ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវបរាជ័យដូចពួកណាហ្ស៊ីអាល្លឺម៉ង់ដែលត្រូវបានបរាជ័យនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដូច្នេះដែរ។
នៅក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗទៅកាន់សារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិក U.S. Holocaust Memorial Museum នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានហៅការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមនៅក្នុងប្រទេសភូមា ថាជាអំពើប្រល័យពូជសាសន៍។ ពិព័រណ៍ «មាគ៌ាភូមាឆ្ពោះទៅរកការប្រល័យពូជសាសន៍» របស់សារមន្ទីរនេះ បង្ហាញអំពីរបៀបដែលជនរ៉ូហ៊ីងយ៉ា ដែលធ្លាប់ជាពលរដ្ឋនៅក្នុងប្រទេសភូមា ត្រូវបានរដ្ឋាភិបាលភូមា កំណត់ជាគោលដៅនិងព្យាយាមលុបបំបាត់ជាប្រព័ន្ធ។ អ្នកស្រី Penelope Poulou នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ខណៈដែលពិភពលោកកំពុងមើលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ភាពយន្តរបស់អ្នកដឹកនាំរឿងអ៊ុយក្រែន អ្នកស្រី Maryna Er Gorbach ដែលមានចំណងជើងថា«Klondike» បាននាំយើងងាកទៅមើលពេលចាប់ផ្តើមជម្លោះដំបូងកាលពីឆ្នាំ២០១៤ នៅឯតំបន់ព្រំដែន Donbas ដែលជាព្រំប្រទល់រវាងអ៊ុយក្រែននិងរុស្ស៊ី។ នៅទីនោះ ខណៈពេលមានជម្លោះរវាងក្រុមបំបែករដ្ឋដែលគាំទ្ររុស្ស៊ីនិងកងកម្លាំងអ៊ុយក្រែន មីស៊ីលមួយផលិតដោយរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ជើងហោះហើរលេខ១៧ ដោយបានសម្លាប់អ្នកដំណើរ២៩៨នាក់។ នៅក្នុងបទសម្ភាសមួយជាមួយអ្នកស្រី Penelope Poulou អ្នកផលិតភាពយន្តនេះបានថ្លែងថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅព្រំដែននោះមិនបានបញ្ចប់ទេ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ជារៀងរាល់ឆ្នាំ ក្នុងកម្មវិធីមហោស្រពភាពយន្ត Sundance Film Festival ពិព័រណ៍ New Frontier បានប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ដើម្បីរៀបរាប់ពីរឿងរ៉ាវដ៏ទាក់ទាញអារម្មណ៍ជាច្រើន។ នេះ ជាឆ្នាំទីពីរដែលកម្មវិធីមហោស្រពភាពយន្ត និងពិព័រណ៍នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធឌីជីថល ដោយសារតែវិបត្តិជំងឺកូវីដ១៩។ អ្នកស្រី Penelope Poulou នៃវីអូអេ និយាយជាមួយគទានុរក្ស អ្នកស្រី Shari Frilot អំពីការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិតតាមប្រព័ន្ធឌីជីថលនៅក្នុងពិព័រណ៍ New Frontier សម្រាប់សិល្បៈ ភាពយន្ត និងការសម្តែង។ លោក ណឹម សុភ័ក្ត្របញ្ញា ជូនសេចក្តីប្រែសម្រួល៕
គ្រាដែលក្រុមហ៊ុនផលិតភាពយន្ត បានចាប់ផ្តើមចេញផ្សាយភាពយន្តឡើងវិញនៅតាមរោងភាពយន្តនានាកាលពីចុងឆ្នាំ ២០២១ ស្រាប់តែវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងបានផ្ទុះឆ្លងរាតត្បាត ជាហេតុធ្វើឲ្យក្រុមហ៊ុនទាំងនេះ បង្ខំចិត្តចេញផ្សាយភាពយន្តតាមអនឡាញតែម្តង ឬក៏តាមអនឡាញផងនិងតាមរោងភាពយន្តផង។
ការទូតបែប«ចចកចម្បាំង»របស់ប្រទេសចិនបានបង្ហាញឲ្យឃើញថា ប្រទេសចិនជាមហាអំណាចដ៏គឃ្លើនដែលកំពុងមានឥទ្ធិពលកើនឡើងខ្លាំង។
ភាពយន្តឯកសារពីរបង្ហាញអំពីការគ្រប់គ្រងដីធ្លីបែបបុរាណរបស់ជនជាតិដើមអាមេរិកាំង ស្របពេលពួកគេសម្របខ្លួនទៅតាមការប្រែប្រួលអាកាសធាតុ។ អ្នកស្រី Penelope Poulou នៃ VOA បានសម្ភាសជាមួយផលិតករនៃភាពយន្តឯកសារទាំងពីរ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕
អ្នកចូលរួមប្រកួតយកពានរង្វាន់ Oscar ឆ្នាំនេះ មាន ៦ នាក់ ជាជនជាតិអាស៊ី ឬជាពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីភាពចម្រុះជាតិសាសន៍កាន់តែច្រើនជាងមុនសម្រាប់ពានរង្វាន់ឆ្នាំនេះ។
នៅក្នុងវិស័យភាពយន្ដ ឆ្នាំ២០២១ហាក់ដូចជាឆ្នាំដែលលេចធ្លោសម្រាប់ស្ត្រី។ ខ្សែភាពយន្តភាគ ល្បីៗ រាប់សិបផលិតដោយអ្នកដឹកនាំរឿងស្ត្រី ដែលស្រមៃពីពិភពនិងជីវិតដ៏ស្មុគស្មាញរបស់ស្ត្រី កំពុងត្រូវបានដាក់បញ្ចាំងជារៀងរាល់សប្តាហ៍។
In the realm of film, the year 2021 seems to be the year of woman. Dozens of acclaimed films and TV series by female directors pondering a woman’s complex world are being released every week. Many are already Oscar contenders.
Nominated for their great cinematography, exceptional acting and cutting-edge approach to the Holocaust are 'Son of Saul' and 'Labyrinth of Lies'