ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពយន្ត «Klondike» ឆ្លុះបញ្ចាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន


ភាពយន្ត «Klondike» ឆ្លុះបញ្ចាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន
សូម​រង់ចាំ

No media source currently available

0:00 0:03:19 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​ពិភពលោក​កំពុង​មើល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ភាពយន្ត​របស់​អ្នក​ដឹកនាំរឿង​អ៊ុយក្រែន អ្នកស្រី Maryna Er Gorbach ដែលមាន​ចំណងជើង​ថា​«Klondike» បាន​នាំ​យើង​ងាក​ទៅ​មើល​ពេល​ចាប់​ផ្តើម​ជម្លោះ​ដំបូង​កាលពី​ឆ្នាំ២០១៤ នៅ​ឯតំបន់​ព្រំដែន Donbas ដែល​ជា​ព្រំប្រទល់​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។ នៅ​ទីនោះ ខណៈ​ពេល​មាន​ជម្លោះ​រវាង​ក្រុមបំបែក​រដ្ឋ​ដែល​គាំទ្រ​រុស្ស៊ី​និង​កងកម្លាំង​អ៊ុយក្រែន​ មីស៊ីល​មួយ​ផលិត​ដោយ​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ជើង​ហោះហើរលេខ១៧ ដោយ​បាន​សម្លាប់​អ្នកដំណើរ​២៩៨​នាក់។ នៅ​ក្នុង​បទសម្ភាសមួយ​ជាមួយ​អ្នកស្រី Penelope Poulou អ្នកផលិតភាពយន្ត​នេះ​បាន​ថ្លែងថា ជម្លោះ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​នៅព្រំដែន​នោះ​មិនបាន​បញ្ចប់ទេ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG