ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គណបក្ស​ស្តាំ​និយម​ជ្រុល​នៃ​ប្រទេស​អូទ្រីស​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ចម្រុះ​អូទ្រីស


មេដឹកនាំ​គណបក្ស​ប្រជាជន​អូទ្រីស Sebastian Kurz (ឆ្វេង) និង​លោក Heinz-Christian Strache ប្រធាន​គណបក្ស​ស្តាំ​និយម «បក្ស​សេរីភាព» ថ្លែង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ នៅ​ទីក្រុង​វីយ៉ែន កាល​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ។
មេដឹកនាំ​គណបក្ស​ប្រជាជន​អូទ្រីស Sebastian Kurz (ឆ្វេង) និង​លោក Heinz-Christian Strache ប្រធាន​គណបក្ស​ស្តាំ​និយម «បក្ស​សេរីភាព» ថ្លែង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ នៅ​ទីក្រុង​វីយ៉ែន កាល​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ។

​គណបក្ស​ប្រជា​ជនអភរិក្ស​និយម​អូទ្រីសឬ (OVP) ​បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើ​កិច្ច​ព្រម​ព្រៀង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​គណបក្ស​សេរី ភាព​ស្តាំ​និយមឬ​ (FPO) ​ដែល​ប្រកាន់​គោល​នយោបាយ​តឹង​រ៉ឹង​ជាមួយ​ជន​អន្តោ ប្រវេសន៍។​

កិច្ចព្រម​ព្រៀង​នោះ​ធ្វើ​ឲ្យ​ប្រទេស​អូទ្រីស​ក្លាយ​ជា​ប្រទេសនៅ​តំបន់​អឺរ៉ុប​ខាង​លិច​តែ​មួយ​គត់​មាន​គណបក្ស​ស្តាំ​និយម​នៅ​ក្នុង​រដ្ឋាភិបាល។

​ពួក​អភិរក្ស​និយម​អូទ្រីសដែល​ដឹកនាំលោក​ Sebastian Kurz​ ហើយ​និង​លោក Heinz-Christian Stracheមេដឹកនាំ​គណបក្ស​សេរីភាព​ស្តាំ​និយមឬ ​(FPO)​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ថា ​នេះ«ជា​កិច្ច​ព្រមព្រៀង​ពណ៌​ខៀវ​បៃតង‍»​ដែល​សំដៅ​ដល់​ពណ៌​ខាង​នយោបាយ​របស់​គណបក្ស​នីមួយៗ។

លោក ​Kurz​ បាន​និយាយ​ថា៖ «យើង​ចង់​កាត់​បន្ថយ​បន្ទុក​លើ​ពួក​អ្នក​បង់​ពន្ធដារ ​ហើយសំខាន់ជាង​នេះ​ទៀត ​យើង​ចង់​ធ្វើ​ឲ្យ​មាន​សន្តិសុខ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​របស់​យើង ​រួមមាន​ការ​ប្រយុទ្ធ​ប្រឆាំង​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។លោក ​Kurz ​អាយុ​៣១​ឆ្នាំ​នឹង​ក្លាយ​ជាអធិការបតី​ថ្មី​របស់​ប្រទេស​អូទ្រីស​ហើយ​នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋាភិបាល​ដ៏​ក្មេង​បង្អស់​នៅ​ក្នុង​ពិភព​លោក។ លោក Strach នឹង​ក្លាយ​ជា​អធិការបតី​រង។

​យោងតាម​ការិយាល័យ​របស់​ប្រធានា​ធិបតី​ Alexander Van der Bellen នៃ​ប្រទេស​អូទ្រីស​បាន​ប្រាប់​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​ចម្រុះ​នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ចន្ទ​ខាង​មុខ​នេះ។

​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​ជាង​មួយ​លាន​នាក់​បាន​ទៅ​ដល់​ទ្វីប​អឺរ៉ុប​នៅ​ឆ្នាំ​២០១៥៕

XS
SM
MD
LG