អ្នកជំនាញ៖ ការចោទប្រកាន់លោក Trump ត្រូវអន្តរជាតិយល់ថាជាការសាកល្បងនៃលទ្ធិប្រជាធិបតេយ្យ
- Cindy Saine
កាលពីថ្ងៃទី ៣០ ខែមីនា លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងបង្អស់ដែលប្រឈមនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ផ្នែកការទូតរបស់ VOA រាយការណ៍អំពីប្រតិកម្មរបស់អន្តរជាតិចំពោះការចោទប្រកាន់ជាផ្លូវការលើលោក Trump នេះ និងថាតើការចោទប្រកាន់នេះមានន័យដូចម្ដេចចំពោះភាពជឿជាក់លើប្រព័ន្ធច្បាប់និងនយោបាយរបស់សហរដ្ឋអាមេរិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។