច​គ្នា​នឹង​ភាព​ជោគ​ជ័យរបស់​លោក Psy តារា​ចម្រៀង​ Pop ដែល​បង្កើត​ក្បាច់ Gangnam ​Style។

«ខ្ញុំ​និយាយ​ថា យើង​គ្រប់​គ្នា ​ថត​ចម្លង​រូបមន្ត​ Game Angry Birds ​នោះ​យ៉ាង​ដូចម្តេច ​ហើយ ​ខ្ញុំ ​គិតថា ​មនុស្ស​ ​នឹង​ព្យាយាម​ចម្លង​រូបមន្ត Game Flappy Bird នោះ ។ ​អ្នក​ដឹង​ទេ​ថា កិត្តិនាមរបស់ Flappy Bird ប្រហែល​មិន​អាច​ថត​ចម្លង​បាន​ទេ។ ប្រហែល​វា​ជា​រឿង​ចៃដន្យ​មួយ​ ខ្ញុំ​គិត​ថា ​វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​បង្កើត​ឱកាស​ឆ្នៃ​ប្រឌិត​បែប​នេះ​ជាថ្មី»។

ក៏ប៉ុន្តែ ​ការ​ក្លាយ​ទៅ​ជា​ជន​ល្បី​ឈ្មោះ​នោះ​ ​មិន​អាចឲ្យ​លោក Nguyen Na Dong អ្នក​បង្កើត​Game ​ហើយ​នឹង​ជា​អ្នក​ទី​ក្រុង​ហាណូយអាយុ​២៩​ឆ្នាំ​នោះ​ ទទួល​យក​បាន​ទេ។ នៅ​ក្នុង​សារ​ជា​បន្ត​បន្ទាប់​ ​ដែល​លោក​បានចុះ​ផ្សាយ​ក្នុង​បណ្តាញTwitter ​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​លោកDong ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ​គាត់បាន​យក​ Game ​ចេញ​ពីព្រោះ​តែ​វា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ហួស។

លោក Nguyen Ha Dong
លោក Nguyen Ha Dong
លោក​បាន​សរសេរ​ថា៖ «ខ្ញុំ​អាច​ហៅ​ Flappy Bird ​ថា​ ជា​ការ​ជោគជ័យ​មួយ​របស់​ខ្ញុំ»។​ ក៏​ប៉ុន្តែ ​វា​ក៏​បាន​បំផ្លាញ​ជីវិត​ដ៏​សាមញ្ញ​របស់​ខ្ញុំ​ដែរ។ ​ដូច្នេះ​ឥឡូវ​នេះ ​ខ្ញុំ​ស្អប់​វា​ណាស់»។

ក៏​ប៉ុន្តែ ​ទោះ​បី​វា​ជា​ការ​បញ្ចប់​នៃ Game ​ល្បែង Flappy Bird នោះ​ក៏​ដោយ ពួក​អ្នក​ជំនាញ​មាន​ការ​សង្ឃឹម​ថា​ កេរដំណែលរបស់​លោក​ Dong នៅ​ក្នុង​ប្រទេស​វៀតណាម​អាច​នៅ​ស្ថិតស្ថេរ​យូរ​អង្វែង​ត​ទៅ​ទៀត។

វៀតណាម​ជា​ទី​ផ្សារ​ល្បែង Games ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រាក់​ចំណូល​ជាង​២៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣។

​ទីផ្សារ​ក្នុង​ស្រុក​បាន​ត្រូវ​ត្រួតត្រា​ដោយ​ក្រុមហ៊ុន VNG ​ដែល​កាន់​កាប់​ភាគ​ហ៊ុន៦០​ភាគរយ​របស់​ទីផ្សារ Game ​នៅ​វៀតណាម។ ​ក៏​ប៉ុន្តែ​លោក​ Dong ​អ្នក​បង្កើត​ Game Flappy Bird ​ជា​អ្នក​បង្កើត​ឯករាជ្យ​ម្នាក់​ក្នុង​ចំណោម​អ្នក​បង្កើត​ឯករាជ្យ​រាប់​ពាន់​នាក់នៅ​ពេល​ខាង​មុខដែល​ភាគ​ច្រើន​ផ្តោត​លើ​ល្បែង Game ​តាម​ទូរស័ព្ទ​ដៃ។

ថ្វី​បើ ​មាន​ការ​ប្រកួតប្រ​ជែងនេះ​ក៏​ដោយ ​លោក Minh នៃ​គេហទំព័រ Tech In Asia និយាយ​ថា ល្បែង Game ដែល​ពួកគេ​ផលិតដូច​ជា​មាន​គុណភាព​ទាប។

«ពួក​គេ​មិន​ច្រើន​ទេ​ដែល​មាន​កម្រិត​ថ្នាក់​ពិភពលោក​នោះ ​ហើយ​ពួក​គេ​ក៏​មិន​ច្រើន​ដែរ ​ដែល​ផលិត​សម្រាប់​ទីផ្សារ​សាកល​លោក​នោះ។ ​ប្រសិន​បើអ្នក​ផ្តោត​លើ​ទី​ផ្សារ​សាកលលោក​នោះ​ អ្នក​ត្រូវ​តែ​មាន​កម្រិតប្រសើរ​ជាង​នេះ​ឆ្ងាយ​ណាស់»។

នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ល្បែង Games ​ថ្លៃ​ណាស់ដើម្បីបង្កើត​វា ​ហើយ​នឹង​ត្រូវរារាំង​ដោយ​និតិវិធី​នៃ​ការ​សុំ​អា​ជ្ញាប័ណ្ណ​ដ៏​ស្មុគ្រ​ស្មាញ​នោះ។ លទ្ធផល​គឺ​អ្នក​លេង Games ​ស្ទើរ​តែ​ទាំង​អស់​របស់​វៀតណាម ​លេង​ល្បែង Games បរទេស​ ​ជា​ពិសេស ​មក​ពី​ប្រទេស​ចិន ​ដែល​ត្រូវ​បាន​កែតម្រូវ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

​លោក​ Do Quy Doan ដែល​បាន​ចូល​និវត្តន៍​កាល​ពីពេល​ថ្មី​ៗ​នេះ ​ជា​អតីត​អនុរដ្ឋមន្រ្តីក្រសួង​គមនាគមន៍ ​បាន​និយាយ​ថា ឧស្សាហកម្ម​ល្បែងGames​ ក្នុង​ប្រទេស​វៀត​ណាម​នៅ​ថ្មី​នៅ​ឡើយ ​ហើយ​នៅ​មាន​ឧប្បសគ្គហើយ​នឹង​យន្តការ​ ការលើក​ទឹក​ចិត្ត​ការ​ផលិត។
លោក Doan ​និយាយ​ថា ភាព​ជោគ​ជ័យ​នៃ​ Flappy Bird ​កំពុង​លើក​ទឹក​ចិត្តឧស្សាហកម្ម Games ​នៅ​ពេល​អនាគត»។

ក្នុង​ពេល​ដ៏​សំខាន់​នេះ ​ទោះ​បី​លោក​ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​ក៏ដោយ ការ​យក​ចិត្ត​ទុកដាក់​នោះ ​ទំនង​ជា​ស្ថិត​នៅ​ជាប់​នឹង​លោក Nguyen Ha Dong អ្នក​បង្កើត​ល្បែង Game Flappy Bird ​នោះ ​ទោះ​បី​ល្បែង Game របស់​លោក​លែង​អាច download ​បាន​ទៀត​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន។
XS
SM
MD
LG