ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុនប្រេង​ Exxon Mobil ​បង្កើន​ការត្រួតពិនិត្យជាតិពុល


លោក Rosneft Igor Sechin អគ្គនាយក​ក្រុមហ៊ុន​ប្រេង​របស់​រុស្ស៊ី (រូប​ស្តាំ) និង​លោក Rex Tillerson អគ្គនាយក​ក្រុមហ៊ុន​ Exxon Mobil Corp. ចាប់​ដៃ​គ្នា​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​ផែ Tuapse ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។

ក្រុមហ៊ុន​ប្រេង​ឈ្មោះ Exxon Mobil ​បាន​សន្យា​បង្កើន​ការ​ត្រួតពិនិត្យលើ​ការ​ប៉ះពាល់​បរិស្ថាន​នៅ​រោងចក្រ​ចំនួន​៨​នៅតាម​ឆ្នេរ​សមុទ្រ​ស.រ.អា.តាម​កិច្ចព្រមព្រៀងដែល​ក្រុមហ៊ុន​បាន​ធ្វើជាមួយ​អាជ្ញាធរ​សហព័ន្ធ។

ក្រុម​ហ៊ុន​ប្រេង​ដ៏​ធំ​នេះ​នឹង​ចំណាយ​លុយ​៣០០​លាន​ដុល្លារ​ដើម្បី​ដំឡើង​ឧបករណ៍​ត្រួត​ពិនិត្យ​ជាតិ​ពុល​នៅ​រោងចក្រ​ ដើម្បី​បញ្ចប់​ការចោទ​ប្រកាន់​ដែល​ថា ក្រុមហ៊ុន​នេះ​បាន​រំលោភច្បាប់​បរិស្ថាន​របស់​ស.រ.អា.​ ដោយ​មិន​បាន​បំពេញ​តាម​ការ​ត្រួត​ពិនិត្យ​អណ្តាត​ភ្លើង​បញ្ចេញ​ពី​ការដ្ឋាន​បូម​ប្រេង ដែល​នាំ​ឲ្យ​មាន​ការចោទ​ប្រកាន់​ពី​បទ​បំពុល​ខ្យល់​អាកាស​ខុស​ច្បាប់។​

ក្រសួង​យុត្តិធម៌​ស.រ.អា.​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថា រោងចក្រ​របស់​ក្រុម​ហ៊ុន​ Exxon នៅរដ្ឋ Louisiana និង​រដ្ឋ Texas ​នឹងពិនិត្យ​ការ​ប៉ះពាល់​បរិស្ថាន​ឡើយ​វិញ​ ហើយ​និង​ប្រើ​បច្ចេកទេស​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិពុល​ ដែល​បង្ក​គ្រោះថ្នាក់៕

XS
SM
MD
LG