ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ ​អ្នកអាន​​និង​អ្នក​កាសែត​ប្រារព្ធ​មហោស្រព​អាន​និង​សរសេរ​


រូថ​ថត​ពី​ទំព័រ​មុខ​នៃ​គេហទំព័រ​«អ្នក​សរសេរ​និង​អ្នក​អាន​កំពង‍» ថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូប screenshot)
រូថ​ថត​ពី​ទំព័រ​មុខ​នៃ​គេហទំព័រ​«អ្នក​សរសេរ​និង​អ្នក​អាន​កំពង‍» ថត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូប screenshot)

មនុស្ស​ប្រហែល​១.០០០​នាក់​បាន​ចុះ​ឈ្មោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ។​

អ្នក​និពន្ធ ​អ្នកអាននិង​អ្នក​កាសែត​បាន​ជួបជុំ​គ្នា​ដើម្បី​ចូលរួម​មហោស្រព​អ្នក​អាន​និង​អ្នក​សរសេរ​នៅ​កាល​ពី​សប្តាហ៍​មុន​នៅ​ខេត្ត​កំពត។​ មហោស្រព​នេះ​ត្រូវ​បាន​ប្រារព្ធ​ជា​លើក​ទី​មួយ​នៅ​ប្រទេស​កម្ពុជា។

មនុស្ស​ជាង​៥០០​នាក់បានចូលរួម​ហោស្រព​នេះ។​ មហោស្រព​ដែល​គេ​ហៅ​ថា៖​ «អ្នក​សរសេរ​និង​អ្នក​អាន​កំពត»​ Kampot Writers and Readers Festival នេះ​មាន​ការ​ប្រជុំ​ជា​លក្ខណៈ​តូចៗ​ផ្សេងៗ​គ្នា​ចំនួន​៤០​នៅ​១៥​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ខេត្ត​កំពត​ដែលធ្វើ​សប្តាហ៍មុន​នេះ។​

លោក​ Wayne McCallum ​ជា​អ្នក​រៀបចំ​កម្មវិធី​ម្នាក់​បាន​និយាយ​ថា៖​ «យើង​មាន​កំណើត​ជាអ្នកស្រឡាញ់​សៀវភៅ​ និងពាក្យ​កំណាព្យ​ ការ​សរសេរ​រឿង​ បទ​ចម្រៀង​រឿង​ប្រឌិត​ និង​រឿងពិត។ ហើយ​យើង​ទាំង​អស់​គ្នា​ពិត​ជា​ចូលចិត្ត​ខេត្ត​កំពត»។​

លោក​បាន​និយាយ​ថា​ នេះ​គឺ​ជា​កម្មវិធី​ដូចគ្នានឹង​កម្មវិធី​ Ubud Writers Festival​ នៅ​ឥណ្ឌូណេស៊ី​ដែរ។​លោក McCallum ​ដែល​មក​ពី​ប្រទេសណូវ៉ែលហ្សេឡង់​ ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៣។​ហើយ​អ្នក​ចូលរួមម្នាក់​ទៀត​គឺ​លោក Robert Starkweather ​មក​ពី​សហរដ្ឋ​អាមេរិក​ ហើយ​និង​លោក​ Julien Poulson​ មក​ពី​ប្រទេស​អូស្ត្រាលី។​

មនុស្ស​ប្រហែល​១.០០០​នាក់​បាន​ចុះ​ឈ្មោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះ។​ នៅ​ក្នុង​ពិធី​នេះ​ ប្រជាជន​អាច​ប្ដូរ​សៀវភៅ​ និង​ផ្តល់​សៀវភៅ​ដល់​សាលារៀន​ផ្សេង​គ្នា​នៅ​ក្នុង​ខេត្ត​នេះ។ ​អ្នក​និពន្ធ​កម្ពុជា​ និង​អ្នក​និពន្ធ​អន្តរជាតិ​បានជួបសន្ទនា​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​អាន​ និង​និពន្ធ​ ហើយបង្កើត​បណ្តាញ​របស់​គេ។ ព្រឹត្ដិការណ៍​ធ្វើឡើង​ផ្សេងៗ​គ្នា​ ដូចជា​ការ​អាន​ ការ​ប្រគុំ​តន្ត្រី​ ថ្នាក់​ចម្អិន​ម្ហូប​ អាហារ​ថ្ងៃត្រង់​ និង​កម្មវិធី​របស់​កុមារ ​និង​ស្ថាបត្យកម្ម​ ដំណើរ​ទេសចរណ៍​ក្នុង​ស្រុក ការ​តាំង​ពិព័រណ៍​សិល្បៈ​ ការ​សម្ពោធសៀវភៅ​ ​និង​កម្មវិធី​ដទៃ​ផ្សេងៗ​ទៀត។​

លោក​ Paul Kelly ​ជា​តារា​ចម្រៀង​មក​ពី​ប្រទេស​អូស្ត្រាលី​សម្តែង​ក្នុង​កម្ម​វិធី​នេះ ​រួម​ជាមួយ​នឹង​ក្រុមតន្រ្តី​របស់​ប្រទេស​កម្ពុជា។ ​លោក​ Robert Carmichael អ្នក​យកព័ត៌មាន​ VOA ​និង​ជា​អ្នក​និពន្ធ​ សៀវភៅ​«When The Clouds Fell From The Sky» ​រួម​ជាមួយ​ ​និង​លោក​ខៀវ ​កុសលចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ។​

លោក​ McCallum ​និយាយ​ថា៖​ «ការណ៍​ពិត​គឺ​ថា ​ពិធី​បុណ្យប្រភេទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជុំវិញ​ពិភពលោក។ ​តាម​ពិត​នេះ​គឺជា​ព្រឹត្តិការណ៍សាកល។ យើង​សម្រេច​ចិត្ត​ថា ​ដល់​ពេលដែល​ប្រទេស​កម្ពុជា​គួរ​មាន​កម្មវិធី​នេះ​ ហើយ​យើង​បាន​សម្រេច​ចិត្ត​ជ្រើសរើស​យក​ខេត្ត​កំពត​គឺ​ព្រោះ​វា​ជា​កន្លែង​ល្អ»៕

XS
SM
MD
LG