ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩​វិវត្តថ្មី​ពី​អាហ្រ្វិកខាងត្បូង ត្រូវបាន​រកឃើញ​នៅ​អាមេរិក ខណៈ​អង់គ្លេស​បិទ​ជើង​ហោះហើរ​ដើម្បី​ទប់​វីរុស​ថ្មី​នេះ


រូបឯកសារ៖ បុគ្គលិក​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​រដ្ឋ South Carolina សម្រួល​ម៉ាស​របស់​ខ្លួន។ នៅថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២១ មន្រ្តី​បាន​និយាយ​ថា ជំងឺ​កូវីដ១៩​វិវត្តថ្មី​ពី​អាហ្រ្វិកខាងត្បូង ចំនួន​ពីរ​ករណី ត្រូវបាន​រកឃើញ​នៅ​រដ្ឋ​ South Carolinaនេះ។
រូបឯកសារ៖ បុគ្គលិក​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​រដ្ឋ South Carolina សម្រួល​ម៉ាស​របស់​ខ្លួន។ នៅថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២១ មន្រ្តី​បាន​និយាយ​ថា ជំងឺ​កូវីដ១៩​វិវត្តថ្មី​ពី​អាហ្រ្វិកខាងត្បូង ចំនួន​ពីរ​ករណី ត្រូវបាន​រកឃើញ​នៅ​រដ្ឋ​ South Carolinaនេះ។

មន្ត្រី​សុខាភិបាល​ក្នុង​រដ្ឋ​ South Carolina បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​រកឃើញ​ជំងឺ​កូវីដ​១៩​ វិវិត្ត​ថ្មី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អាហ្វ្រិកខាងត្បូង​ ​ចំនួន​ពីរ​ករណី​ដំបូងនៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

មក​ទល់​ពេល​នេះ វីរុស​វិវត្តថ្មី​នេះ​ មិន​ទាន់ឃើញ​បណ្ដាល​ឲ្យ​មានជំងឺ​ធ្ងន់ធ្ងន់​ជាង​មុន​ទេ​ ប៉ុន្តែមជ្ឈមណ្ឌល​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង (CDC) របស់​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា៖ «ទិន្នន័យ​ដំបូង​បង្ហាញ​ថា វីរុស​វិវត្ត​ថ្មីនេះ​ អាច​ឆ្លង​ងាយ​ស្រួល ​និង​លឿន​ជាង​បណ្ដា​វីរុស​វិវត្ត​ថ្មី​ផ្សេងៗ​ទៀត»។

អ្នកស្រី​ Krutika Kuppalli វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ឆ្លង​ប្រចាំ​សាកវិទ្យាល័យ​ Medical University of South Carolina បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​បណ្ដាញ​ព័ត៌មាន CBS ថា៖ «វា​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់» ព្រោះ​មាន​ន័យ​ថា ទំនង​ជា​មាន​ករណី​នេះ​ជា​ច្រើន​ទៀត ​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក។ «វា​ប្រហែល​ជា​ឆ្លង​រាលដាល​ច្រើន​ជាង​នេះ»។​

មន្ត្រី [សុខាភិបាល] និយាយ​ថា ពីរ​ករណី​ដែល​រក​ឃើញ​នៅ​រដ្ឋ​ South Carolina មិន​ទំនង​ជា​ជាប់​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ឡើយ។

វា​ជា​រឿង​ធម្មតា​ដែល​វីរុស​បម្លែង​ខ្លួន។ មក​ទល់​ពេលនេះ​ ជំងឺកូវីដ​១៩ វិវត្ត​ថ្មី​ដែល​មាន​ប្រភព​មកពី​អង់គ្លេស និង​ប្រេស៊ីល ក៏​ត្រូវ​បាន​គេ​រក​ឃើញនៅ​អាមេរិក​ផង​ដែរ។

ក្នុង​ព័ត៌មាន​ជាប់​ទាក់ទង​គ្នា​នេះ​ដែរ ទីភ្នាក់ងារ​ព័តមាន Reuters បាន​រាយការណ៍​ថា ចក្រភព​អង់គ្លេស​បាន​ហាមឃាត់​ជើង​ហោះហើរ​ដោយ​ផ្ទាល់​មក​ពី​ទី​ក្រុង​ Dubai នៃប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ចាប់ពី​ថ្ងៃ​សុក្រ​នេះ​តទៅ ដើម្បី​ទប់ស្កាត់ជំងឺ​កូវីដ​១៩​វិវត្តថ្មី​ពីអាហ្វ្រិក​ខាង​ត្បូង​នេះ ដែល​គេ​បារម្ភ​ថា មិន​ត្រឹម​តែអាច​ឆ្លង​លឿនជាង​មុន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាចស៊ាំ​នឹង​វ៉ាក់សាំង​ទៀត​ផង។

ជា​ផ្នែក​នៃ​ចំណាត់ការ​នេះ ចក្រភព​អង់គ្លេសថា ខ្លួន​បាន​បញ្ចូល​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម នៅ​មជ្ឈិមបូព៌ា និង​ប្រទេស​ប៊ូរុនឌី និង​រវ៉ាន់ដា នៅ​ទ្វីប​អាហ្វ្រិក ទៅ​ក្នុង​បញ្ជី​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដោយ​សារជំងឺ​កូវីដ១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG