ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្ទង់មតិក្រោយការបោះឆ្នោតនៅប្រទេសថៃបង្ហាញថា គណបក្ស Pheu Thai ឈ្នះអាសនៈច្រើនបំផុត


អ្នកស្រី Sudarat Keyuraphan គណបក្ស Pheu Thai និងជាបេក្ខជននាយករដ្ឋមន្រ្តី និងបេក្ខជនផ្សេងទៀតបក់ដៃអំឡុងការជួបជុំមុននឹងការបោះឆ្នោតជាតិមកដល់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
អ្នកស្រី Sudarat Keyuraphan គណបក្ស Pheu Thai និងជាបេក្ខជននាយករដ្ឋមន្រ្តី និងបេក្ខជនផ្សេងទៀតបក់ដៃអំឡុងការជួបជុំមុននឹងការបោះឆ្នោតជាតិមកដល់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

គណបក្ស Palang Pracharat របស់លោក Prayuth Chan-O-Cha អាចនឹងឈ្នះបានអាសនៈចំនួន ៩៦ គណបក្សអ្នកប្រជាធិបតេយ្យនឹងបានអាសនៈ ៧៧ គណបក្ស Bhumjaithai នឹងបានអាសនៈ ៥៩ ហើយគណបក្សអនាគតឆ្ពោះទៅមុខ ដែលទើបបង្កើតថ្មី នឹងបានអាសនៈចំនួន ៤០។

ការស្ទង់មិតក្រោយការបោះឆ្នោតបានបង្ហាញថា គណបក្ស Pheu Thai ដែលជាគណបក្សដ៏មានប្រជាប្រិយមួយ ដែលមានទំនាក់ទំនងជាមួយនឹងលោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលកំពុងនិរទេសខ្លួននៅបរទេស នឹងឈ្នះបានអាសនៈច្រើនបំផុត ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ។

ប្រទេសថៃស្ថិតក្រោមការគ្រប់គ្រងរបស់ដោយផ្ទាល់របស់ពួកយោធាតាំងពីលោក Prayuth Chan-O-Cha ដែលនៅពេលនោះជាអគ្គមេបញ្ជាការយោធា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអ្នកស្រី Yingluck Sinawatra ដែលជាប្អូនស្រីរបស់លោក Thaksin កាលពីឆ្នាំ ២០១៤។ រីឯលោក Thaksin វិញ ក៏ត្រូវបានពួកយោធាទម្លាក់ចេញពីតំណែងផងដែរកាលពីឆ្នាំ ២០០៦ ហើយលោកបានរស់នៅនិរទេសខ្លួនឯបរទេសតាំងពីឆ្នាំ ២០០៨ មក។

គណៈកម្មការជាតិរៀបចំការបោះឆ្នោតមិនទាន់ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះនៅឡើយទេ។ ប៉ុន្តែ បន្ទាប់ពីការបោះឆ្នោតនេះបានបញ្ចប់ទៅភ្លាមៗនៅម៉ោង ៥ ល្ងាច មក បណ្ដាញទូរទស្សន៍ PBS របស់ថៃ បានផ្សាយអំពីការស្ទង់មតិក្រោយការបោះឆ្នោតដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Super Poll របស់ថៃ ដែលបានបង្ហាញថា គណបក្ស Pheu Thai អាចនឹងឈ្នះបានអាសនៈចំនួន ១៦៣ នៅក្នុងរដ្ឋសភាដែលមានអាសនៈសរុបចំនួន ៥០០។

ការស្ទង់មតិក្រោយការបោះឆ្នោតនេះក៏បានបង្ហាញផងដែរថា គណបក្ស Palang Pracharat របស់លោក Prayuth Chan-O-Cha អាចនឹងឈ្នះបានអាសនៈចំនួន ៩៦ គណបក្សអ្នកប្រជាធិបតេយ្យនឹងបានអាសនៈ ៧៧ គណបក្ស Bhumjaithai នឹងបានអាសនៈ ៥៩ ហើយគណបក្សអនាគតឆ្ពោះទៅមុខ ដែលទើបបង្កើតថ្មី នឹងបានអាសនៈចំនួន ៤០។

ប្រសិនបើការស្ទង់មតិនេះត្រឹមត្រូវ នោះគណបក្ស Pheu Thai នឹងមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលខ្លួនមានសំឡេងភាគច្រើនបំផុតនោះទេ។

គណបក្ស Palang Pracharat ក៏មិនអាចបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបានទេ ប៉ុន្តែនឹងមានឱកាសដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយដែលត្រូវការដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ដោយសារតែច្បាប់បោះឆ្នោតថ្មីដែលតាក់តែងដោយពួកយោធាផ្ដល់ប្រយោជន៍ដល់រឿងនេះ៕

XS
SM
MD
LG