ជាលើកទីមួយហើយដែលពានរង្វាន់ Fields របស់សហភាពគណិតវិទ្យាអន្តរជាតិ ដែលគេស្គាល់ថាជារង្វាន់ណូបែលផ្នែកគណិតវិទ្យានោះ ត្រូវបានប្រគល់ជូនស្រ្តីម្នាក់។
នៅឆ្នាំនេះរង្វាន់កិត្តិយសនេះបានទៅលោកស្រី Maryam Mirzakhani ដែលជាស្ត្រីជនជាតិអាមេរិកាំងដើមកំណើតអ៊ីរ៉ង់ម្នាក់ និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋ California។
រង្វាន់នេះ បានប្រគល់ជូនជាផ្លូវការកាលពីថ្ងៃពុធនៅឯ International Congress របស់អ្នកគណិតវិទ្យាក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។
បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចេកវិទ្យា Sharif ក្នុងរដ្ឋធានី Tehran លោកស្រី Maryam Mirzakhani បានបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Harvard ក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០០៤៕