ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ច្រាន​ចោល​ដំណោះ​ស្រាយ​ដីធ្លី​ផ្តល់​ដោយ​ក្រុមហ៊ុន


This photo provided by the Syrian Civil Defense White Helmets, which has been authenticated based on its contents and other AP reporting, shows Syrians around a burning car hit by a shell, in the town of Afrin, north of Aleppo. The rocket attack on Afrin, controlled by Turkey-backed opposition fighters, killed several civilians and wounded over a dozen people, Syrian rescuers and a war monitor said.
This photo provided by the Syrian Civil Defense White Helmets, which has been authenticated based on its contents and other AP reporting, shows Syrians around a burning car hit by a shell, in the town of Afrin, north of Aleppo. The rocket attack on Afrin, controlled by Turkey-backed opposition fighters, killed several civilians and wounded over a dozen people, Syrian rescuers and a war monitor said.

ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៧០​គ្រួសារ ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ បាន​បដិសេធ​មិន​ទទួល​យក​ដំណោះស្រាយ​ដីធ្លី​ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ ​ដែល​តំណាង​ពលរដ្ឋ​ចោទ​ថា​ ​គ្មាន​បណ្ណកម្មសិទ្ធិ​កាន់​កាប់​ដី​ដែល​កំពុង​មាន​ទំនាស់។ ​មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ជា​អាជ្ញា​កណ្តាល​ដែល​មិនមាន​ភាព​លម្អៀង​ទៅ​ភាគី​ណាមួយ​ ដើម្បី​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​នេះ​ដោយ​សន្តិវិធី។

ពលរដ្ឋ​ចំនួន​៧៤​គ្រួសារ​ ​ដែល​ជា​អតីត​ទាហាន​ខ្មែរក្រហម​ ​និង​ដែល​បាន​និង​កំពុង​រស់​នៅតំបន់​មួយ​ក្នុង​ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមហ៊ុន​មួយ​ ​ដែល​បាន​យល់​ព្រម​ប្រគល់​ដីស្រែ​ចំនួន​១​ហិកតា​កន្លះ​ដល់​ពួក​គេ​សម្រាប់​មួយគ្រួសារលើ​ដី​ទំនាស់ ​ដែល​មាន​ទំហំ​សរុប៦០០​ហិកតា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាង​ពលរដ្ឋ​ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស។​

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ជា​អតីត​ទាហាន​ខ្មែរក្រហម​នេះប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពីផ្ទះ​សម្បែង​ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យបាន​ចេញ​បញ្ជា​ជា​លើក​ទី​៣ ឲ្យ​ពួកគេចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ ឲ្យបាន​មុនថ្ងៃទី​១១ ​ខែ​កញ្ញា ឆ្នាំ​២០១៨។​ ​នៅពេល​ឱសានវាទផុត​កំណត់​នោះ​ អាជ្ញាធ​រខេត្តបាន​ផ្តើម​ឲ្យ​មាន​ការ​សម្រប​សម្រួល​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​នៅ​ក្នុង​ការ​សម្របសម្រួល​នោះ​ ខាង​ភាគី​ពលរដ្ឋដែល​ជា​យោធិនពិការ​បាន​ទាមទារ​ដីឡូដ៍​លំនៅដ្ឋានទំហំ​៣០ម៉ែត្រ​×៥០ម៉ែត្រ​ និង​ដីស្រែ​ ទំហំ​២​ហិកតា​កន្លះ​ក្នុង១គ្រួសារ។ ​ក្រុម​ហ៊ុន​យល់​ព្រម​ផ្តល់​ជូន​១​ហិកតា​កន្លះ​ តែ​ពលរដ្ឋ​ប្រកែក​មិន​ទទួល​យក។​ ​ភាគីទាំង​សងខាង​ក៏មិន​ទាន់ត្រូវរ៉ូវ​គ្នា​ចំពោះ​ក្បាល​ដីសម្រាប់​លំនៅដ្ឋាន​ផង​ដែរ។

លោកលី ខ្លី​ វ័យ​៥៣ឆ្នាំ​ ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​ និង​ជា​តំណាង​ពលរដ្ឋ​ចំនួន​៧៤​គ្រួសារ​នោះ​ បាន​ប្រាប់​ ​VOA​ ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ប្រជា​ពលរដ្ឋ​បាន​ទាមទារ​យក​ស្មើ​នឹង​ក្រុមហ៊ុន ដោយ​ទាមទារ​២​ហិកតា​កន្លះ​ ​ហើយ​ឲ្យ​ក្រុមហ៊ុន២ហិកតា​កន្លះ​ ​លើ​ដីទំហំ​៥ហិកតា​សម្រាប់​មួយ​គ្រួសារ។​ ​លោក​អះអាង​ថា​ ​ដីទំហំ​ប្រាំ​ហិកតា​នេះ​ជាផ្នែក​មួយ​នៃគោល​នយោបាយ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ជូន​កាល​ពីពេល​មុន។​

«បាទ​ គាត់សម្រេច​ចិត្ត​ហើយ។ បើ​មិន​បាន​ស្មើគ្នា​ទេ​ គាត់​អត់​ចេញ​ទេ។ ទោះបី​គំរាម​កំហែង​យ៉ាង​ណា​ក៏គាត់​អត់​ចេញ​ដែរ។ គាត់​នៅតែ​តស៊ូនៅលើ​ដីហ្នឹង»។​

សេចក្តី​ជូន​ដំណឹង​មួយ ដែល​ ​VOA​ ​បាន​ទទួល​កាលពី​ថ្ងៃពុធ​ ​បញ្ជាក់​ឲ្យដឹង​ថា​ លោក​សួន បវរ​ ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ស្នើឲ្យ​ពលរដ្ឋ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា​ ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​រុះរើ​សំណង់​អនាធិបតេយ្យ​ចេញ​ពី​ដីកម្ម​សិទ្ធិ​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ចំនួន​១៤​គ្រួសារ​នៅ​ចំណុច​រទេះបាក់​ និង​ដី​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះហៃ សួគ៌​ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​អូរអំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ ​ខេត្ត​បន្ទាយ​មានជ័យ។

អាជ្ញាធរ​ក៏​បាន​បញ្ជា​ឲ្យ​ក្រុម​គ្រួសារ​ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ ​ត្រូវ​រុះរើ​សំណង់​រោង​ខ្ទម​អនាធិបតេយ្យ​ចេញ​ពី​ទីតាំងដី​របស់​ក្រុមហ៊ុន​ហៃ សួគ៌​ និង​ដី​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​១៤​គ្រួសារ​ ចាប់ពី​ថ្ងៃ​ជូន​ដំណឹងរហូត​ដល់​ថ្ងៃទី​១១ ​ខែ​កញ្ញា ឆ្នាំ​២០១៨ ​ជា​កំហិត។​ អាជ្ញាធរ​បាន​ព្រមាន​ចាត់​វិធានការ​ខាង​ច្បាប់​ ប្រសិន​បើ​មាន​នរណា​ម្នាក់​បង្កសកម្មភាព​ប្រឆាំង​នឹង​អាជ្ញាធរ។​

លោកលី ខ្លី​ ​តំណាង​ពលរដ្ឋ​ ​និយាយ​បន្ថែម​ថា​ សេចក្តី​ជូន​ដំណឹង​នេះបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភិតភ័យ​ ​ហើយ​បាន​សម្រេច​ចិត្ត​ទាមទារ​ដីស្រែ​តែ​២​ហិកតា​កន្លះ​ទេ។​ ​លោក​អះអាង​ថា ក្រុម​ហ៊ុន​ ​មក​ដល់​ពេល​នេះ​ គ្មាន​បណ្ណកម្ម​សិទ្ធិ​កាន់កាប់​ដី​នោះ​ទេ ​ព្រោះ​មាន​តែ​បង្កាន់​ដៃ​ទិញ​ដូរ​ដែល​មាន​ការ​ឃុបឃិតពី​អាជ្ញាធរ​មូលដ្ឋាន។​

«ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ គាត់​ជួប​ការ​លំបាក​ និង​អាជ្ញាធរ​ខេត្ត​ដែល​ដាក់​លិខិត​មក​ហ្នឹងគឺ​ដាក់​លិខិត​ដោយ​ធ្ងន់​ពេក។ ​ទីមួយ​គាត់​ដាក់​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ជាបន្ទាន់​នៅថ្ងៃ​ទី​១១​ ខែ​កញ្ញា​ យើង​ហ្នឹង។​ តែ​ដោយសារ​អ៊ីចេះ​ យើង​គិត​ឃើញ​ថា​ ដើម្បី​បញ្ចប់​ទំនាស់​រវាង​ នែ ​គូភាគី​ទាំងពីរ​ ប្រជា​ពលរដ្ឋ​ ហើយ​នឹង​តំណាង​ក្រុមហ៊ុន​ អ៊ីចឹង​ គាត់​មិន​ចង់​ឲ្យ​មានការ​វែងឆ្ងាយ​តទៅ​ទៀត គាត់​សុខចិត្ត​ថា​ សម្រួល​ក៏​បាន​ដែរ​ ក៏​ប៉ុន្តែ​សុំ​ស្មើ​គ្នា»។​

លោកអ៊ិន គង់ជិត​ ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​ពីរ​ផ្សេង​ទៀត​នៅ​ភាគ​ពាយព្យ​ប្រទេស​ បានប្រាប់​ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អាជ្ញាធរ​មូលដ្ឋានត្រូវកាន់​ជំហរ​អព្យាក្រឹត្យក្នុង​ការ​ដោះស្រាយ​ទំនាស់​នេះ​ ដើម្បី​ចៀសវាង​មិន​ឲ្យមាន​អំពើ​ហិង្សា​កើត​ឡើង។​

«យើង​ឃើញ​ថា​ ភាគី​ប្រជាពល​រដ្ឋ​ហ្នឹង​ គាត់​បាន​បន្ទន់​ឥរិយាបថ​ហើយ​ គឺ​ពីការ​ទាម​ទារ​ប្រាំ​ហិកតាមក​នៅ​២​ហិកតា​កន្លះ​ ដោយសារ​គាត់​មាន​របប​ ទទួល​បាន​របប​ដី​ហ្នឹង​ តាំងពី​ឆ្នាំ​១៩៩៧។ ​អ៊ីចឹង​ការ​ទាមទារ​របស់​គាត់​ក៏​សម​ហេតុ​ផល​ដែរ​ ហើយ​ចំណែក​ក្រុមហ៊ុន​ យើង​ឃើញ​ថា​ ការណ៍​ដែល​គាត់​ទិញ​ពី​មេ​បញ្ជាការ​នោះ​ គាត់​ទិញ​អត់​មាន​សួរនាំ​ អត់មាន​ស្រាវ​ជ្រាវ​ថា ​តើ​ដីហ្នឹង​ជា​ដី​របស់​របបយោធិន​ ឬ​ក៏​អត់។ ​គាត់​គួរតែ​ស្រាវ​ជ្រាវ»។​

ជម្លោះ​ក្នុង​ទី​តាំង​ឃុំ​ទួល​ពង្រ​នេះបាន​កើត​ឡើង​ ក្រោយពី​មាន​ការ​លក់​ដូរ​ដី​ដោយ​អតីត​មេញ្ជាការ​ខ្មែរ​ក្រហម​មួយរូប​ឈ្មោះ​ម៉ៅ គិរី។ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ិន​ គង់ជិត។​

លោកអ៊ិន​ គង់ជិត ​រម្លឹក​ឡើង​ថា​ ​លោក​ម៉ៅ គិរី​ បាន​ចាប់​ផ្តើម​លក់​ផ្នែក​ខ្លះ​នៃ​ដី​ទំនាស់​មាន​ទំហំ​៦០០​ហិកតានេះ​ ​ឲ្យទៅ​ក្រុមហ៊ុន​ ​ដែល​នៅ​ឆ្នាំ​២០០៩​ បាន​ចូល​មក​បម្រុង​ធ្វើ​ការងារ​កសិកម្ម​ តែ​ត្រូវ​អាក់​ខាន​វិញ​ ដោយសារ​ប្រជាជន​ដណ្តើម​យកដី​មក​វិញ។

នៅ​លើ​ផ្ទៃដី​ដែល​បាន​បែងចែក​តាំងពី​ឆ្នាំ១៩៩៧​មក​ឲ្យ​អតីត​ទាហាន​ខ្មែរ​ក្រហម​ទាំង​៦០០​ហិកតា​នេះ​ ក៏​មាន​ប្រជា​ពលរដ្ឋ​ចំនួន​១៤​គ្រួសារ​ផ្សេង​ទៀត​រស់​នៅ​តំបន់​នេះ។ ​ពួកគេ​បាន​ទិញ​យក​ដីទំនាស់​នេះពីអតីត​ទាហាន​ខ្មែរ​ក្រហម​ដែល​ធ្លាប់​រស់នៅ​ទីនោះ​ផង​ដែរ។​

លោក​ទឹម ម៉ន​ ​មេឃុំ​ទួល​ពង្រ​ ក្នុង​ស្រុក​ម៉ាឡៃ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។ ​VOA​ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ខាង​ភាគី​ក្រុម​ហ៊ុន​ហៃ សួគ៌​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

លោកអ៊ិន គង់ជិត ​បញ្ជាក់​ថា នៅ​ពេល​អាជ្ញាខេត្ត​បាន​ផ្តើម​ឲ្យ​មាន​ការ​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ក្រុម​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន​នោះ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មាន​ទាហានចំនួន​៥នាក់​បាន​ប្រើ​ហិង្សា​លើ​គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្តម្នាក់​ឈ្មោះគួ ចាន់​ ​អាយុ​២៨​ឆ្នាំ​ដោយ​ក្រុម​ទាហាន​បាន​វ៉ៃក្បាល​គ្រូប​ង្រៀន​ម្នាក់​នោះ៥ដៃ តែ​ពុំ​មាន​របួស​បែក​ឈាម​ធ្ងន់ធ្ងរ​ទេ​ ហើយ​ក្រុម​ទាហាន​បាន​ដក​ហូត​ទូរស័ព្ទ​លោក​គ្រូម្នាក់​នេះ​ថែម​ទៀត​ផង។​ ​ពួកគេ​បាន​ហាម​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ថតរូប​ឡើយ​ ​ដោយ​គំរាម​ដក​ទូរស័ព្ទ។​

ក្រុម​ទាហាន​ទាំងនោះ ​គឺស្ថិត​ក្នុង​ក្រុម​កម្លាំង​ចម្រុះ​ដែល​ជា​ប៉ូលិស​ ​ទាហាន ​និង​កង​រាជ​អាវុធ​ហត្ថ​ មាន​គ្នា​ជិត​៥០​នាក់​ ដែល​បាន​ចូល​ទៅក្នុង​តំបន់​មាន​ទំនាស់​នេះ។ ពួក​គេ​មួយ​ចំនួន​បាន​ប្រដាប់​ដោយ​អាវុធ​វែង​ ខ្លី​ផង​ដែរ។​

លោក​លី ខ្លី ​តំណាង​ពលរដ្ឋ​ចំនួន​៧៤​គ្រួសារ​នេះ​ បាន​បន្ថែម​ថា​ ខាង​អាជ្ញាធរ​បាន​ទុក​ពេលបីថ្ងៃ​ឲ្យ​ពល​រដ្ឋពិចារណា​ទទួលយក​ដីស្រែ​ទំហំ​១ហិកតា​កន្លះ​ដែល​សម្រេច​ផ្តល់​ឲ្យ​ដោយ​ក្រុម​ហ៊ុន។ ​

ក៏ប៉ុន្តែ​លោក​ថា​ ពលរដ្ឋ​បាន​ប្រកែក​ដាច់ខាត​មិន​ទទួល​យក​ទេ​ ​ហើយ​ត្រៀម​តទល់​ជា​មួយ​ខាង​ក្រុមហ៊ុន​ បើទោះបី​ពួក​គេ​ត្រូវ​ប្រឈម​នឹង​អំពើ​ហិង្សា​ក៏​ដោយ។​ ​លោក​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​នឹង​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ភាគី​ក្រុមហ៊ុន​នៅ​សាលា​ឃុំ​ទួល​ពង្រ​ នៅថ្ងៃ​ចន្ទ​សបា្តហ៍​ខាង​មុខ​នេះ៕

XS
SM
MD
LG