ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ចលនា ETA ដែល​ត្រូវ​ចោទពី​បទភេរវកម្ម សុំទោស​ដល់​ការសម្លាប់​មនុស្ស


លោក Josu Urrutikoetxea និង​កូនប្រុស​របស់​ខ្លួន គឺ​លោក Egoitz Urrutikoetxea បាន​ទៅ​ដល់​វិមាន​យុត្តិធម៌ Palace of Justice ក្នុងទីក្រុង​ប៉ារីស នៅ​ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។
លោក Josu Urrutikoetxea និង​កូនប្រុស​របស់​ខ្លួន គឺ​លោក Egoitz Urrutikoetxea បាន​ទៅ​ដល់​វិមាន​យុត្តិធម៌ Palace of Justice ក្នុងទីក្រុង​ប៉ារីស នៅ​ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

មេដឹកនាំ​ក្រុម​កង​ជីវពល​បំបែក​ខ្លួន ​ETA​ ​ដែលត្រូវ​បាន​គេ​ស្គាល់​ចុង​ក្រោយ ​ហើយ​ដែល​លែង​មានទៀត​ហើយ​នៅលើ​ដែនដី​បាសហ្គ(Basque​)នោះ​ នឹង​ត្រូវ​ជំនុំជម្រះ​ទោស​ក្នុង​ទី​ក្រុង​ប៉ារីសពី​បទភេរវកម្ម។ ​មេដឹកនាំ​រូបនេះ ​គិត​ថា ​នេះជា​រឿងមិនសម​ហេតុផល​ ដោយ​សារ​តែ​តួនាទី​របស់​លោក ​បាននាំឲ្យ​មានការ​បញ្ចប់​ជម្លោះ​ដ៏​យូរអង្វែង​មួយ​។

លោក Josu Urrutikoetxea (ចូស៊ូ យូរ៉ូទីខិតស៊ៀ)​ ធ្លាប់ដឹក​នាំ​ក្រុម ETA ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​បង្ហូរ​ឈាមដ៏​ខ្លាំង​បំផុតមួយ​ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ជន​រង​គ្រោះជា​កុមារ​ផង​ដែរ​ ត្រូវ​បាន​គេ​ដាក់​គ្រាប់​បែក​សម្លាប់​ក្នុង​គ្រា​ដែល​ពួក​គេ​កំពុង​រត់​លេង​។

ក្នុង​បទ​សម្ភាសន៍​ដ៏កម្រ​មួយ បន្ទាប់​ពីការ​រត់​គេច​ខ្លួន​អស់​រយៈពេល​ប្រមាណ​១៧​ឆ្នាំ​មក​ លោក​បាន​សុំ​អភ័យ​ទោស​ និងផ្តល់​យោបល់​ដល់​ចលនាបំបែកខ្លួន​ផ្សេងៗ​ទៀត​ កុំ​ឲ្យ​ជ្រើស​រើស​យក​អំពើ​ហិង្សាក្នុង​សកម្មភាព​របស់​ខ្លួន។ លោក​ក៏បាន​ហៅ​ខ្លួន​ឯង​ថា​ ជាមនុស្ស​ដែល​មាន​កា​រ​ផ្លាស់​ប្តូរផង​ដែរ។​ នេះ​ជា​ការអះ​អាង​ដែល​មិន​សម​ទំនងនិង​មិន​អាច​ទទួល​យក​បាន​ សម្រាប់​អ្នក​ដែល​បាន​បាត់​បង់​ក្រុម​គ្រួសារ​ និង​អ្នកជា​ទីស្រឡាញ់​របស់​ខ្លួន​ ដោយ​សារ​តែ​អំពើ​ហិង្សា​របស់​ក្រុម ETA ក្នុង​អតី​ត​កាល​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ប្រមាណ៨៥០​នាក់ ​និង​បង្ក​របួសស្នាម​ដល់មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀតផង​ដែរ។

ជន​រង​គ្រោះ​ និង​ក្រុម​គួសារ​របស់ពួក​គេ​លើក​ឡើង​ថា​ មិនមែន​ដោយ​សារ​តែ​មេ​ដឹកនាំ​រូប​នេះ​ ជា​អ្នកដឹកនាំបញ្ចប់​សកម្មភាពរបស់​ក្រុម​បំបែក​រដ្ឋ​ ETA ​ក្នុង​ឆ្នាំ​២០១៨ ​រួចហើយ​ ត្រូវ​លុប​លាង​នូវ​អំពើអាក្រក់​ពី​អតី​តកាល​របស់​ខ្លួនបាន​នោះ​ទេ៕​

XS
SM
MD
LG