ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គីភ័យ​ត្របាក់​រោងចក្រ​មួយ​នៅ​ភ្នំពេញ


សាក្សី ​និង​មន្ដ្រី​អគ្គីភ័យ​បាន​និយាយថា អណ្ដាត​ភ្លើង​បាន​ចាប់ផ្ដើម​លេប​ត្របាក់​ឃ្លាំង​ផ្ទុក ទំនិញ​មួយ​​របស់​រោងចក្រ​ដែល​មាន​កម្មករ​ចំនួន​៤០០០ ​នាក់​មួយនេះ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៤​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហស័​មុន​នឹង​រថយន្ដ​អគ្គីភ័
សាក្សី ​និង​មន្ដ្រី​អគ្គីភ័យ​បាន​និយាយថា អណ្ដាត​ភ្លើង​បាន​ចាប់ផ្ដើម​លេប​ត្របាក់​ឃ្លាំង​ផ្ទុក ទំនិញ​មួយ​​របស់​រោងចក្រ​ដែល​មាន​កម្មករ​ចំនួន​៤០០០ ​នាក់​មួយនេះ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៤​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហស័​មុន​នឹង​រថយន្ដ​អគ្គីភ័

រោងចក្រ​កាត់ដេរ​មិថុនា​ ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌ័​សែនសុខ ​ស្ទើរ​តែ​ត្រូវ​បំផ្លាញ​ទាំងស្រុង​រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​អគ្គីភ័យ​បាន​ឆាប​ឆេះ​អស់​រយ:​ពេល​១៨ម៉ោង។ នៅ​ពេល​នេះ ​គេ​នៅ​មិន​ទាន់​ដឹងពី​មូលហេតុ ​ហើយ​ក៏​មិន​ទាន់​មាន​ការ​វាយតម្លៃ​លើការ​ខូចខាត​នៅ​ឡើយ។

សាក្សី ​និង​មន្ដ្រី​អគ្គីភ័យ​បាន​និយាយថា អណ្ដាត​ភ្លើង​បាន​ចាប់ផ្ដើម​លេប​ត្របាក់​ឃ្លាំង​ផ្ទុក ទំនិញ​មួយរបស់​រោងចក្រ​ដែល​មាន​កម្មករ​ចំនួន​៤០០០ ​នាក់​មួយនេះ ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៤​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​រាលដាល​យ៉ាង​ឆាប់រហស័​មុន​នឹង​រថយន្ដ​អគ្គីភ័យ​បាន​មក​ដល់។ រថយន្ដ​បាញ់​ទឹក​ជាច្រើន​របស់​អង្គភាព​ពន្លត់​អគ្គីភ័យ​ក្រុង​ភ្នំពេញ​រួម​ទាំង​មាន​ជំនួយ​ពី​រថយន្ដ​ពន្លត់អគ្គីភ័យ​ធន់​ធំ​ចំនួន​ពីរ​គ្រឿង​ពី​អាកាសយានដ្ឋាន​អន្តជាតិ​ក្រុង​ភ្នំពេញ​ផង​ដែរ​បាន​ចេញ​ចូល​បណ្ដាក់​គ្នា​បាញ់​បង្រ្កាប​អគ្គីភ័យ​ដ៏​ធំ​នេះ។ ក៏​ប៉ុន្ដែ​ទោះជា​យ៉ាងណា រហូត​មកទល់​នឹង​រសៀល​ថ្ងៃនេះ នៅ​តែ​មាន​ផ្សែង​ហុយ​ចេញពី​កន្លែង​ឆេះ​នៅឡើយ។

លោក ណេត វ៉ាន់ថា ​ប្រធាន​ការិយាល័យ​អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​ក្រុម​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។ លោក​បាន​ប្រាប់​វីអូអេខ្មែរ​ថា៖

«គណៈកម្មការ​ក្រុម​ចម្រុះ​កំពុង​តែ​ស្រាវជ្រាវ។ គេ​យក​តាំងពី​ម៉ាស៊ីន​កុំព្យូទ័រ​អ្វី​ដែល​ពាក់​ព័ន្ធ​និង​កាម៉េរ៉ា​ថត​គឺយក​ទៅ​ឆែក​មើល​នៅ​កន្លែង​កោសល្យវិច្ច័យ។ អគារ​នេះ​វា​មិន​អាច​ប្រើប្រាស់​ បាន​ទៅ​មុខ​ទៀត​ទេ ពីព្រោះ​វា​ប្រេះសាំ​គ្រប់​តំបន់​គ្រប់​ចំណុច​ ហើយ​អញ្ចឹង​បើ​ប្រើ​ប្រាស់​អាច​គ្រោះ ថ្នាក់។ គណៈកម្មការ​ចម្រុះ​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​បង្កើត​នោះ​ គឺ​ចូល​លុក​លុយ​ចូល​ថត​ចូល​រុក​រក​ជាមួយ​ម្ចាស់​ទីតាំង​នោះ ហើយ​គឺអត់​មាន​អ្នក​រងគ្រោះ​ស្លាប់​នោះ​គឺអត់​មានទេ»។

មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រើ​ឥវ៉ាន់​ និង​ភៀសខ្លួន​ទៅក្រៅផ្ទះ​កាល​ពីម្សិលមិញ​ដោយ ការភ័យខ្លាច​ការរីករាល​ដាល​នៃ​អគ្គីភ័យ។

លោក​ ហន វិចិត្រ ​កម្មករ​ម្នាក់​នៃ​រោងចក្រ ​មិថុនា ​បាន​និយាយ​រៀបរាប់​ថា ក្រុម​កម្មករ​បាន នាំ​គ្នា​សម្រុក​រត់​ចេញ​នៅ​ពេល​ដែល​ភ្លើងឆេះ​ពេញ​បន្ទុក ​ដោយ​ពុំមាន​ក្រុម​សង្រ្គោះ​នាំ​ផ្លូវ​នោះ​ទេ។ លោក វិចិត្រ​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ម្សិលមិញ​គឺ​មាន​ផ្សែង​ហុយ​ខ្លាំង​មែន​ទែន​ បាន​នាំគ្នា​ចុះ។ មួយៗ​អត់ដឹង​ខ្លួន​ផង​ហ្នឹង​ ថា​ភ្លើង​ឆេះ​ពីក្រោ​ម។ និយាយ​ឲ្យ​ចំ​ទៅ ​ពេលខ្ញុំ​រត់ ផ្សេង​ឡើង​ងងឹត​មើល​អ្វី​លែង​ចង់​ឃើញ​ បាន​ពួកខ្ញុំ​ ដឹង​រត់​ចុះ​មក»។

រោងច​ក្រ​កាត់ដេរ​មិថុនា ​បាន​ដំណើរការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ១៩៩៣។ ​រោងចក្រ​នេះ​ ជា​រោងចក្រ​កាត់ដេរ​ដ៏ធំ​មួយ​ក្នុង​ចំណោម​រោងចក្រ​កាត់ដេរ​សរុប​នៅ​កម្ពុជា​ចំនួន​ជាង៣០០​រោងចក្រ។

នៅព្រឹក​ថ្ងៃសុក្រនេះ ​មាន​កម្មករ​ជាច្រើន​រយនាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រោង​ចក្រ​ដើម្បី​ចង់​ដឹង​ពី​ដំណោះស្រាយ​សម្រាប់​ពួកគេ​ក្នុង​ការ​បើក​ប្រាក់បៀរវត្ស និង​ការងារ​របស់​ពួកគេ។

លោក​ ម៉េងទ្រី ប្រធាន​រដ្ឋាបាល​រោងចក្រ​មិថុនា បានឲ្យ​ដឹង​ថា រោងចក្រ​នឹង​ធ្វើការ​ទូទាត់​បើក​ប្រាក់​បៀរវត្ស​ដល់​កម្មករ​ទាំង​អស់​ដែល​សម្រាប់​ខែ មីនា។ លោក ថ្លែង​ដូច្នេះ​ថា៖

«ក្រុមហ៊ុននឹង​ព្យាយាម​បើក​ប្រាក់​ឈ្នួល​ជូន​គាត់។ ប្រាក់ឈ្នួល​ដែល​គាត់​ធ្វើ​បាន ​គាត់​នឹង​ទទួល​បាន។ មិន​ដឹង​ជា​បើក​នៅ​ពេលណា​ ពីព្រោះ​ឯកសារ​អត់​ទាន់ហើយ​ផង ឆេះ​អស់ហើយ»៕

XS
SM
MD
LG