ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​​ប្រយុទ្ធ​នៅ​ក្នុង​ទីក្រុង ​Raqqa ​​អាច​នឹង​​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ


រូបឯកសារ៖ រូបភាព​បង្ហាញពី​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាញ់​សំដៅ​លើ​​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង​ Raqqa ប្រទេស​ស៊ីរី កាល​ពី​ខែ​មីនា។
រូបឯកសារ៖ រូបភាព​បង្ហាញពី​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​បាញ់​សំដៅ​លើ​​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង​ Raqqa ប្រទេស​ស៊ីរី កាល​ពី​ខែ​មីនា។

កងទ័ព​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេសស៊ីរី​បាន​ប្រុង​ប្រៀប​ចាប់​ផ្តើមវាយ​ប្រហារ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដើម្បី​ដណ្តើម​យក​រដ្ឋធានី​ Raqqa ​របស់​ក្រុម​រដ្ឋ​ឥស្លាម​មក​វិញ ​នេះ​យោង​តាម​អ្នកនាំ​ពាក្យ​ក្រុម​កងជីវពលស៊ីរី​ Kurds ​ឬ ​YPG។

លោក ​Nouri Mahmoudអ្នកនាំ​ពាក្យ​ក្រុម​ YPG បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ «កងទ័ព​បាន​ទៅ​ដល់​ជាយ​ក្រុង​នោះ​ ហើយ​កិច្ច​ប្រតិបត្តិការ​ដ៏​សំខាន់​មួយ​នឹង​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ‍»។

​លោក​ Mahmoud ​បាន​បញ្ជាក់​កំណត់​សម្គាល់​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ពួក​មន្រ្តីយោ​ធា​សហរដ្ឋ​អាមេរិក​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កងទ័ព​ប្រជា​ធិបតេយ្យ​ស៊ីរី ​បាន​រុញ​ចូល​ចម្ងាយ​បី​បួន​គីឡូម៉ែត្រក្នុង​ទីក្រុង ​Raqqa ​ហើយ​ចំណាត់​ការ​ដើម្បី​បង្កើន​ការ​ត្រួតត្រា អាច​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

​ថ្លែង​នៅ​ក្នុង​ទីក្រុង​បាដាក ​លោក ​Ryan Dillon ​អ្នកនាំ​ពាក្យក្រុម​ចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា ​កងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី ​(SDF) ​បាន​ប្រុង​ប្រៀប​ឡោម​ព័ទ្ធ​ទីក្រុង ​Raqqa បន្ទាប់​ពី​ដណ្តើម​ការត្រួត​ត្រា​ទឹកដី​ពីក្រុម​រដ្ឋ​ឥស្លាម​នៅស៊ីរី​កាល​ពី​សប្តាហ៍​មុន។​

លោក​ Dillon និយាយ​ទៀត​ថា កង​កម្លាំង​បាន​ស្ថិត​នៅ​ចម្ងាយ​បី​បួន​គីឡូម៉ែត្រ​ក្នុង​ក្រុង Raqqa ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​និង​ខាង​កើត​ប្រហែល​១០​គីឡូម៉ត្រ​ពី​ទីក្រុង​នោះ។

មន្រ្តី​យោ​ធា​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ ​VOA​ ដាច់​ដោយ​ឡែក​ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ការ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទីក្រុង​នេះ​អាច​ចាប់​ផ្តើម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ៕

XS
SM
MD
LG