ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ចិន​ចាប់​ផ្តើម​បង្ក្រាប​ក្រុមហ៊ុន​ធំៗ​របស់​ខ្លួន


សេចក្តី​ថ្លែងការណ៍​របស់​លោក​មហាសេដ្ឋី Xiao Jianhua​ ត្រូវ​បាន​គេ​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់​កាសែត Ming Pao ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាង​បីបួន​ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ហ៊ុន​ចិន​បាន​ធ្វើ​ការ​វិនិយោគទុន​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ទូទាំង​សាកល​លោក ដោយ​ទិញ​អ្វីៗ​ទាំងអស់​ចាប់​តាំង​ពី​អចលនទ្រព្យ​រហូត​ដល់​ក្លឹប​កីឡា​បាល់​ទាត់ ​និង​ក្រុមហ៊ុន​សិល្បៈ​កម្សាន្ត។ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រាក់​រាប់​រយពាន់​លាន​ដុល្លារ​នៅ​ក្នុង​រដ្ឋធានី​បាន​ហូរ​ចេញ​ពី​ប្រទេស ​ធ្វើ​ឲ្យ​អស់​ប្រាក់​បម្រុង​បរទេស​នៅ​ក្នុង​ប្រទេស។ ក៏ប៉ុន្តែ ការណ៍​នេះ​បាន​ត្រូវ​បញ្ឈប់​នៅ​ឆ្នាំ​នេះ​ដោយ​គណបក្ស​កុម្មុយនិស្ត​ចាប់​ផ្តើម​ចាត់​ទុក​ការ​ធ្វើ​ពាណិជ្ជ​កម្ម​បែប​នេះ​ជាការ​គ្រោះ​ថ្នាក់​ខាង​សន្តិសុខ​ជាតិ​ហើយ​និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ខ្លះ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពិច្ច័យ។

បញ្ហា​រំខាន​នេះ​បាន​កើត​មាន​ឡើង​មុន​ដំបូង​នៅ​ខែ​មករា ​នៅពេល​ដែល​លោក Xiao Jianhua ​ជាមហាសេដ្ឋី​ចិន​ដែល​មាន​ចំណង​ទាក់​ទង​នឹង​នយោបាយ​បាន​ត្រូវ​ពួក​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ឯ​សណ្ឋាគារ Four Season Hotel នៅ​ទីក្រុង​ហុងកុង។ នៅពេល​ដែល​លោក Xiao បាន​ត្រូវ​គេ​នាំ​ទៅ​បាត់ ​សេចក្តីរាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បាន​ជួយ​ពួក​អាជ្ញាធរ​ចិន​ពី​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​ខាត​បង់​ទីផ្សារ​ភាគហ៊ុន​ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៥​ដែល​បាន​ឃើញ​ភាគ​ហ៊ុន​បាន​ខាតបង់​៤លាន​លាន​ដុល្លារ។

ក៏ប៉ុន្តែ ​សមត្ថភាព​របស់​លោក Xiao ​បាន​ត្រូវ​គេ​រាយការណ៍​ថា ​បាន​បង្វិល​ប្រាក់​ក្នុង​ចំនួន​យ៉ាង​ច្រើន​ហើយ​និង​ទំនាក់​ទំនង​ខាង​នយោបាយ​របស់​លោក​ដែលមនុស្ស​ជា​ច្រើន​បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់។ ក្នុងសេចក្តី​រាយការណ៍​កាល​ពី​ដំបូងៗ​លោក Willy Lam ​អ្នក​វិភាគ​បញ្ហា​ចិន​បាន​ប្រាប់ VOA ថា លោក Xiao ​ដែល​ល្បីល្បាញ​ថា ​ជា​ឈ្មួញ​កណ្តាល​សម្រាប់​ក្រុមគ្រួសារអ្នក​នយោបាយ​ដ៏​មាន​អំណាច​បំផុតដែល​រួមទាំង​អ្នក​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​អតីត​ប្រធានាធិបតី Jiang Zemin ​ផង។

កាសែត The New York Times បាន​ពណ៌នា​លោក Xiao ថា​ជា​ធនាគារិក​សម្រាប់​វណ្ណៈ​កាន់​អំណាច​ហើយ​នៅ​ឆ្នាំ​២០១៣ ​កាសែត​នោះរាយការណ៍​ថា ​លោក​បាន​បង់​ប្រាក់​២លាន​៤សែន​ដុល្លារ​ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​វិនិយោគទុនដែល​កាន់​កាប់​ដោយ​ប្អូន​ស្រី​ និង​ប្អូន​ប្រុស​ថ្លៃ​របស់​លោក​ស៊ី ជីងពីង ​មេដឹកនាំ​ចិន។ ស្ថានភាព​ខាង​ផ្លូវ​ច្បាប់​របស់​លោក Xiao ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយទេ ​ហើយ​គេ​ជឿ​ជាក់​ថា ​លោក​បាន​ជួយ​ពួក​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ចិន​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ផ្នែក​ហិរញ្ញវត្ថុ ​ពួក​អាជ្ញា​ធរ​មិន​មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការ​អំពី​ថាតើ​លោក​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​ដែរ​ ឬ​ទេ៕

XS
SM
MD
LG