ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជន​ចំណាក​ស្រុក​ដំបូង​បាន​ទៅ​ដល់​ប្រទេស​ស្លូវេនី​


គ្រួសារ​ជន​ចំណាក​ស្រុក​មួយ​ដើរ​សំដៅ​ទៅ​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​​ នៅ​​ឯ​ព្រំដែន​ប្រទេស​ក្រូអាដ​និង​ស្លូវេនី​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នា​២០១៥។​
គ្រួសារ​ជន​ចំណាក​ស្រុក​មួយ​ដើរ​សំដៅ​ទៅ​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​​ នៅ​​ឯ​ព្រំដែន​ប្រទេស​ក្រូអាដ​និង​ស្លូវេនី​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​ ឆ្នា​២០១៥។​

រថយន្ត​ក្រុង​ផ្ទុក​ជន​ចំណាក​ស្រុក​បាន​ចាប់​ផ្តើម​ទៅ​ដល់​ប្រទេស​ស្លូវេនី​ (Slovenia) ដោយ​ចាក​ចេញ​ពី​ប្រទេស​ក្រូអាដ​ (Croatia) ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ជនចំណាក​ស្រុក​ដែល​កំពុង​សង្ឃឹម​ថា ​នឹង​មាន​ជីវភាព​ប្រសើរ​ឡើង​ក្នុង​តំបន់​អឺរ៉ុប​ខាង​លិច​ បាន​បង្វែ​ទៅ​ប្រទេស​ស្លូវេនី​ដោយធ្វើ​ដំណើរ​ទៅ​កាន់​ទិ​សខាង​ជើង​បន្ទាប់​ ពី​ប្រទេស​ហុងហ្គារី ​បាន​បិទ​ព្រំ​ដែន​របស់​ខ្លួន​ជាមួយប្រទេស​ក្រូអាដ​នៅ​ពាក់​កណ្តាល​យប់​ថ្ងៃសុក្រ។

ហុងហ្គារី ​បាន​បិទ​ព្រំ​ដែន​នៅ​ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​ ​ដើម្បី​រាំង​ខ្ទប់​លំហូរ​ជន​ចំណាកស្រុក​រាប់​ពាន់​នាក់​ ដែល​បាន​ទៅ​ដល់ប្រទេស​នោះ​ជា​រៀង​រាល់​ថ្ងៃ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ខាង​ជើង។

ក្រុមជន​ចំណាក​ស្រុក​ចុង​ក្រោយ​ដែល​មាន​គ្នា​រាប់​រយ​នាក់ ​ត្រូវ​បាន​គេ​អនុញ្ញាតិ​ឲ្យ​ឆ្លង​កាត់​ព្រំ​ដែន​ភ្លាម​ៗ​មុន​ពេល​ព្រំ​ដែន​ត្រូវ​បិទ។ ​របង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​បាន​ស្ថាបនា​រួ​ចហើយ​ ដើម្បី​រារាំង​ការ​ឆ្លង​កាត់​ដោយ​គ្មាន​ការ​អនុញ្ញាតិ។

លោកPeter Szijjarto ​រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ហុងហ្គារី ​បាន​ប្រកាស​សេច​ក្តី​សម្រេច​បិទ​ព្រំដែន​ បន្ទាប់​ពី​ជំនួប​របស់​គណៈរដ្ឋ​មន្រ្តី​សន្តិសុខ​ជាតិ​កាល​ពី​ថ្ងៃ​សុក្រ។

លោក​បាន​មានប្រសាសន៍​ថា ​រដ្ឋាភិបាល​ទីក្រុង​ប៊ុយដាប៉េស ​បាន​ផ្តល់​ព័ត៌មាន​ដល់​ប្រទេស​នានា​ដែល​មាន​ព្រំ​ដែន​ជាមួយ​ខ្លួនហើយ​និង​ប្រទេស​នានា​អំពី​ការ​សម្រេច​នេះ។

ហុងហ្គារី​បាន​បិទ​ព្រំដែន​ជាមួយ​ប្រទេស Serbia ​កាល​ពី​ខែ​កញ្ញា។​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ចំណាត់​ការ​របស់​ប្រទេស​ហុងហ្គារី ​ប្រទេស​ស្លូវេនី​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន​នឹង​លុប​ចោល​សេវាកម្ម​រទេះ​ភ្លើង​ទាំងអស់​ទៅ​កាន់​ប្រទេស​ក្រូអាដ។

ប្រទេសស្លូវេនី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង​បន្ត​ទទួល​យក​ជន​ចំណាក​ស្រុក ​ក៏​ប៉ុន្តែ​ចង់​ត្រួតត្រា​ការ​ហូរ​ចូលជន​ចំណាក​ស្រុក​នេះ។​ ក្រៅ​ពី​ការ​ដឹក​ជញ្ជូន​អ្នក​មក​ដល់​ថ្មី​ទៅ​កាន់​ព្រំ​ដែន​របស់​ខ្លួន រទេះ​ភ្លើងនិង​រថយន្ត​ក្រុង​នឹង​ដឹកពួកគេ​ទៅ​កាន់​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន៕

XS
SM
MD
LG