ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ៖​គោល​នយោបាយ​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​អាច​ធ្វើ​បាន ​ប៉ុន្តែ​ត្រូវ​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់

  • ម៉ែន គឹមសេង

Ouk Sereisopheak, former adviser to Minister of interior Sar Kheng.
វ៉ាស៊ីនតោន- ក្នុង​ខណៈ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ឈាន​មក​ដល់​ទី​បញ្ចប់​គឺ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​គឺ​យើង​បាន​ឮ​និង​ឃើញ​នូវ​ការ​សន្យា​ជាច្រើន​ទាំង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​មិន​កាន់​អំណាចពី​អ្វី​ដែល​រដ្ឋាភិបាល​របស់​ខ្លួន​នឹង​ត្រូវ​ធ្វើ​នៅ​ក្រោយ​ពី​ការ​ឈ្នះឆ្នោត។ ​

នៅ​ថ្ងៃ​នេះ​លោក​ឱក សេរីសុភ័ក្រ​ អ្នក​ឯកទេស​ខាង​អភិបាល​កិច្ច​នឹង​ផ្តល់​ការ​ពិនិត្យ​និង​វិភាគ​លើ​គោល​នយោបាយ​អភិបាល​កិច្ច​នៃ​គណបក្ស​ទាំង​នោះ។

លោក​ឱក សេរី​សុភ័ក្រ​បាន​បញ្ជាក់​ថា​មាន​តែ​គោល​នយោបាយ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​មើល​ឃើញ​ពី​សក្តា​នុពល​ក្នុង​ការ​ឈ្នះ​បាន​ដែល​អាច​នឹង​យក​មក​អនុវត្ត​បាន​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្រ្គោះ ជាតិ​របស់​លោក​សម រង្ស៊ី។

លោក​បាន​បញ្ជាក់​ថា​គណបក្ស​សង្រ្គោះជាតិ​មាន​គោល​នយោបាយ​៧​ចំណុច​ដែល​គេមិន​ដែល​ធ្លាប់​មាន​អ្នកណា​ឃើញ​ពី​ពេល​មុន​មក​ដែល​ងាយស្រួល​ចាំ​និង​ទាក់​ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​បោះឆ្នោត។​

ដោយឡែក​គោល​នយោបាយ​១១​ចំណុច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​ការបន្ត​នូវ​អ្វី​ដែល​បាន​អនុវត្ត​កន្លង​មក​។ លោក​សុភ័ក្រ​បាន​បញ្ជាក់​ថា​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​និង​ប្រព័ន្ធ​តុលាការ​មាន​លក្ខណៈយឺតយ៉ាវ​ខ្លាំងបើ​ទោះបីជា​រដ្ឋាភិបាល​បាន​បង្ហាញ​ចេតនា​ល្អ​យ៉ាង​ណា​ក៏ដោយ៕ ​
XS
SM
MD
LG