ភាពយន្ត «Klondike» ឆ្លុះបញ្ចាំងពីសង្គ្រាមនៅអ៊ុយក្រែន
ខណៈដែលពិភពលោកកំពុងមើលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ភាពយន្តរបស់អ្នកដឹកនាំរឿងអ៊ុយក្រែន អ្នកស្រី Maryna Er Gorbach ដែលមានចំណងជើងថា«Klondike» បាននាំយើងងាកទៅមើលពេលចាប់ផ្តើមជម្លោះដំបូងកាលពីឆ្នាំ២០១៤ នៅឯតំបន់ព្រំដែន Donbas ដែលជាព្រំប្រទល់រវាងអ៊ុយក្រែននិងរុស្ស៊ី។ នៅទីនោះ ខណៈពេលមានជម្លោះរវាងក្រុមបំបែករដ្ឋដែលគាំទ្ររុស្ស៊ីនិងកងកម្លាំងអ៊ុយក្រែន មីស៊ីលមួយផលិតដោយរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ជើងហោះហើរលេខ១៧ ដោយបានសម្លាប់អ្នកដំណើរ២៩៨នាក់។ នៅក្នុងបទសម្ភាសមួយជាមួយអ្នកស្រី Penelope Poulou អ្នកផលិតភាពយន្តនេះបានថ្លែងថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅព្រំដែននោះមិនបានបញ្ចប់ទេ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕