ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស៊ីវិល​៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


ផែនទី​ស្រុក Burka​ ក្នុង​ខេត្ត Baghlan ប្រទេស​អាហ្វហ្គានីស្ថាន។
ផែនទី​ស្រុក Burka​ ក្នុង​ខេត្ត Baghlan ប្រទេស​អាហ្វហ្គានីស្ថាន។

ទីភ្នាក់ងារ​ព័ត៌មាន​ Associated Press ​បាន​រាយការណ៍​ពី​ក្រុង​កាប៊ុល​ថា​ក្រុម​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​មាន​ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​ប្រាំ​នាក់​បាន​ស្លាប់​និង​១៧​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​ពីរ​ដាច់​ដោយ​ទ្បែក​ពី​គ្នា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប៉ែក​ខាង​ជើង​ប្រទេស។​

លោក​ Jawed Basharat​ អ្នក​នាំ​ពាក្យ​ប្រធាន​ប៉ូលិស​ខេត្ត​ Baghlan ​បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា​គ្រាប់​បែក​មួយ​គ្រាប់​ចង​ភ្ជាប់​នឹង​ម៉ូតូ​មួយ​គ្រឿង​ហើយ​ដែល​បាន​ត្រូវ​បំផ្ទុះ​ពី​ចម្ងាយ​បាន​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់​ស្លាប់​និង​ធ្វើ​ឱ្យ​មនុស្ស​៧នាក់​ទៀត​ត្រូវ​របួស។​ លោក Basharat បាន​និយាយ​បន្ថែម​ថា​ការ​វាយ​ប្រហារ​នេះ​ហាក់​ដូច​ជា​យក​ទ្បាន​ទាហាន​មួយ​ដែល​បើក​កាត់ទី​នោះ ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​តែ​គ្រាប់​បែក​នេះ​ផ្ទុះ​មិន​ត្រូវ​រថយន្ត​យោធា​នោះ​ទេ។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ មនុស្ស​១០នាក់​ទៀត​ដោយ​៩នាក់​ជា​ជនស៊ីវិល​និង​ម្នាក់​ជា​ប៉ូលីស​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ទៀត​នៅក្នុង​ខេត្ត​

Kunduz ​នៅ​ជិតខាង​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​លោក Sayed Sarwar Hussaini អ្នក​នាំ​ពាក្យ​ប៉ូលីស​ខេត្ត។​

គ្មាន​ក្រុម​ណា​មួយ​អះអាង​ការ​ទទួល​ខុសត្រូវ​ដល់​ការ​ផ្ទុះ​គ្រាប់បែក​ទាំង​នេះ​ទេ៕

XS
SM
MD
LG