ភ្នំពេញ —
រោងចក្រផលិតក្រដាសមួយដែលមានឈ្មោះថា រោងចក្រអន្តរជាតិផលិតក្រដាសនៅក្នុងភូមិត្រពាំងជ្រៃ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញខ្ទេចទាំងស្រុងរហូតមកទល់នឹងថ្ងៃអង្គារនេះ។ (ចុចមើលរូបភាព)
កម្មកររោងចក្រសរុបជាង១០០នាក់ត្រូវបានជម្លៀសចេញទាន់ពេលវេលាដោយមិនមានកម្មករឬបុគ្គលិកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។
ប៉ុន្តែការខូចខាតត្រូវប៉ាន់ប្រមាណថា យ៉ាងតិចចំនួនបួនលានដុល្លារអាមេរិក។
អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោងប្រមាណជិត៥រសៀលថ្ងៃច័ន្ទនៅពេលដែលកម្មកររោងចក្រកំពុងរៀបចំចាកចេញពីការងារ។
កងប៉ូលិសបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក៏ប៉ុន្តែមិនអាចគ្រប់គ្រងអណ្តាតភ្លើងបាននោះទេ។
លោកវរៈសេនីយ៍ទោ នេត្រ វន្ថា ប្រធានការិយាល័យបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានប្រសាសន៍នៅកន្លែងកើតហេតុថាមូលហេតុនៃអគ្គិភ័យបណ្តាលមកពីការផ្ទុះចរន្តអគ្គិសនី។
ដុំក្រដាសធំដែលមានក្រដាសរមូរុំបញ្ចូលគ្នាបានឆេះងុំនិងបន្តឆេះខ្លះទៀតរហូតមកទល់នឹងម៉ោង១២ថ្ងៃត្រង់ថ្ងៃអង្គារនេះ។
អគាររោងចក្រ ផ្នែករដ្ឋាបាលត្រូវឆេះទាំងស្រុង។ដែកដំបូលអគាររោងចក្របាក់ធ្លាក់មកដល់ដី ផ្ទាំងកញ្ចក់បង្អួចនិងកញ្ចក់ទ្វារផ្ទុះបែក រីឯដុំរមូក្រដាស់ឆេះក្លាយជាផេះស្ទើរគ្មានសល់ មានតែដុំក្រដាសតិចតួចបំផុតត្រូវជម្លៀសចេញមកទីធ្លាខាងក្រៅអគាររោងចក្រ។
លោកស្រីម្នាក់ដែលក្រុមកម្មករនិងបុគ្គលិកបង្ហាញថាជាថៅកែរោងចក្របានផ្តល់បទសម្ភាសដល់វីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរៈភាសានៅទីតាំងរោងចក្រដែលនៅមានអណា្តតភ្លើងនៅឡើយ។ ប៉ុន្តែលោកស្រីព្យាយាមមិនបង្ហាញឈ្មោះរបស់ខ្លួន។
«គ្រាន់តែក្នុងឃ្លាំងក្រដាសស្តុកគឺជាង២លានដុល្លារហើយ។ ម៉ាស៊ីនជាង២លានដុល្លារដែរ។ នេះជាញើសឈាមខ្ញុំមួយជីវិតនៅក្នុងនេះ។ ខាតទាំងអស់។ រលំគ្មានសល់អីមួយទេ»។
លោកវរៈសេនីយ៍ទោ នេត្រ វន្ថា ប្រធានការិយាល័យបង្ការ ពន្លត់អគ្គិភ័យ មានប្រសាសន៍ថាភូមិសាស្ត្ររោងចក្រមិនអនុគ្រោះដល់ការចល័តរថយន្តចូលពន្លត់អគ្គិភ័យ។ មួយវិញទៀតដុំក្រដាសឆេះងុំមិនងាយនឹងពន្លត់។
«ពិបាកចល័តឡាននិងទី២ដោយសារដុំក្រដាសដែលងាយឆេះ។ បើយើងប្រើទឹកតែមួយឡានដូចជះទឹកមួយផ្តិលលើសំរាម។ ពេលយើងអស់ទឹកឆេះទៀត។ ចាប់តាំងពីម៉ោង៥ល្ងាចមកទល់ម៉ោង១១យើងនៅតែប្រតិបត្តិការ»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាអធិប្បាយថា ការឆេះរោងចក្រផលិតក្រដាសខាងលើអាចបណ្តាលមកពីកង្វះការត្រួតពិនិត្យដោយមានប្រសិទ្ធភាពរបស់ភ្នាក់ងារមានសមត្ថកិច្ចរបស់រដ្ឋាភិបាលទាក់ទងនឹងការធានាសុវត្ថិភាពការងារនិងក្នុងរោងចក្រ។
កាលពីពេលកន្លងទៅរោងចក្រមួយនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបាក់រលំនិងសង្កត់កម្មករបណ្តាលឲ្យមានមនុស្សរបួសនិងស្លាប់មួយចំនួន៕