ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រយុទ្ធចុងក្រោយបង្អស់ប្រឆាំងនឹងរដ្ឋ Caliphate របស់ពួករដ្ឋឥស្លាមនឹងចប់ក្នុងពេលឆាប់ៗនេះ


បុរសជាច្រើនដែលត្រូបានសង្ស័យថាជាយុទ្ធជនរដ្ឋឥស្លាមដើរជិតសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃឺតកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៩។
បុរសជាច្រើនដែលត្រូបានសង្ស័យថាជាយុទ្ធជនរដ្ឋឥស្លាមដើរជិតសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃឺតកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៩។

ជិតអស់ពេលវេលាហើយសម្រាប់ក្រុមយុទ្ធជនដែលការពារដែនដីតិចតួចចុងក្រោយនៃរដ្ឋ ដែលពួករដ្ឋឥស្លាម បានប្រកាសដោយខ្លួនឯងនៅក្នុងប្រទេសស៊ីរី។

កាលពីយប់ថ្ងៃសុក្រ កងកម្លាំងគាំទ្រដោយស.រ.អា.ប្រមាណ១ម៉ឺន៥ពាន់នាក់នៅក្នុងប្រទេសស៊ីរី បានបើកធ្វើការវាយប្រហារចុងក្រោយបង្អស់របស់ពួកគេលើដែនដីតូចមួយរបស់ពួករដ្ឋឥស្លាម នៅក្នុងភូមិ Baghuz នាប៉ែកឦសាននៃប្រទេសស៊ីរីដោយមានការគាំទ្រពីកងយន្តហោះចម្បាំងនិងកងកាំភ្លើងធំរបស់ស.រ.អា.និងក្រុមចម្រុះ។

នៅព្រឹកថ្ងៃសៅរ៍នេះ ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក៏ដោយ ក៏ពួកមន្ត្រីមានការទុកចិត្តថា ការប្រយុទ្ធគ្នានឹងមិនមានធ្វើយូរតទៅទៀតទេ។

លោក Mustafa Bali អ្នកនាំពាក្យនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF បាន tweet នៅថ្ងៃសៅរ៍នេះថា៖ «យើងរំពឹងថា ការប្រយុទ្ធគ្នានឹងចប់ក្នុងពេលឆាប់ៗនេះ»។

កាលពីពេលមុននេះ លោក Bali បាននិយាយប្រាប់វីអូអេថា កងកម្លាំង SDF បានប្រយុទ្ធពីផ្លូវមួយទៅផ្លូវមួយទៀតប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាម ដែលការពារដីមួយដុំមានតង់និងអាគារបាក់បែក។

លោក Bali បាននិយាយថា៖ «អាវុធធុនធ្ងន់បានត្រូវប្រើប្រាស់។ ពួកជនសកម្មប្រយុទ្ធបានកប់និងប្រើប្រាស់គ្រឿងផ្ទុះ IEDs ហើយគ្រាប់បែកបានផ្ទុះនៅពេលកងកម្លាំង SDF ជម្រុលទៅមុខ»។

បើតាមអ្នកនាំពាក្យម្នាក់របស់កងជីវពល Kurde YPG ដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមដែរនោះថា យ៉ាងហោចណាស់មានទាហានគាំទ្រដោយស.រ.អា.បួននាក់បានរងរបួស។

មន្ត្រី SDF បានថ្លែងថា ពួកយុទ្ធជនរដ្ឋឥស្លាមច្រើននាក់បានត្រូវសម្លាប់ ក៏ប៉ុន្តែពួកគេបានប្រកែកមិនព្រមផ្តល់តួលេខទេ៕

XS
SM
MD
LG